ដំនើរ​កំសាន្ត​ទៅ​វៀត​ណាម​ ថ្ងៃ​ទី​៦​(​ហូជីមិញ-​ភ្នំពេញ)

29 10 2010

នៅប្រៃសណីយ៍

គេមកថតរូបអាពាហ៍ពិពាហ៍នៅមុខប្រៃសណីយ៍

ដើរផ្សារនៅSaigon Square

ផ្លូវនៅក្បែរផ្សារSaigon Square

សាឡាងនៅអ្នកលឿង​ (ត្រលប់មកស្រុកវិញហើយ :D)

អានផងដែរ៖​ ដំនើរ​កំសាន្ត​ទៅ​វៀត​ណាម​ ថ្ងៃ​ទី​៥​(​ដាឡាត់-​ហូជីមិញ)





ដំនើរ​កំសាន្ត​ទៅ​វៀត​ណាម​ ថ្ងៃ​ទី​៥​(​ដាឡាត់-​ហូជីមិញ)

29 10 2010

ចូលមកដល់ថ្ងៃទី៥ ញ៉ុមបានធ្វើដំនើរត្រលប់មកក្រុងហូជីមិញវិញ។
ចំការតែនៅតាមផ្លូវ


ទៅលេងទឹកជ្រោះដាំរី…​ផ្លូវ​ចុះ​ទៅ​ខាង​ក្រោម​មាន​ពីរ​គឺ​តាម​ជណ្តើរ​យន្ត​ និង​តាម​Alpine Coaster​(Alpine Coaster​នៅ​នឹង​គឺ​វែង​ជាង​គេ​នៅ​អាស៊ី​អាគ្នេយ៍​និង​ចេញ​ពី​ចំនុច​ដែល​ខ្ពស់​ជាង​គេ​លើ​ពិភពលោក)


ឥន្ធនូដែលកើតឡើងពីទឹកជ្រោះសាចនិងពន្លឺព្រះអាទិត្យ

ញ៉ាំអាហារពេលយប់នៅលើកប៉ាល់តាមដងទន្លេសៃហ្កន…



កំពង់ផែគេពិតជាធំមែនជិះប្រហែលជាងកន្លះម៉ោងហើយមិនទាន់ផុតផង!

អានផងដែរ៖ ដំនើរ​កំសាន្ត​ទៅ​វៀត​ណាម​ ថ្ងៃ​ទី​៤​(​ញ៉ាចាំង-​ដាឡាត់)





ដំនើរ​កំសាន្ត​ទៅ​វៀត​ណាម​ ថ្ងៃ​ទី​៤​(​ញ៉ាចាំង-​ដាឡាត់)

28 10 2010

ថ្ងៃទី៤គឺធ្វើដំនើរពីញ៉ាចាំងមកកាន់ខាងដាឡាត់វិញ។និយាយ​ពី​ក្រុង​ដាឡាត់​គឺ​ពិត​ជា​កន្លែង​មួយ​ដែល​​ស្អាត​និងត្រជាក់​ស្រួល​គួរ​អោយ​ចង់​រស់​នៅ​នៅ​មែន។នៅ​ដាឡាត់​មាន​លក្ខណៈ​ពិសេស​ពីរ​គឺ​គេ​​អត់​មាន​ប្រើ​ម៉ាស៊ីន​ត្រជាក់ និង​អត់​មាន​ភ្លើង​ស្តុប​ទេ។​ដាឡាត់​ត្រូវ​គេ​ប្រសិទ្ធ​នាម​ថា​ជា​ក្រុង​នៃ​បុប្ផា ក្រុង​នៃ​ស្នេហា ក្រុង​នៃ​ភាព​សោក​សៅ​(?) និង​ក្រុង​ប៉ារីស​តូច​នៃ​ប្រទេស​វៀត​ណាម(Le Petit Paris)។
តាមផ្លូវទៅដាឡាត់គឺឡើងភ្នំរហូត

នៅដាឡាត់…
តូចច្រឡឹងគួរអោយចង់រស់នៅ

សិស្សសាលា

Flower Park


រូបថតជុំគ្នា(នៅក្នុងFlower Park)

សមគ្នាទេ? :mrgreen:

ក្នុងវាំងស្តេចBao Dai

ជិះAlpine Coasterចុះទៅលេងទឹកធ្លាក់នៅខាងក្រោម
រទេះមួយជិះបានគ្នាពីរនាក់

ពេលចុះបើកទៅខ្លួនឯង ដោយចាប់ហ្រ្វាំងផ្អបតិចៗ


ពេលឡើងគឺវាទាញឡើងខ្លួនឯង


ទឹកធ្លាក់

ម្ហូបអាហារដែលញ៉ាំរាល់ថ្ងៃ

សណ្ឋាគារ


មានទាំងកន្លែងមុជទឹកត្រាំខ្លួនទៀត 😉 😉 😉

អានផងដែរ៖ ដំនើរ​កំសាន្ត​ទៅ​វៀត​ណាម​ ថ្ងៃ​ទី​៣​(​ញ៉ាចាំង)





ដំនើរ​កំសាន្ត​ទៅ​វៀត​ណាម​ ថ្ងៃ​ទី​៣​(​ញ៉ាចាំង)

27 10 2010

ថ្ងៃនេះគឺចំនាយពេលពេញមួយថ្ងៃដើរលេងនៅញ៉ាចាំង…គឺ​ជា​ថ្ងៃ​ដែល​សប្បាយ​ជាង​គេ​ជា​ពិសេស​ពេល​ដើរ​លេង​នៅ​លើ​កោះ​Vinpearl។
ពេលព្រឹកទៅលេងAquarium(អាងចិញ្ចឹមត្រី)





ផ្លែស្រការនាគ

ជិះកន្រ្តកខ្សែកាប(Cable Car)​ឆ្លង​សមុទ្រ​ទៅលេងកោះVinpearl (ជា​កន្រ្តក​ខ្សៃ​កាប​កាត់​សមុទ្រ​ដែល​វែង​ជាង​គេ​លើ​ពិភព​លោក​ ចំងាយ​៣៣២០​ម៉ែត្រ កំពស់​៥៤​ម៉ែត្រ​ មាន​៤៨​កន្ក្រក​ ដឹក​មនុស្ស​បាន​១៥០០​នាក់​ក្នុង​មួយ​ម៉ោងៗ​ និង​ចំនាយ​ពេល​ប្រហែល​១៣​នាទី​ដើម្បី​ធ្វើ​ដំនើរ​ទៅ​ត្រើយ​ម្ខាង​ទៀត។)


នៅក្នុងកន្រ្តក

កន្លែងឡើងចុះជិះកន្រ្តក

នៅលើកោះVinpearlនឹងមានកន្លែងលេងជាច្រើន…
Game Center

ឡានបុកគ្នា(បើគិតទៅញ៉ុមខានជិះប្រហែល៥ឆ្នាំហើយ)

Roller-Coaster​​(ជិះវាជាលើកទីពីរ…កាល​មុន​ធ្លាប់​ជិះ​វា​ម្តង​ហើយ​នៅ​Yokohama។​កាល​នៅ​Yokohama​នឹង​ចាហាវ​ណាស់​ ស្បថ​ថា​លែង​ជិះ​វា​ទៀត​ហើយ​ តែ​ដល់​លើក​នេះ​ដូច​ជា​ចង់​ជិះ​សាក​មើល​ម៉ា​ដង​ទៀត។​គិតទៅចិត្តមនុស្សពិបាកមែន មិន​​ចេះ​រាង​ចាល​សោះ 😀 តែ​លើក​នេះ​មិន​សូវ​ខ្លាច​ប៉ុន្មាន​ទេ​ព្រោះ​វា​យឺត​ហើយ​រយៈ​ពេល​ខ្លី។)

ជិះអាមួយនេះបានសាហាវជាងគេ គ្រាន់តែឃើញគេជិះ លែងមានអារម្មណ៍ជិះហ្មង

នៅនុងក៏មានAquariumមួយដែរ ឡូយជាងអាទៅមើលពីព្រឹក


មានកន្លែងបាញ់ទឹក…

ហើយទៅជិះសេះលេង(ខាន​ជិះ​ប្រហែល១០ឆ្នាំប្លាយហើយ)

ខាងក្រោមនេះជាវិដេអូខ្លះៗដែលញ៉ុមថតមក
វាសាហាវ…

ដំនើរនៃការកន្រ្តកខ្សែកាប



Roller Coaster

ការបាញ់ទឹក…



អានផងដែរ៖​ ដំនើរ​កំសាន្ត​ទៅ​វៀត​ណាម​ ថ្ងៃ​ទី​២​(​ហូជីមិញ-​ញ៉ាចាំង)





ដំនើរ​កំសាន្ត​ទៅ​វៀត​ណាម​ ថ្ងៃ​ទី​២​(​ហូជីមិញ-​ញ៉ាចាំង)

25 10 2010

ថ្ងៃទីពីរអត់មានបានដើរលេងអីទេ គឺ​ចំនាយ​ពេល​សឹង​តែ​មួយ​ថ្ងៃ​ធ្វើ​ដំនើរ​ពី​ហូជីមិញ​ទៅ​ញ៉ាចាំង​ដែល​មាន​ចំងាយ​ប្រហែល​ជាង​៤០០​គីឡូម៉ែត្រ។នេះ​ជា​រូបភាព​តាម​ផ្លូវ៖
គេរៀបការ… :mrgreen:

ស្រការនាគ


ផ្ទះតូចៗតែស្អាតគួរអោយចង់រស់នៅ

ទាញយកថាមពលពីខ្យល់


អានផងដែរ៖​ ដំនើរ​កំសាន្ត​ទៅ​វៀត​ណាម​ ថ្ងៃ​ទី​១​(​ភ្នំពេញ​-ហូជីមិញ)





ដំនើរ​កំសាន្ត​ទៅ​វៀត​ណាម​ ថ្ងៃ​ទី​១​(​ភ្នំពេញ​-ហូជីមិញ)

24 10 2010

នៅ​ពេល​ដែល​ញ៉ុម​ទៅ​លេង​ខ្មែរ​កាល​ពី​ខែ​សីហា ញ៉ុម​ក៏​បាន​ឆ្លៀត​ពេល​ទៅ​លេង​នៅ​វៀតណាម​បាន​៦​ថ្ងៃ(ពី​ថ្ងៃ​ទី​២៨​ខែ​សីហា​ដល់​ថ្ងៃ​ទី​២​ខែ​កញ្ញា)​​ដែរ​ជា​មួយ​នឹង​ក្រុម​គ្រួសារ ដោយ​ទៅ​តាម​រយៈ​ក្រុម​ហ៊ុន​ទេសចរណ៍។​ដោយ​សារ​តែ​ក្រុម​គ្រួសារ​ញ៉ុម​មាន​ចំនួន​ច្រើន​​ ហើយ​​ម្យ៉ាង​ទៀត​ដោយ​សារ​តែ​មាន​ក្មេង​តូច​ៗ​ពីរ​នាក់​ផង​ ខ្លាច​លំបាក​…​ពួក​យើង​ក៏​សំរេច​ចិត្ត​បង់​បន្ថែម​លើ​តំលៃ​ធម្មតា​បន្តិច​បន្តួច​ដើម្បី​ប៉ាវ​ឡាន​មួយ​ផ្តាច់​តែ​ម្តង។​និយាយ​រួម​ពី​ដំនើរ​កំសាន្ត​នេះ​គឺ​សប្បាយ។​ទៅ​តាម​ក្រុម​ហ៊ុន​ទេសចរណ៍​ចឹង​ ដើរ​ក៏​សប្បាយ​ ដេក​ក៏​ស្រួល​ ញ៉ាំ​ក៏​ឆ្ងាញ់​ទៀត​ ចំណែក​តំលៃ​ក៏​សមរម្យ​ដែរ​បើ​ធៀប​នឹង​អ្វី​ដែល​គេ​ផ្តល់​អោយ​យើង។
ផ្លូវជាតិដែលពេលនោះកំពុងតែជួសជុល…

ទិដ្ឋភាពនៅហូជីមិញ




ទៅលេងមជ្ឈមណ្ឌលកំសានដាំសែន ថ្ងៃ​ទី​មួយ​នឹង​ស៊យ​បន្តិច​ដោយ​សារ​តែ​ភ្លៀង​អត់​បាន​ដើរ​លេង​ច្រើន ក្រៅ​ពី​អង្គុយ​មើល​សៀក។




នេះជាស្តាយ៍របស់កូកូ ថតរូបតែងតែលានអណ្តាត 😀





ដំនើរកំសាន្តនៅកោះកុង

19 10 2010

នេះជារូបភាពខ្លះកាលញ៉ុមទៅដើរលេងនៅកោះកុងកាលពីថ្ងៃទី២១-២២ខែសីហាឆ្នាំ២០១០។
កោងកាង

ព្រៃកោងកាង

កោះកុង

ស្ពានយោល

ស្រលាញ់រូបទេសភាពមួយនេះណាស់!

ញ៉ុមប្រហែលជាចាប់ផ្តើមស្រលាញ់ទឹកសមុទ្រពីថ្ងៃនោះហើយ!




មើលទៅដូចមិនមែនមែនទែន…


ខ្លា…



ស្វា…



ក្រពើ…




ក្មួយញ៉ុមឈ្មោះSiricoហៅCoco

ក្មួយញ៉ុមម្នាក់ទៀតឈ្មោះDarby

រូបថតជុំគ្នា…








%d bloggers like this: