ខួប៣ឆ្នាំ!

2 04 2012


ខាន​ចូល​មក​សរសេរ​ប្លក​ប្រហែល​កន្លះ​ខែ​ហើយ​ព្រោះ​ជាប់​រវល់​បន្តិច :D។ នឹក​អ្នក​គ្រប់​គ្នា​ខ្លាំង​ណាស់។ រឿង​ដំបូង​ដែល​ចង់​ប្រាប់​អ្នក​គ្រប់​គ្នា​ គឺ​ថា​ថ្ងៃ​នេះ​ជា​ខួប​ឆ្នាំ​ទី​៣​​ហើយ ​ដែល​ខ្ញុំ​មក​រស់​នៅ​លើ​ទឹក​ដី​ប្រទេស​ជប៉ុន។​ ហិហិ​…​ពេល​វេលា​ដើរ​លឿន​ណាស់។ នៅ​សល់​តែ​មួយ​ឆ្នាំ​ចុង​ក្រោយ​នេះ​ទៀត​ទេ​ ខ្ញុំ​នឹង​បញ្ចប់​ការ​សិក្សា​នៅ​សាលា​មធ្យម​សិស្សា​បច្ចេក​ទេស នៅ​ខេត្ត​ Gunma នេះ​ហើយ។ ក្នុង​ឆ្នាំ​ថ្មី​នេះ សូម​អោយ​ជីវិត​ការ​សិក្សា​បាន​ជោគ​ជ័យ! (ជូន​ពរ​ខ្លួន​ឯង​មួយ​សិន ហេហេ​…)





ចូលរដូវរងា…

30 11 2011

អាកាស​ធាតុ​នៅ​ទីនេះ​ប្រែ​ប្រួល​លឿន​ណាស់ ម្តង​ត្រជាក់​ម្តង​ក្តៅ នេះ​សំនាង​ហើយ​ដែល​ខ្ញុំ​មាន​សុខភាព​​មាំទាំ​ល្អ បើ​មិន​ចឹង​ទេ​ច្បាស់​ជា​វេទនា​ហើយ ឈឺ​គ្មាន​អ្នក​ណា​ជួយ​មើល​ថែ​ទេ។ មើល​តែ​សីតុណ្ហ​ភាព​ថ្ងៃ​នេះ​និង​ថ្ងៃ​​ស្អែក មិន​មែន​ចុះ​ទៅ​ម្តង​តិច​ៗ​ទៅ​ទេ ទៅ​ម្តង​សុទ្ធ​តែ​ចែក​នឹង​ពីរ​ហ្មង។ ពេល​​នេះ​គឺ​ចាប់​ផ្តើម​ចូល​រដូវ​រងា​ហើយ។ និយាយ​តាម​ត្រង់​ទៅ​ ក្រៅ​ពី​ព្រិល​មួយចេញ​ អត់​ចូល​ចិត្ត​រដូវ​រងា​ទាល់​តែ​សោះ រងា​ចឹង​​ចេញ​ទៅ​ណា​ក៏​មិន​ចង់​ចេញ​ដែរ​ក្រៅ​ពី​នៅ​ក្នុង​បន្ទប់​ដ៏​តូច​មួយ​នេះ​ ហើយ​​ពេល​ថ្ងៃ​ទៀត​សោត​ក៏​ខ្លី​ជាង​ពេល​យប់ ម៉ោង​៥​ល្ងាច​មិន​ទាន់​ទេ ងងឹត​មើល​អី​លែង​ឃើញ​ហើយ។ តែ​និយាយ​រឿង​ថា​​ចូល​​ចិត្ត​ព្រិល​នឹង គឺ​បាន​តែ​ម្តង​ម្កាល​ទេ តែ​ធ្លាក់​រាល់​ថ្ងៃ​ក៏​មិន​ចូល​ចិត្ត​ដែរ ទៅ​ណា​មក​ណា​ពិបាក​ធ្វើ​ដំនើរ​ណាស់ 😀





វិល​​ត្រលប់​​មក​​ជប៉ុន​​វិញ​…

4 04 2011

ខ្ញុំ​បាន​វិល​ត្រលប់​មក​ជប៉ុន​វិញ​ដោយ​សុវត្ថិភាព​ហើយ​កាល​ពី​ថ្ងៃ​ម្សិល​ម្ង៉ៃ។​តាម​ពិត​មិន​ទាន់​ចង់​ត្រលប់​មក​វិញ​ទេ ព្រោះ​នៅ​ខ្លាច​ធាតុ​វិទ្យុ​សកម្ម​នឹង​តិច​ៗ​ដែរ តែ​លោក​គ្រូ​អ្ន​ក​គ្រូ​នៅ​សាលា​ប្រាប់​ថា​លែង​អី​ហើយ ហើយ​សាលា​ក៏​នឹង​ត្រូវ​ចូល​រៀន​ធម្មតា​វិញ​នៅ​ថ្ងៃ​ស្អែក​នេះ​​ដែរ។

និយាយ​ពី​ការ​ធ្វើ​ដំនើរ​ត្រលប់​មក​វិញ លើក​នេះ​ពិត​ជា​ស៊យ​មែន ត្រូវ​គេ​សុំ​ឆែក​នៅ​ព្រលាន​យន្ត​ហោះ​ណារីតា​ប្រទេស​ជប៉ុន។​ត្រូវ​គេ​រើ​បោះ​ចោល​អស់​រលីង​សាច់​ក្រក សាច់​គោ​ងៀត 😦 តែ​សំនាង​ល្អ​ដែរ​នៅ​សល់​គ្រឿង អំពិល​… ដែល​មិន​ត្រូវ​គេ​បោះ​ចោល :)។​កាល​ពី​ពីរ​លើក​មុន​អត់​ដែល​អី​សោះ ស្រាប់​តែ​លើក​នេះ​…​ហ៊ឹម​… 😦

ងាក​មក​និយាយ​ពី​កន្លែង​ដែល​ខ្ញុំ​រស់​នៅ​វិញ មិន​មាន​ការ​ខូច​ខាត​អ្វី​ធ្ងន់​ធ្ងរ​ទេ (នៅ​ខេត្ត​ដែល​ខ្ញុំ​រស់​នៅ​កំរិត​រញ្ជួយ​គឺ​ប្រហែល​ជា​ជិត​៦​រិច​ឆ្ទ័រ)។​ចំនែក​នៅ​ក្នុង​បន្ទប់​ខ្ញុំ​វិញ មិន​មាន​ការ​ខូច​ខាត​អ្វី​ទេ គ្រាន់​តែ៖
ក្រដាស​ឯកសារ​មួយ​ចំនួន​ធ្លាក់​រប៉ាត់​រប៉ាយ

សៀវភៅ​ប៊ិះ​ជ្រុះ​ធ្លាក់​ចេញ​ពី​ទូ

ដួល​របស់​របរ​មួយ​ចំនួន​នៅ​លើ​តុ

និយាយ​ពី​ស្ថានភាព​ទូទៅ​នៅ​ខេត្ត​របស់​ខ្ញុំ​គឺ​អាច​និយាយ​ថា​ត្រលប់​មក​សភាព​ធម្មតា​វិញ​ហើយ។
ចរាចរណ៍​នៅ​តាម​ដង​ផ្លូវ


នៅ​ក្នុង​ផ្សារ​មាន​មនុស្ស​ម្នា​ធម្មតា ហើយ​របស់​របរ​ដែល​លក់​គឺ​មាន​គ្រប់​គ្រាន់​ដូច​ធម្មតា​ដែរ



ហើយ​កាល​ពី​ថ្ងៃ​ម្សិល​ម៉ៃ្ង​នេះ​ដែរ ពេល​ដែល​ខ្ញុំ​មក​ដល់​បន្ទប់​ខ្ញុំមិន​បាន​​ប៉ុន្មាន​ម៉ោងផង​ ​ស្រាប់​តែ​មាន​រញ្ជួយ​ដី​កើត​មាន​ទៀត​តែ​មិន​ធំ​ប៉ុន្មាន​ទេ។​រញ្ជួយ​ដី​​នេះ​គឺ​កើត​មាន​នៅ​ម៉ោង​១៩​និង​២២​នាទី ក្នុង​​កំរិត​៤.៦​រិច​ឆ្ទ័រ​នៅ​ក្នុង​សមុទ្រ​ភាគ​ខាង​កើត​កោះ Honshu ចំងាយ​ប្រមាណ​១៣​គីឡូម៉ែត្រ​ពី​ក្រុង Daigo នៃ​ខេត្ត Ibaraki ។

បញ្ជាក់៖ ​ពី​ខេត្ត Fukushima មក​ខេត្ត Gunma ដែល​ខ្ញុំ​រស់​នៅ​មាន​ចំងាយ​ប្រមាណ​ជាង​២០០​គីឡូម៉ែត្រ។
អានផងដែរ៖ រញ្ជួយដីប្រចាំថ្ងៃលើពិភពលោក





First Snow in Gunma in 2011

11 02 2011

ដូច​រៀង​រាល់​ឆ្នាំ​ដែរ បើ​ទោះ​ជា​វា​ចូល​ដល់​រដូវ​ស្លឹក​ឈើ​ជ្រុះ​ហើយ​ក្តី ក៏​តំបន់​មួយ​ចំនួន​ដូច​ជា​ខេត្ត​ដែល​ខ្ញុំ​រស់​នៅ(Gunma) ក្រុង​តូក្យូ និង​ខេត្ត​មួយ​ចំនួន​ទៀត​នៅ​ក្បែរ​ក្រុង​តូក្យូ គឺ​ទើប​តែ​ចាប់​ផ្តើម​ធ្លាក់​ព្រិល​ទេ។នេះ​ជា​រូប​ភាព​មួយ​ចំនួន​ដែល​ញ៉ុម​​បាន​ថត​ វា​ជា​ការ​ធ្លាក់​ព្រិល​លើក​ដំបូង​ក្នុង​ឆ្នាំ​នេះ​(កាល​ពី​ម្សិល​ម៉ិញ)។
ពី​បង្អួច​បន្ទប់​របស់​ខ្ញុំ


មុខអគារដែលញ៉ុមស្នាក់នៅ

នៅតារាងបាល់

ខ្វះតែទឹកស៊ីរ៉ូទេ កុំអី… 😀

ក្មេងលេងព្រិល

My name ^^


Just now that I learned how beautiful the snow is when it’s falling down.
Sitting and seeing the soft white ice falling off is one of great happiness.

អានផងដែរ៖ First Snow in Tokyo in 2010





រញ្ជួយដីល្ងាចមិញ!

5 11 2010

ហ៊ឹម…ល្ងាចមិញនេះជួបរញ្ជួយដីម្តងទៀតហើយ 😦 ចាប់​តាំង​ពី​មក​នៅ​Gunma(ប្រហែល​៧​ខែ)​មក​​នេះ ទើប​តែ​ជួប​រញ្ជួយ​ដី​លើក​ទី​មួយ​ទេ(កាល​នៅ​តូក្យូ​ជួប​បាន​ម៉ាន​ដង​ដែរ) តំបន់​នេះ​មិន​សូវ​រញ្ជួយ​ប៉ុន្មាន​ទេ ហើយ​បើ​រញ្ជួយ​ក៏​តិចៗ​ដែរ តែ​អោយ​តែ​រញ្ជួយ​ម្តង​ៗ​រាង​ភ័យ​ៗ​ដែរ​នឹង 😀
បើ​តាម​មើល​ព័ត៌​មាន​រញ្ជួយ​នេះ​គឺ​មាន​​កំរិ​ត​៤.៧​រិចឆ្ទ័រ​(Richter)​ នាម៉ោង​៧​និង​១៤​នាទី​ល្ងាច​(ម៉ោង​នៅ​ជប៉ុន) នៅ​ក្នុង​តំបន់​កាន់តូ​(Kanto Area)​ភាគ​ខាង​កើត​នៃ​ជប៉ុន។​ចំនុច​រញ្ជួយ​(Focus)​គឺ​ចេញ​ពី​ភាគ​ខាង​ត្បួង​នៃ​ខេត្ត​Ibaraki​​ក្នុង​ជំរៅ​៥០​គីឡូ​មែត្រ។
ផែនទីនៃតំបន់កាន់តូ





ទៅលេង​ខេត្ត​យ៉ាម៉ាណាស៊ិ​កាល​ពី​សប្តាហ៍​មុន…

4 07 2010

ទេសភាពតាមផ្លូវ


ទៅមើលកន្លែងដាំដើមwasabi (wasabiនឹងគេប្រើសំរាប់ដាក់ក្នុងsushi…)


ទៅមើលផ្កាLevender (អត់សូវស្អាតទេព្រោះនៅក្រពុំមិនទាន់រីក)

ញ៉ាំផ្លែmelonម៉ាឆ្អែត (សល់តែសំបកទេផ្ញើទេ)

ភ្លក់ស្រាបានបន្តិចដែរ

ទៅបេះផ្លែcherryញ៉ាំនៅចំការផ្ទាល់


រូបចុងក្រោយគឺលួចថតguideបានម៉ាប៉ុស្តដែរ… 😀 អង្គុយក្រោយគេ ថតអត់សូវបានច្បាស់សោះ





ជីវិតប្រចាំថ្ងៃនៅGunma

19 06 2010

7h30mn: ភ្ញាក់ពីគេង (ខកម្តងម្កាល :mrgreen:)
7h40mn: 朝点呼(ត្រូវចេញទៅហាត់ប្រាណរួមគ្នានៅតារាងបាល់រួចហើយហៅឈ្មោះកត់អវត្តមាន) បន់អោយតែមេឃភ្លៀងទេម៉ោងនឹងនោះ 😀
7h50mn: អាហារពេលព្រឹក
8h50mn~12h00mn: រៀន (ដេកខ្លះៗព្រោះគ្រូប៉ិនសណ្តំពេក :mrgreen:)
12h10mn: អាហារពេលថ្ងៃ
12h50mn~មិនទៀងទាត់ (16h00mn~18h30mn): រៀន
19h00mn: អាហារពេលល្ងាច
……………………………
22h00:​ 夜点呼(កត់អវត្តមានពេលយប់)
……………………………ចូលគេង (G9)








%d bloggers like this: