អតីតនៃថ្ងៃស្អែក

19 06 2013





បទចំរៀង៖ ថ្នាលវិជ្ជា វិទ្យាល័យព្រះស៊ីសុវត្ថិ

21 05 2013

Miss teachers, miss friends, miss school and miss the uniform!!!





3 Words from T. ITO

10 02 2013

1. It’s nice to be important, but it’s more important to be nice.
2. Hardship makes one’s youth fruitful.
3. 初心忘れるべからず (Don’t forget your original intention.)

shoshin
From T. Ito (Last class on Feb 6th, 2013)





២៥​គីឡូ​…

13 05 2012

ឆ្នាំ​២០១២​នេះ សំរាប់​សាលា​ខ្ញុំ​គឺ​ជា​ឆ្នាំ​ពិសេស​មួយ គឺ​ជា​ឆ្នាំ​គំរប់​ខួប​៥០​ឆ្នាំ​នៃ​ការ​បង្តើត​សាលា​នេះ​ឡើង (បង្កើត​នៅ​ឆ្នាំ​១៩៦២)។ ឆ្នាំនេះ ក្រៅ​ពី​គំរោង​ប្រារព្ធ​ខួប​៥០​ឆ្នាំ ដែល​នឹង​ធ្វើ​នៅ​ថ្ងៃទី​៣​ខែ​វិច្ឆិកា​ចុង​ឆ្នាំ​នេះ នៅ​អាទិត្យ​ក្រោយ​នេះ(ថ្ងៃ​សៅរ័​ទី​១៩​ឧសភា) ក៏​នឹង​មាន​កម្ម​វិធី​ពិសេស​មួយ​ដែរ ដើម្បី​អបអរ​ដល់​ខួប​៥០​ឆ្នាំ​នេះ។ ដឹង​ថា​កម្ម​វិធី​អី​ទេ? គឺ​កម្ម​វិធី​ដើរ​ឡើង​ភ្នំ​ដែល​មាន​ចំងាយ​ប្រមាណ​ជាង​២៥​គីឡូម៉ែត្រ។ កម្ម​វិធី​នេះ​គឺ​តំរូវ​អោយ​សិស្ស​ទាំង​អស់​នេះ​សាលា​នេះ (ប្រមាណ​​​ជា​ជាង​១០០០​នាក់) នឹង​ធ្វើ​ការ​ប្រកួត​ដើរ​ឡើង​ភ្នំ​ហារឹណា ដែល​ជា​ភ្នំ​សំខាន់​មួយ​ក្នុង​ចំនោម​ភ្នំ​សំខាន់ៗ​ចំនួន​បី​នៃ​ខេត្ត​ហ្គឹនម៉ា​នេះ។

គំរោង​ត្រួស​​នៃ​ការ​ដើរ​ឡើង​ភ្នំ​នេះ៖
*ម៉ោង៧៖ ជួប​ជុំ​គ្នា​នៅ​សាលា
*ម៉ោង៨៖ ចេញ​ដំនើរ​ឡើង​ភ្នំ
*ម៉ោង១២កន្លះ៖ ឈប់​សំរាក​ញ៉ាំ​អាហារ​ថ្ងៃ​ត្រង់
*ម៉ោង១៦កន្លះ៖ ឡើង​ដល់​កំពូល​ភ្នំ រួច​ជិះ​ឡាន​ក្រុង​ត្រលប់​មក​សាលា​វិញ
(គ្រាន់​តែ​ស្រមៃ​ ក៏ហត់ដែរ =.=)

ផែនទីផ្លូវដើរឡើងភ្នំហារឹណា៖





រៀប​ចំ​ធ្វើ​បុណ្យ​​វប្ប​ធម៌​ប្រចាំ​សាលា​(ថ្ងៃ​ទី​​២)

28 10 2011

ថ្ងៃ​នេះ​ខ្ញុំ​បាន​ចំនាយ​ពេល​មួយ​ថ្ងៃ​ពេញ​ទៀត​ ដើម្បី​រៀប​ចំ​រចនា​តូប​សំរាប់​លក់​ម្ហូប​ថ្ងៃ​បុណ្យ​កូកាសៃ​ នា​ថ្ងៃ​ស្អែក​នេះ។ ថ្ងៃ​នេះ​អត់​បាន​ទៅ​ជួយ​មិត្ត​រួម​ថា្នក់​ទេ​ ព្រោះ​រវល់​ជាមួយ​ក្រុម​សិស្ស​បរទេស​រហូត។ ​អត់​មាន​អី​និយាយ​ច្រើន​ទេ តែ​មាន​រូប​ថត​មួយ​ចំនួន​សំរាប់​ចែក​​ចាយ​ដែរ​ ហិហិ 😀
(អានផងដែរ៖ រៀប​ចំ​ធ្វើ​បុណ្យ​រប្បធម៌​ប្រចាំ​សាលា​(ថ្ងៃ​ទី​១))

យ៉េៗៗៗ!!!

តូបសិស្សបរទេស

មុខម្ហូបសំរាប់លក់ស្អែក 😉

តូបរបស់ថ្នាក់ខ្ញុំ

ការរចនាផ្អែកខាងក្នុង

គប់ព្រួញ

ប៊ូលីងធ្វើពីស៊ីម៉ង់ច្រកចូលដប 😀

បារ!!!

តូបមួយចំនួនផ្សេងៗទៀត

កន្លែងប្រគុំតន្រ្តី

រូបដាក់តាំងនៅមុខសាលា(ទាយមើល៍ថាជាអ្វី?)





រៀប​ចំ​ធ្វើ​បុណ្យ​​វប្បធម៌​ប្រចាំ​សាលា​(ថ្ងៃ​ទី​១)

27 10 2011

នៅ​កំឡុង​ចុង​ខែ​ដប់​នេះ សាលា​ខ្ញុំ​តែង​តែ​ប្រារព្ធ​ធ្វើ​បុណ្យ​វប្បធម៌​(Culture Festival)​ជា​រៀង​រាល់​២​ឆ្នាំ​ម្តង​ គឺ​ធ្វើ​ឆ្លាស់​គ្នា​ជាមួយ​នឹង​បុណ្យ​កីឡា​(Sport Festival)។ តាម​ការ​ពិត​នៅ​សាលា​របស់​ខ្ញុំ បុណ្យ​វប្ប​ធម៌​ប្រចាំ​សាលា​នេះ ត្រូវ​បាន​គេ​ហៅ​ឈ្មោះ​វា​ដោយ​ឡែក​ថា 工華際 (Koukasaiកូកាសៃ) អត់​ដឹង​ថា​ត្រូវ​បក​ប្រែ​ថា​ម៉េច​ទេ ចឹង​សុំ​ហៅ​វា​ថា​ “កូកាសៃ” អ៊ី​ចឹង​ចុះ។​ កូកាសៃ​លើក​នេះ​(កូកាសៃ​លើក​ទី​១៨)​ គឺ​នឹង​ត្រូវ​​ធ្វើ​ឡើង​នៅ​ថ្ងៃ​២៩​និង​៣០​ចុង​ខែ​នេះ​ឯង។ រយៈ​ពេល​២​ថ្ងៃ​មុន​កូកាសៃ​គឺ​ជា​ថ្ងៃ​រៀប​ចំ និង​១​ថ្ងៃ​ក្រោយ​កូកាសៃ​គឺ​ជា​ថ្ងៃ​បោស​សំអាត។ អ្វីៗ​គឺ​សិស្ស​តាម​ថ្នាក់​នីមួយ​ៗ​ជា​អ្នក​រៀប​ចំ​ចាត់​ចែង​ដោយ​ខ្លួន​ឯង ដោយ​ឡែក​ថវិកា​សំរាប់​រៀប​ចំ​គឺ​សាលា​ជា​អោយ​ខ្ចី ហើយ​ចំនូល​ដែល​រក​បាន​ក្នុង​កំឡុង​កូកាសៃ​នេះ​ត្រូវ​រៀប​ចំ​ចាត់​ចែង​សង​ទៅ​កាន់​សាលា​វិញ។

និយាយ​ពី​ថ្នាក់​របស់​ខ្ញុំ​វិញ​​ ពួក​យើង​បាន​គ្រោង​រៀប​ចំ​ធ្វើ​​៣​មុខ​ក្នុង​កំឡុង​កូកាសៃ​នេះ គឺ​ប៊ូលីង​ធ្វើ​ពី​ស៊ី​ម៉ង់ គប់​ព្រួញ និង​លក់​ភេសជ្ជៈ។ ចំនែក​រង្វាន់​ដែល​ត្រៀម​សំរាប់​ផ្តល់​ជូន​ដល់​អ្នក​ដែល​ចូល​មក​លេង​ប៊ូលីង​ ឬ​គប់ព្រួញ គឺ​​ប្រមូល​ពី​សមា​ជិក​គ្រប់​ៗ​គ្នា​ក្នុង​ថ្នាក់។ របស់​ដែល​ប្រមូល​មក​នេះ​គេ​ហៅ​ថា 景品 (Free Gift) គឺ​មិន​ប្រកាន់​ថា​ជា​អ្វី​ទេ ចាស់​ក៏​ដោយ​ថ្មី​ក៏​ដោយ ឬ​ជា​របស់​ដែល​មិន​ប្រើ​ប្រាស់​ទុក​ចោល​នៅ​ផ្ទះ​ជា​ដើម។

តាម​ពិត​ទៅ​សិស្ស​បរទេស​ក៏​ត្រូវ​បាន​គេ​រៀប​ចំ​អោយ​មាន​​ជា​ស្តង់​មួយ​នឹង​គេ​ដែរ។ ដូច្នេះ​ខ្ញុំ​មិន​សូវ​បាន​ចូល​រួម​សកម្ម​ភាព​នៅ​ក្នុង​ថ្នាក់​ប៉ុន្មាន​ទេ។ សិស្ស​បរទេស​នៅ​សាលា​ខ្ញុំ​នេះ​​ សរុប​ទៅ​គឺ​មាន​ចំនួន​១៣​នាក់ (ម៉ាលេស៊ី ៧នាក់ ម៉ុងហ្គោល ២នាក់ ឥណ្ឌូ​នេស៊ី ១នាក់ វៀត​ណាម ១នាក់ ឡាវ ១នាក់ និង​ខ្មែរ​ខ្ញុំ​១​នាក់)។ សំរាប់​សិស្ស​បរទេស​គឺ​គ្មាន​អី្វ​ក្រៅ​ពី​ធ្វើ​ម្ហូប​តាម​ប្រទេស​នីមួយ​ៗ​ដើម្បី​ដាក់​លក់​​នោះ​ទេ។ លើក​នេះ​ពួក​យើង​សំរេច​ធ្វើ​ចំនួន​៥​មុខ ក្នុង​នោះ​មាន​បង្អែម​ម៉ាលេ​១​មុខ វៀត​ណាម​១​(តែ​អ្នក​ធ្វើ​ជា​ជន​ជាតិ​ម៉ាលេ ហិហិ) ឡាវ​១ ឥណ្ឌូ​១ និង​ខ្ញុំ​ធ្វើ​១​នឹង​គេ​ដែរ​គឺ​បបរ​ល្ពៅ។

និយាយ​ពី​សកម្ម​ភាព​មួយ​ថ្ងៃ​នេះ ខ្ញុំ​បាន​ចំនាយ​ពេល​១​ព្រឹក​ដើម្បី​ជួយ​រៀប​ចំ​អី​ៗ​មួយ​ចំនួន​ជាមួយ​មិត្ត​រួម​ថ្នាក់។ និយាយ​ដល់​ត្រឹម​នេះ ខ្ញុំ​ពិត​ជា​សុំ​សរសើរ​ពួក​សិស្ស​ជប៉ុន​ណាស់។ មិន​មែន​ជា​ការ​អួត​សរសើរ​លើក​បញ្ជោរ​ពួក​ជប៉ុន​ទេ តែ​ជាក់​ស្តែង​គឺ​មើល​ឃើញ​អ៊ី​ចឹង គឺ​ជា​អ្វី​ដែល​យើង​គួរ​តែ​រៀន​ពី​ពួក​គេ។ បើ​គិត​ពី​អាយុ​ពួក​គេ​គឺ​ត្រឹម​តែ​១៨​ឆ្នាំ​ប៉ុណ្ណោះ តែ​ការងារ​រៀប​ចំ​ចាត់​ចែង​វិញ​គឺ​ខ្ញុំ​សុំ​ចាញ់​ហើយ។ ចំនែក​​​ការងារ​​វិញ​គឺ​មើល​​​​មើល​​ទៅ​​ធ្វើ​​បាន​រលូន​ល្អ​ណាស់ (នេះ​គឺ​មក​ពី​ម្នាក់​ៗ​មិន​បញ្ចាំ​គ្នា ហើយ​​ហ្មត់​ចត់​ជាមួយ​នឹង​ការងារ)។ អ្នក​ខ្លះ​រៀន​អី​មិន​សូវ​ពូកែ​ទេ តែ​មើល​ការងារ​ធ្វើ​វិញ​គឺ​ផ្ទុយ​ស្រលះ។ សរសើរ​តែ​ប៉ុន​នឹង​បាន​ហើយ​កុំ​អោយ​ពួក​វា​បាន​ចិត្ត ហិ​ហិ :D។ និយាយ​ចូល​មក​រឿង​កិច្ចការ​ដែលខ្ញុំ​​បាន​ធ្វើ​វិញ នៅ​ពេល​​ថ្ងៃ​ ខ្ញុំ​បាន​ចំនាយ​ពេល​ជាមួយ​សិស្ស​បរទេសធ្វើ​កិច្ចការ​មួយ​ចំនួន​ ដូចជា​ទៅ​ទិញ​គ្រឿង​សំរាប់​ធ្វើ​​បង្អែម រៀប​ចំ​តំលើង​ស្តង់ និង​តុប​តែង​ស្តង់។ មួយ​ថ្ងៃ​នេះ​ហត់​គ្រាន់​បើ​តែ​មិន​ទាន់​ហើយ​ទេ ស្អែក​នឹង​បន្ត​ធ្វើ​ទៀត។ មាន​ថត​រូប​មក​ដែរ ទុក​ចែក​បង​ប្អូន WordPress មើល​កំសាន្ត 😀

Free Gifts ពីសមាជិកក្នុងថ្នាក់

មួយផ្អែកនៃកន្លែងរៀបចំ(បិតផ្លាកអក្សរ)

គ្រូប្រចាំថ្នាក់ខ្ញុំកំពុងគប់ព្រួញសាកល្បង

ស្តង់របស់សិស្សបរទេស

ត្រលប់មកពីទិញឥវ៉ាន់

ពេលយប់ទៅញ៉ាំShusiជុំគ្នាជាមួយសិស្សបរទេស

ចុងក្រោយជាផ្ទាំងPosterកូកាសៃលើកទី១៨








%d bloggers like this: