Ice Age: A Mammoth Christmas

30 11 2011


Ice Age: A Mammoth Christmas​ គឺ​ជា​ប្រភេទ​ខ្នាត​ខ្លី​រយៈ​ពេល​២៦​នាទី​មួយ នៅ​ក្នុង​ស៊េរី​រឿង​Ice Age ដែល​ដាក់​បញ្ចាំង​តាម​ទូរទស្សន៍ កាល​ពី​ថ្ងៃ​ទី​២៤​វិច្ឆិកា​២០១១​ គឺ​នៅ​ចំ​ថ្ងៃ​Thanksgiving។ ចំនែក​ឯ​DVD គឺ​ចេញ​លក់​ក្រោយ​បញ្ចាំង​បាន​២​ថ្ងៃ គឺ​នៅ​ថ្ងៃ​ទី​២៦​វិច្ឆិកា។

លីងសំរាប់មើលរឿងនេះ៖ http://videorockerz.net/novamov/?url=f2b522da45679





Ice Age 4 នឹង​ចាក់​បញ្ចាំង​ឆ្នាំ​ក្រោយ

27 11 2011

Ice Age: Continental Drift ឬក៏ Ice Age 4 គឺ​ជា​ខ្សែ​ភាព​យន្ត​ទី​៤​នៅ​ក្នុង​ស៊េរី​រឿង Ice Age។ Ice Age 4 គឺ​ជា​ខ្សែ​ភាព​យន្ត​ទី​២​​នៅ​ក្នុង​ស៊េរី​រឿង Ice Age ដែល​នឹង​ត្រូវ​ចាក់​បញ្ចាំង​ជា​3D។ រឿង​នេះនឹង​​ចាប់ចាក់​​បញ្ចាំង​នៅ​រោង​កុន​ចាប់​ពី​ថ្ងៃ​ទី​​១៣​កក្កដា​ឆ្នាំ​​ក្រោយ​ទៅ​។

ស៊េរីនៃខ្សែភាពយន្តIce Ageមុនៗ
Ice Age (ឆ្នាំ២០០២)

Ice Age: The Meltdown ឬ Ice Age 2 (ឆ្នាំ២០០៦)

Ice Age: Dawn of the Dinosaurs ឬ Ice Age 3 (ឆ្នាំ២០០៩)





រឿង “ទីតានិច” វិល​ត្រលប់​មក​វិញ​ជា​ថ្មី​នៅ​ឆ្នាំ​ក្រោយ ជា​3D

18 11 2011

រឿង ទីតានិច ដ៏​ល្បី​ល្បាញ​ដែល​ដឹក​នាំ​ថត​ដោយ លោក James Cameron នា​ឆ្នាំ​១៩៩៧ នឹង​វិល​ត្រលប់​មក​កាន់​ផ្ទាំង​សំពត់​ស​ជា​ថ្មី​ម្តង​ទៀត​នៅ​ឆ្នាំ​ក្រោយ​ក្នុង​ទំរង់​ជា​3D។ ការ​ចាក់​បញ្ចាំង​ឡើង​វិញ​​លើក​នេះ​ ក៏​ជា​ការធ្វើ​ឡើង​​ដើម្បី​រំលឹក​​ដល់​ខួប​១០០​ឆ្នាំ​នៃ​ការ​លិច​កប៉ាល់​ទីតានិច​​កាល​ពីឆ្នាំ​១៩១២​ផង​​ដែរ។





អាចមើល “រឿង11-11-11” បានហើយ

8 11 2011

តាម​ពិត​ខ្សែ​ភាព​យន្ត​នេះ​គឺ​គ្រោង​នឹង​ចាប់​បញ្ចាំង​ពី​ថ្ងៃ​ទី​១១​វិច្ឆិកា​នេះ​ទៅ តែ​មិញ​នេះ​ឆែក​មើល​គេហ​ទំព័រ http://www.tubeplus.me/ លេង​ៗ ស្រាប់​តែ​ឃើញ​ថា​ខ្សែ​ភាព​យន្ត​នេះ​អាច​មើល​តាម​អន​ឡាញ​បាត់​ទៅ​ហើយ។ ប្រសិន​បើ​អ្នក​ចាប់​អារម្មណ៍​ពី​រឿង​នេះ សូម​ចូល​ទៅ​មើល​តាម​លីង​នេះ៖ http://www.tubeplus.me/player/1711673/11-11-11/

អានផងដែរ៖ រឿង11-11-11





Magic Beyond Words: The J. K. Rowling Story

18 08 2011

Magic Beyond Words: The J.K. Rowling Story គឺ​ជា​ខ្សែ​ភាព​យន្ត​បែប​ជីវ​ប្រវត្តិ​មួយ​ដែល​បាន​ចាក់​បញ្ចាំង​តាម​ទូរ​ទស្សន៍​កាល​ពី​ថ្ងៃ​ទី​១៨​កក្កដា​ឆ្នាំ​២០១១​នេះ។​រឿង​នេះ​និយាយ​ពី​ប្រវត្តិ​របស់​អ្នក​និពន្ធ​រឿង Harry Potter ដ៏​ល្បី​ល្បាញ អ្នក​ស្រី J. K. Rowling ដែល​បាន​តស៊ូ​ពុះ​ពារ​គ្រប់​ឧប​សគ្គ​ទំរាំ​តែ​គាត់​បាន​ល្បី​ល្បាញ​ដូច​សព្វ​ថ្ងៃ​នេះ។​

ទស្សនារឿងនេះតាមរយៈលីងនេះ៖ Magic Beyond Words: The J.K. Rowling Story





Transformers: Dark of the Moon ខ្សែ​ភាព​យន្ត​ទី​៣​ដែល​រក​ចំនូល​បាន​លើស​ពី​១​ពាន់​លាន​​ដុល្លារ​ក្នុង​ឆ្នាំ​នេះ

4 08 2011

ក្រោយ​ពី​ចាប់​បញ្ចាំង​អស់​រយៈ​ពេល​៣៧​ថ្ងៃ នៅ​ថ្ងៃ​ទី​២​សីហា​នេះ​រឿង​ Transformers: Dark of the Moon បាន​សំរេច​ជោគ​ជ័យ​របស់​ខ្លួន​ដោយ​រក​ចំនូល​សរុប​បាន​១​ពាន់​លាន​ដុល្លារ​អាមេរិក។​វា​ជា​ខ្សែ​ភាព​យន្ត​ទី​៣​ហើយ​នៅ​ក្នុង​ឆ្នាំ​២០១១​នេះ​​ដែល​អាច​រក​ចំនូល​បាន​លើស​ពី​១​ពាន់​លាន​ដុល្លារ​អាមេរិក។​ហើយ​វា​ក៏​ជា​ឆ្នាំ​ដំបូង​ដែរ​ ដែល​មាន​ខ្សែ​ភាព​យន្ត​រហូត​ដល់​ទៅ​៣​រក​ចំនូល​បាន​លើស​ពី​១​ពាន់​លាន​ដុល្លារ​អាមេរិក។​ចំនូល​សរុប​របស់​រឿង​នេះ​នា​ពេល​នេះ​គឺ​១០០៣.៩​លាន​ដុល្លារ​អាមេរិក​(ក្នុង​ស្រុក​៣៣៩.៧​លាន ក្រៅ​ស្រុក​៦៦៤.២​លាន) ស្ថិត​ក្នុង​ចំនាត់​ថ្នាក់​លេខ​៩​ក្នុង​តារាង​ខ្សែ​ភាព​យន្ត​ដែល​រក​ចំនូល​បាន​ច្រើន​បំផុត​នា​គ្រប់​សម័យ​កាល។

ខ្សែ​ភាព​យន្ត​ទាំង​១០​ដែល​រក​ចំនូល​បាន​លើស​ពី​១​ពាន់​លាន​ដុល្លារ​អាមេរិក៖





Kung Fu Panda 2: New Clips & TV Spots

26 05 2011

On the cinema today, 26 May 2011!!!

អានផងដែរ៖
Kung Fu Panda 2: Happy Chinese New Year & We Will Wok You
Kung Fu Panda 2 Clips
Kung Fu Panda វគ្គ២








%d bloggers like this: