ជើង​យន្តហោះ​ហោះ​ហើរ​ត្រង់​​ភ្នំពេញ​​~​​តូក្យូ​​នឹង​ចាប់​ផ្តើម​នៅ​ខែ​កញ្ញា​ឆ្នាំ​នេះ

9 06 2014

ចាប់​ពី​ខែ​កញ្ញា​ឆ្នាំ​២០១៤​នេះ​ទៅ អ្នក​នឹង​អាច​ធ្វើ​ដំណើរ​ចាក​ចេញ​ពី​ទីក្រុង​ភ្នំពេញ​មក​កាន់​ទីក្រុង​តូក្យូ​ប្រទេស​ជប៉ុន ដោយ​មិន​ចាំ​បាច់​ធ្វើ​ការ​ប្តូរ​ជើង​យន្តហោះ​ត​ទៅ​ទៀត​ទេ។ Asia Atlantic Airlines នឹង​ធ្វើ​ការ​ហោះ​ហើរ​ដោយ​ត្រង់​រវាង​ទីក្រុង​ភ្នំពេញ និង​ទីក្រុង​​តូក្យូ​(អាកាស​​យាន​​ដ្ឋាន​​អន្តរ​​ជាតិ​​ណារិតា) ក្នុង​មួយ​សប្តាហ៍​ ចំនួូន​៣​ដង​គឺ
១. ពី​ទីក្រុង​តូក្យូ​(ម៉ោង​១១:០០)​~​ទីក្រុង​ភ្នំពេញ​(ម៉ោង​១៦:០០) រៀង​រាល់​ថ្ងៃ​ចន្ទ​ ពុធ និង​ថ្ងៃ​សុក្រ។
២. ពី​ទីក្រុង​ភ្នំពេញ​(ម៉ោង​២៣:៣០)​~​ទីក្រុង​តូក្យូ​(ម៉ោង​៧:៣០)​ រៀង​រាល់​ថ្ងៃ​អាទិត្យ​ អង្គារ និង​ថ្ងៃ​ព្រហស្បតិ៍។

Asia Atlantic Airlines គឺ​ត្រូវ​បង្កើត​ឡើង​ដោយ​ក្រុម​ហ៊ុន​ទីភ្នាក់​ងារ​ទេសចរណ៍​ H.I.S របស់​ជប៉ុន ហើយ​វា​​​មាន​ទីស្នាក់​ការ​នៅ​ទីក្រុង​បាង​កក​ប្រទេស​ថៃ។

1

2

3

ប្រភព៖ 【カンボジア】成田ープノンペンに直行便就航=アジアアトランティック航空





អាហារូបករណ៍​រដ្ឋា​ភិបាល​ជប៉ុន​ឆ្នាំ​២០១៥

14 05 2014

នៅ​ឆ្នាំ​នេះ​អ្វី​ដែល​ជា​ដំណឹង​ល្អ​គឺ សិស្ស​ឆ្នាំ​ទី​៤​អាច​មាន​សិទ្ធិ​ប្រលង​យក​កំរិត​ថ្នាក់​ក្រោយ​ឧត្តម​សិក្សា​(Research students) ចំនែក​សិស្ស​ដែល​រៀន​នៅ​ថ្នាក់​ទី​១២​ អាច​មាន​សិទ្ធិ​ប្រលង​យក​កំរិត​ថ្នាក់​ឧត្តម​សិក្សា​(Undergraduate students) ថ្នាក់​មធ្យម​សិក្សា​បច្ចេក​ទេស​(College of Technology students) និង​ថ្នាក់​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​(Specialized Training College students)។

MEXT 2015

អានបន្ថែម៖ 2015 MONBUKAGAKUSHO Scholarships





មហោស្រព​​គីហ្សូណា​ជប៉ុន​-​កម្ពុជា​ប្រចាំ​ឆ្នាំ​២០១២

15 02 2012

ពីRFA៖ ស្ថាន​ទូត​ជប៉ុន​នៅ​កម្ពុជា​រៀប​ចំ​មហោស្រព​គីហ្សូណា​ជប៉ុន​-​កម្ពុជា ឆ្នាំ២០១២

ស្ថានទូត​ជប៉ុន​ប្រចាំ​ប្រទេស​កម្ពុជា ត្រៀម​បង្ហាញ​វប្បធម៌​បុរាណ និង​ទំនើប​របស់​ខ្លួន ដើម្បី​ផ្លាស់ប្តូរ​វប្បធម៌​រវាង​ប្រទេស​ទាំង​ពីរ​កម្ពុជា-​ជប៉ុន។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​ជប៉ុន ចុះ​ថ្ងៃ​ទី​៦ ខែ​កុម្ភៈ បាន​ឲ្យ​ដឹង​ថា ជប៉ុន​នឹង​រៀប​ចំ​បើក​មហោស្រព​មាន​ឈ្មោះ​ថា គីហ្សូ​ណា ជប៉ុន-​កម្ពុជា (Japan Cambodia Kizuna) ដែល​នឹង​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ទី​១៦ ដល់​ថ្ងៃ​ទី​១៩ ខែ​កុម្ភៈ ឆ្នាំ​២០១២ នា​មជ្ឈមណ្ឌល​សហប្រតិបត្តិការ​កម្ពុជា-​ជប៉ុន ក្រុង​ភ្នំពេញ វេលា​ម៉ោង ៦​ល្ងាច។

​មហោស្រព​នេះ​ក៏​មាន​ការ​ប្រគំ​តន្ត្រី​ពិសេស​របស់​ក្រុម​តន្ត្រីករ អោន (AUN) ជា​ក្រុម​តន្ត្រីករ​ផ្នែក​ឧបករណ៍​តន្ត្រី​បុរាណ​ជប៉ុន ដ៏​ល្បីល្បាញ​លើ​ពិភពលោក និង​ការ​ប្រគំ​តន្ត្រី​សម័យ​ទំនើប​របស់​ក្រុម​រ៉ាម វ៉ាយអឺ (RAM WIRE) ជា​ក្រុម​តន្ត្រី​មាន​ប្រជាប្រិយភាព​បំផុត​នៅ​ជប៉ុន។

ស្ថានទូត​ជប៉ុន ក៏​បាន​ឲ្យ​ដឹង​ថា មហោស្រព​នេះ​ក៏​មាន​ចាក់​បញ្ចាំង​ខ្សែ​ភាពយន្ត​របស់​ជប៉ុន មាន​ចំណង​ជើង​ថា «យើង​មិន​អាច​ផ្លាស់​ប្ដូរ​ពិភពលោក​នេះ​បាន​ក៏​ពិត​មែន ប៉ុន្តែ​យើង​គ្រាន់​តែ​ចង់​សាង​សង់​សាលា​មួយ​នៅ​កម្ពុជា»

ខ្សែ​ភាពយន្ត​នេះ​និពន្ធ​ឡើង​​ផ្អែក​លើ​ទិដ្ឋភាព​ជាក់ស្ដែង​របស់​និស្សិត​ជប៉ុន ដែល​​បាន​សាងសង់​អគារ​សិក្សា​មួយ​​ក្នុង​ប្រទេស​កម្ពុជា​កន្លង​មក ហើយ​ថា ខ្សែ​ភាពយន្ត​នេះ​សម្ដែង​ដោយ​លោក អូសាមូ មូកៃ ជា​ឯកអគ្គ​រាជទូត​សុឆន្ទៈ​រវាង​ជប៉ុន និង​កម្ពុជា៕

Trailer នៃរឿង «យើង​មិន​អាច​ផ្លាស់​ប្ដូរ​ពិភពលោក​នេះ​បាន​ក៏​ពិត​មែន ប៉ុន្តែ​យើង​គ្រាន់​តែ​ចង់​សាង​សង់​សាលា​មួយ​នៅ​កម្ពុជា»

Theme Song នៃរឿង «យើង​មិន​អាច​ផ្លាស់​ប្ដូរ​ពិភពលោក​នេះ​បាន​ក៏​ពិត​មែន ប៉ុន្តែ​យើង​គ្រាន់​តែ​ចង់​សាង​សង់​សាលា​មួយ​នៅ​កម្ពុជា»

អានផងដែរ៖
មហោស្រពគីហ្សូណា ជប៉ុន-កម្ពុជារៀបចំ ការតាំងពិព័រណ៍ពី ថ្ងៃទី16 ដល់ 19 កុម្ភៈ ខាងមុខនេះ
មហោស្រពគីហ្សូណាជប៉ុន-កម្ពុជាប្រចាំឆ្នាំ២០១២
Japan-Cambodia Kizuna Festival 2012
ផ្ទាំងផ្សព្វផ្សាយមហោស្រពគីហ្សូណាជប៉ុន-កម្ពុជាប្រចាំឆ្នាំ២០១២





កញ្ញា មាស សុខ​សោភា មក​ច្រៀង​នៅ​ជប៉ុន​នា​ចុង​សប្តាហ៍​នេះ

2 08 2011

បញ្ជាក់៖ តំលៃចូលទស្សនា ២០០០យ៉េន។





ម្ហូប​ខ្មែរ៖​”ឆាមីសួ”​នៅ​ក្នុង​កម្ម​វិធី​ទូរទស្សន៍​ជប៉ុន

16 01 2011


(កាលពីថ្ងៃទី៣០មីនាឆ្នាំ២០១០)





Cambodian king: Tokio!

22 05 2010

កាល​ពី​ថ្ងៃ​ទី​១៦​ឧសភា​២០១០​ព្រះ​មហាក្សត្រ​នៃ​ព្រះ​រា​ជា​ណាចក្រ​កម្ពុជា​ព្រះ​បាទ​សម្តេច​ព្រះ​បរមនាថ​នរោត្តម​សីហ​មុនី​បាន​យាង​មក​ប្រទេស​ជប៉ុន​រយៈ​ពេល​បួន​ថ្ងៃ​(ថ្ងៃ​ទី​១៧​ជួប​ជា​មួយ​អធិរាជ​Akihito​និង​ម្ចាស់​ក្សត្រីយ៍​Machiko ថ្ងៃ​ទី​១៨​ជួប​ជាមួយ​នាយក​រដ្ឋ​មន្រ្តី​Hatoyama ថ្ងៃ​ទី​១៩​យាង​ទៅ​Kyoto ថ្ងៃទី២០​យាង​ត្រលប់​ទៅ​ប្រទេស​កម្ពុជា​វិញ)។​ក្នុង​នោះ​ដែរ​កាសែត​The Japan Times​បាន​ចុះ​ផ្សាយ​បី​ទំព័រ​ពេញ​ដោយ​មាន​ចំនង​ជើង​ខាង​លើ​ថា៖
Cambodian king’s visit
ចំនងជើងរង៖ `Tokio` makes first visit as king
នៅ​ក្នុង​នោះ​កាសែត​បាន​ពណ៌នា​ថា​ដោយ​សារ​តែ​ព្រះ​បាទ​នរោត្តម​សីហ​មុនី​ប្រសូត្រ​នៅ​ថ្ងៃ​ទី​១៤​ឧសភា​ជា​ថ្ងៃ​ដែល​ព្រះ​បាទ​នរោត្តម​សីហនុ​យាង​ត្រលប់​មក​ភ្នំពេញ​វិញ​បន្ទាប់​ពី​ធ្វើ​ទស្សន​កិច្ច​នៅ​ប្រទេស​ជប៉ុន​ទើប​បាន​ជា​ព្រះ​បាទ​នរោត្តម​សីហមុនី​មាន​នាម​ហៅ​ក្រៅ​ថា​”Tokio”។
​តើ​ពាក្យ Tokio មាន​ន័យ​ថា​ម៉េច?
បញ្ជាក់៖
ព្រះបាទនរោត្តមសីហមុនីប្រសូត្រនៅឆ្នាំ១៩៥៣
ព្រះបាទនរោត្តមសីហនុបានយាងមកទស្សនកិច្ចនៅជប៉ុននៅឆ្នាំ១៩៥៥










%d bloggers like this: