វិស័យ​កីឡា៖ សុំ​ប្រគល់​ជូន​មេដាយ​មាស​ខាង​អួត!

7 12 2011

ពិត​ជា​ពូកែ​មែន ពិត​ជា​សុំ​សរសើរ​ដោយ​ស្មោះ ទោះ​ជា​លទ្ធ​ផល​ចឹង​ហើយ ក៏​នៅ​តែ​អាច​រក​វិធី​អួត​ចេញ​ទៀត។ ហ៊ឹម​…​បើ​នៅ​តែ​មិន​ព្រម​ទទួល​ស្គាល់​ការ​ពិត​ហើយ​ខិត​ខំ​កែ​លំអ​ឡើង​វិញ​ទេ កុំ​សង្ឃឹម​ថា​វិស័យ​មួយ​នេះ​​​​ដើរ​ទៅ​មុខ​នោះ។

ដក​ស្រង់​ចេញ​ពី​អត្ថបទ៖ ឯក​ឧត្តម ថោង ខុន: ស៊ីហ្គេម​លើក​ទី​២៦ លើស​ពី​លើក​ទី​២៥​ទាំង​វិញ្ញាសា និង​មេដាយ

ឯក​ឧត្តម​បាន​លើក​ឡើង​ទៀត​ថា លើក​នេះ​កម្ពុជា​ទទួល​បាន​មេដាយ បាន​មេដាយ​មាស​ចំនួន ៨ លើ ៤ វិញ្ញា​សា ឯ លើក​មុន​(លើក​ទី​២៥)​ទទួល​បាន​៣ លើ​២ វិញ្ញាសា​ប្រកួត។​ចំណែក​ប្រាក់​វិញ​លើក​នេះ​ទទួល​បាន​១៧ លើ​៨​វិញ្ញាសា ឯ​លើក​មុន​ទទួល​បាន​តែ​១០ លើ​៣​វិញ្ញាសា​ប្រកួត។​ដូច្នេះ​ស​បញ្ជាក់​ឲ្យ​ឃើញ​ថា​វិស័យ​កីឡា​របស់​កម្ពុជា មាន​ការ​រីក ចម្រើន​ផ្នែក​បច្ចេក​ទេស។

អានផងដែរ៖
ខ្មែរ​បាន​មេដាយ​សរុប​៥០ ឬ​៣៩?
និយាយ​​លែង​​ចេញ​​​ពី​​ការ​​រាប់​​មេដាយ​​ក្នុង​​ការ​​ប្រកួត​​ស៊ីហ្គេម​​លើក​​នេះ
ដាស់​មនុស្ស​ដែល​ដេក​លក់​គឺ​ងាយ​ទេ តែ​ដាស់​​មនុស្ស​ដែល​ធ្វើ​ដេក​លក់​ទើប​វា​​ពិបាក





ដាស់​មនុស្ស​ដែល​ដេក​លក់​គឺ​ងាយ​ទេ តែ​ដាស់​​មនុស្ស​ដែល​ធ្វើ​ដេក​លក់​ទើប​វា​​ពិបាក

27 11 2011

ក្រោយ​ពី​មាន​ការ​បក​ស្រាយ​ពី​មូល​ហេតុ​ នៃ​ការ​ដែលគណៈ​​​កម្មា​​ធិការ​​អូឡាំពិក​​កម្ពុជាប្រកាស​ថា​ បាន​មេដាយ​សរុប​៥០​ ដែល​ខុស​នឹង​ការ​ផ្សាយ​ជា​ផ្លូវ​ការ​នានា ចេញ​ពី​សារ​ព័ត៌មាន​អន្តរ​ជាតិនានា​ និង​មតិ​រិះគន់​នានា​នៃ​ក្បួន​ថ្មី​ក្នុង​ការ​រាប់​មេដាយ​របស់​គណៈ​​កម្មា​​ធិការ​​អូឡាំពិក​​កម្ពុជា ជា​ពិសេស​គឺ​នៅ​ក្នុង​អត្ថបទ​មួយ​របស់​គេហ​ទំព័រ​សប្បាយ កាល​ពី​ម្សិល​មិញ​​នេះ​​ គេហទំព័រ​គណៈ​​កម្មា​​ធិការ​​អូឡាំពិក​​កម្ពុជាបាន​ធ្វើ​ការ​ផ្លាស់​ប្តូរ​បន្តិច​បន្តួច​ហើយ​ទៅ​លើ​ចំនួន​មេដាយ​ដែល​​​ដាក់​ផ្សព្វ​ផ្សាយ។

មុនធ្វើការកែប្រែ៖

ក្រោយធ្វើការកែប្រែ៖

អានផងដែរ៖
និយាយ​​លែង​​ចេញ​​​ពី​​ការ​​រាប់​​មេដាយ​​ក្នុង​​ការ​​ប្រកួត​​ស៊ីហ្គេម​​លើក​​នេះ
ខ្មែរ​បាន​មេដាយ​សរុប​៥០ ឬ​៣៩?





និយាយ​​លែង​​ចេញ​​​ពី​​ការ​​រាប់​​មេដាយ​​ក្នុង​​ការ​​ប្រកួត​​ស៊ីហ្គេម​​លើក​​នេះ

25 11 2011

ដល់​ឃើញ​អត្ថបទ​មួយ​នេះ​ (អគ្គ​លេខា​ធិការ NOCC : កម្ពុជា​ទទួល​បាន​មេដាយ​មាស​៨ ប្រាក់​១៧ សំរិទ្ធ​២៥) ចេញ​ផ្សាយ ខ្ញុំ​ដូច​និយាយ​លែង​ចេញ​ហ្មង វា​ទៅ​ជា​ការ​រាប់​ចំនួន​ដែល​កីឡាករ​​បាន​​មេដាយ​ទៅ​ជា​ការ​រាប់​ផ្លូវ​ការ​ទៅ​វិញ។ បើ​ថា​​វា​ផ្លូវ​ការ​ចឹង គួរ​តែ​នាំ​គ្នា​រាប់​ហើយ​ដាក់​លទ្ធ​ផល​ចឹង​ទាំង​អស់​គ្នា​ទៅ​​ហ្មង​ទៅ​។ ចាំ​មើល៍ គ្រាន់​តែ​បាល់​ទាត់​ម៉ាលេ​១​ក្រុម​ឈ្នះ​មេដាយ​មាស​ជាង​២០​បាត់​ទៅ​​ហើយ។ ហើយ​បើ​គិត​ទៅ​ឆ្នាំ​២០០៩​ដូច​ចង់​ឆ្ងល់ ចុះ​បើ​រាប់​បែប​នេះ មេដាយ​សរុប​កាល​ពី​ឆ្នាំ​២០០៩​ហ្នឹង បាន​ប៉ុន្មាន​វិញ​ទៅ???

ប្រហែល​ជា​មក​ពី​ប្រទេស​យើង​គេ​ហៅ​ថា Kingdom of Wonder ហើយ បាន​ជា​ចូល​ចិត្ត​ធ្វើ​អោយ​គេ Wonder ម៉េះ។ ចំនែក​នៅ​គេហ​ទំព័រ​សប្បាយ​វិញ​ ក៏​មាន​ការ​ចុះ​ផ្សាយ​នូវ​ការ​បក​ស្រាយ​ពី​ការ​រាប់​មេដាយ​នេះ​ដែរ(វ៉ាត់ ចំរើន បក​ស្រាយ​ការ​រាប់​មេដាយ) តែ​​ណ្ហើយ​​មិន​​ដឹង​ថា​ត្រូវ​និយាយ​ថា​ម៉េច​ទេ បើ​គេ​ចង់​រាប់​អោយ​បាន​៥០​គឺ​បាន​៥០​ហើយ។

ងាក​ទៅ​មើល​គេហ​ទំព័រ​គណៈ​​កម្មា​​ធិការ​​អូឡាំពិក​​កម្ពុជា ដែល​មាន​២​ភាសា​ក៏​ផ្សាយ​ខុស​គ្នា​ដែរ ជា​ភាសា​ខ្មែរ​ដាក់​ថា​មេដាយ​មាស​៨ ប្រាក់​១៧ សំរឹទ្ធិ​២៥ ចំនែក​ជា​ភាសា​អង់​គ្លេស​វិញ​​​ដាក់​ថា​មេដាយ​មាស​៤ ប្រាក់​១១​ សំរឹទ្ធិ​២៤។ សូម្បី​តែ​ក្នុង​គេហ​ទំព័រ​គណៈ​កម្មា​ធិការ​អូឡាំពិក​កម្ពុជា តែ​មួយ​ក៏​មាន​ការ​រាប់​ផ្សេង​គ្នា​ដែរ។

មុន​បញ្ចប់​សូម​បន្ថែម​រឿង​មួយ​ទៀត ក្នុង​គេហ​ទំព័រ​នឹង ទាំង​ខ្មែរ​ទាំង​អង់​គ្លេស​សរ​សេរ​មេដាយ​សំរឹទ្ធិ​ខុស​ទាំង​ពីរ។ ជា​ខ្មែរ​ដាក់​ថា “សំរិទ្ធ” ចំនែក​អង់​គ្លេស​វិញ​ដាក់​ថា Brown។ បើ​តាម​វចនានុ​ក្រម​សម្តេច​ ជួន ណាត គេ​​សរសេរ “សំរឹទ្ធិ” ឬ “សំរឹទ្ធ”។

ចំនួន​មេដាយ​ដែល​ដាក់​បង្ហាញនៅ​គេហ​ទំព័រ​គណៈ​​កម្មា​​ធិការ​​អូឡាំពិក​​កម្ពុជា​ជា​ភាសា​ខ្មែរ៖
(http://camnoc.org/index.php?lang=2)

ចំនួន​មេដាយ​ដែល​ដាក់​បង្ហាញនៅ​គេហ​ទំព័រ​គណៈ​​កម្មា​​ធិការ​​អូឡាំពិក​​កម្ពុជា​ជា​ភាសា​អង់គ្លេស៖
(http://camnoc.org/index.php?lang=1)

អានផងដែរ៖ ខ្មែរ​បាន​មេដាយ​សរុប​៥០ ឬ​៣៩?





ខ្មែរ​បាន​មេដាយ​សរុប​៥០ ឬ​៣៩?

23 11 2011

ថ្ងៃ​នេះ​លឺ​ល្ហៀង​ៗ​មក​ថា​សម្តេច​មាន​ប្រសាសន៍​ថា​ស៊ីហ្គេម​ឆ្នាំ​នេះ ខ្មែរ​បាន​មេដាយ​សរុប​៥០ ក្នុង​នោះ​មាន​មេដាយ​មាស​៨។ ដល់​លឺ​ចឹង​ដូច​ជា​ចង់​ឆ្ងល់ នៅ​គេហ​ទំព័រ​ផ្លូវ​ការ​ស៊ីហ្គេម​លើក​​ទី​២៦​ គេ​ថា​ខ្មែរ​បាន​មេដាយ​សរុប​៣៩ ក្នុង​នោះ​មេដាយ​មាស​បាន​៤។ ដល់​​ចឹង ក៏​ចូល​ទៅ​មើល​គេហ​ទំព័រ​គណៈ​កម្មា​ធិការ​អូឡាំពិក​កម្ពុជា ស្រាប់​តែ​គេ​ដាក់​ថា​បាន​មេដាយ​សរុប​៥០​ឡើង​ឡូយ។ ចំនែក​នៅ​គេហ​ទំព័រ​អាស៊ី​សេរី​​វិញ លោក​ថោង ខុន រដ្ឋ មន្ត្រី​​ក្រសួង​​ទេស​ចរណ៍ និង​​​ជា​​ប្រធាន​​គណៈ​កម្មា​ធិការ​​ជាតិ​​អូឡាំពិក​​កម្ពុជា ​មាន​​ប្រសាសន៍​​​ថា “ស៊ី​ហ្គេម​​ឆ្នាំ​​នេះ​​កីឡាករ​​កម្ពុជា ទទួល​​បាន​​មេដាយ​​សរុប​​ចំនួន ៥០ គឺ​​មេដាយ​​មាស ៨ ប្រាក់​​ចំនួន ១៧ និង​​សំរឹទ្ធ​​ចំនួន ២៥​​មេដាយ។ យើង​​​បាន​​​មេដាយ​​ទាំង​​អស់​​ចំនួន ៥០​មេដាយ គឺ​​កើន​​លើស​​ឆ្នាំ​​២០០៩ នៅ​​ប្រទេស​​ឡាវ ទីក្រុង​​វៀងចាន់ ១០​​មេដាយ។ មេដាយ​​មាស​​បាន​​ចំនួន ៨ កើន​​លើស ៥។ មេដាយ​​ប្រាក់​​ចំនួន ១៧ កើន​​លើស ៧ និង​មេដាយ​​សំរឹទ្ធ​​ទទួល​​​បាន ២៥​​មេដាយ។” អាម៉េច​អី​ចេះ នេះ​ជា​ក្បួន​រាប់​មេដាយ​សម៏យ​ថ្មី​ទេ​ដឹង ឬ​ក៏​ប្រហែល​ជា​គាត់​​ខ្លាច​គេ​ថា​ ខ្មែរ​បាន​មេដាយ​តិច​ជាង​ស៊ីហ្គេម​លើក​មុន?

និយាយ​ពី​ការ​ពិត​វិញ តាម​ពិត​មេដាយ​ដែល​ខ្មែរ​ទទួល​បាន​គឺ​តែ​៣៩​ទេ ការ​ដែល​រាប់​ចេញ​៥០​នេះ​គឺ​គេ​រាប់​ចំនួន​កីឡាករ​ដែល​ទទួល​បាន​មេដាយ ព្រោះ​ថា​ក្នុង​វិញ្ញាសា​ជា​ក្រុម ម្នាក់​ៗ​នឹង​ទទួល​បាន​មេដាយ​ម្នាក់​មួយៗ តែ​តាម​ពិត​​មេដាយ​​ពិត​ប្រាកដ​ដែល​គេ​រាប់​តែ​១​ប៉ុណ្ណោះ។ ឧទាហរណ៍​ដូច​ជា​កីឡា​បាល់​ទាត់​មាន​គា្ន​១៥​នាក់ នោះ​ម្នាក់​ៗ​នឹង​ទទួល​បាន​មេដាយ​ម្នាកៗ​មួយ ខណៈ​ដែល​ការ​រាប់​មេដាយ​ពិត​ប្រកដ​គឺ​តែ​១​ប៉ុណ្ណោះ។ ងាក​មក​លើ​ការ​និយាយ​វិញ ការ​និយាយ​ថា​ខ្មែរ​បាន​មេដាយ​៥០​នេះ​ក៏​មិន​ខុស​១០០%​ដែរ​(ព្រោះ​បើ​រាប់​មេដាយ​ដែល​បាន​នៅ​ជាប់​នឹង​ខ្លួន​កីឡាករ​ខ្មែរ​គឺ​៥០​មែន :D) តែ​បើ​យក​ទៅ​ប្រៀប​ធៀប​នឹង​ឆ្នាំ​២០០៩​ ដូច​ដែល​លោក ថោង ខុន បាន​​មាន​ប្រសាសន័​នោះ ខ្ញុំ​យល់​ថា​មិន​ត្រឹម​ត្រូវ​ទាល់​តែ​សោះ។ គេហ​ទំព័រ​គណៈ​កម្មា​ធិការ​​ជាតិ​​អូឡាំពិក​​កម្ពុជា ល្មម​កែ​​ចំនួន​មេដាយ​ដែល​ខ្មែរ​ទទួល​បាន​ហើយ កុំ​អោយ​​អ្នក​ដទៃ​មាន​ការ​យល់​ច្រលំ។

អ្នក​អាច​ចូល​ទៅ​រាប់​សាក​មើល​បាន​នូវ​ចំនួន​មេដាយ និង​ចំនួន​កីឡា​ករ​​ដែល​​​ទទួល​​បាន​​មេដាយ​​ ​នៅ​គេហ​ទំព័រ​ផ្លូវការ​ស៊ីហ្គេម​លើក​ទី​២៦៖
http://apps.seag2011.com/rs2011/bm/cm/MedalsAudit_Sports.aspx?cid=2

នៅគេហទំព័រអាស៊ីសេរី៖
លោក ថោង ខុន៖ កម្ពុជា​ឈ្នះ​មេដាយ​៥០​ក្នុង​ការ​ប្រកួត​កីឡា​ស៊ីហ្គេម

ចំនួន​មេដាយ​ដែល​ដាក់​បង្ហាញនៅ​គេហ​ទំព័រ​គណៈ​កម្មា​ធិការ​អូឡាំពិក​កម្ពុជា៖
(http://camnoc.org/index.php?lang=2)





ពិធី​បិទ​ការ​ប្រកួត​ស៊ីហ្គេម​លើក​ទី​២៦​នា​ប្រទេស​ឥណ្ឌូ​នេស៊ី

23 11 2011





ស៊ីហ្គេម​លើក​ទី​២៦​ថ្ងៃ​ទី​១១៖ កម្ពុជា​បញ្ចប់​មេដាយ​ខ្លួន​ត្រឹម​៣៩ (មាស​៤ ប្រាក់​១១ សំរឹទ្ធិ​២៤)

22 11 2011

ថ្ងៃ​នេះ​ជា​ថ្ងៃ​ទី​១១​ហើយ​​ក៏​ជា​ថ្ងៃ​បិទ​បញ្ចប់​ទៅ​ នៃ​ការ​ប្រកួត​ស៊ីហ្គេម​លើក​ទី​២៦ នា​ប្រទេស​ឥណ្ឌូនេស៊ី​ដែរ។ លទ្ធផល​ចុង​ក្រោយ​ម្ចាស់​​ផ្ទះ​ឥណ្ឌូ​នេស៊ី​គឺ​ជា​ប្រទេស​ដែល​រក​បាន​មេដាយ​មាស​ច្រើន​ជាង​គេ​បំផុត។ ប្រទេស​ថៃ​ឈរ​នៅ​​លេខ​ពីរ តាម​ប្រកិត​ពី​ក្រោយ​ដោយ​ប្រទេស​វៀតណាម។ ប្រទេស​ភីលីពីន​ធ្លាក់​​ទៅ​ដល់​ចំនាត់​ថ្នាក់​លេខ​៦ ខណៈ​ដែល​ប្រទេស​មួយ​នេះ​ធ្លាប់​​មាន​​ប្រវត្តិ​​បាន​មេដាយ​មាស​ច្រើន​ជាង​គេ​បំផុត​កាល​ពី​ឆ្នាំ​២០០៥។ ឆ្នាំ​នេះ​គឺ​ជា​លើក​ទី​មួយ​ហើយ​ដែល​ប្រទេស​ទីម័រ​ខាង​កើត​រក​បាន​មេដាយ​មាស​នឹង​គេ។ ព្រុយណេ​គឺ​ជា​ប្រទេស​តែ​មួយ​​គត់​ ដែល​រក​មេដាយ​មាស​មិន​បាន​សោះ​សូម្បី​តែ​មួយ​ក្នុង​ស៊ីហ្គេម​លើក​នេះ។ ចំនែក​កម្ពុជា​បាន​បញ្ចប់​មេដាយ​សរុប​ខ្លួន​ត្រឹម​៣៩​(តិច​ជាង​ស៊ីហ្គេម​ឆ្នាំ​២០០៩​ចំនួន​១) ក៏​ប៉ុន្តែ​បាន​កើន​មេដាយ​មាស​ចំនួន​១​ គឺលើក​នេះ​បាន​​​មេដាយ​មាស​ចំនួន​៤។ ស៊ីហ្គេម​លើក​ទី​២៧ នា​ឆ្នាំ​២០១៣ នឹង​ប្រារព្ធ​ធ្វើ​នៅ​ប្រទេស​មីយ៉ាន់ម៉ា។





ស៊ីហ្គេម​លើក​ទី​២៦​ថ្ងៃ​ទី​៦៖ ដណ្តើម​បាន​មេដាយ​៤​បន្ថែម​ទៀត​ក្នុង​វិញ្ញាសា​វ៉ូវីណាម (សរុបមាស៣​ ប្រាក់៩ សំរឹទ្ធិ១១)

16 11 2011

មេដាយដែលកម្ពុជា​រកបានក្នុង​ថ្ងៃទី៦៖
ថ្ងៃ​នេះ​កម្ពុជា​ដណ្តើម​បាន​មេដាយ​បន្ថែម​ចំនួន​៤​(មាស​១ ប្រាក់​២ សំរឹទ្ធិ​១) ក្នុង​វិញ្ញាសា​វ៉ូវីណាម​តែ​១​ប៉ុណ្ណោះ។
មេដាយមាស១៖
មាស១ ជាក្រុម (PAL CHHORRAKSMY, PRAK VANNY, LY BORAMY, SAN SOCHEAT) ក្នុងវិញ្ញាសាវ៉ូវីណាម
មេដាយប្រាក់២៖
ទី១ ដោយកីឡាករ LI BORAMY និងកីឡាការិនី PAL CHHORRAKSMY ក្នុងវិញ្ញាសាវ៉ូវីណាម
ទី២ ដោយកីឡាករ CHIN PISETH និង CHRIN BUNLONG ក្នុងវិញ្ញាសាវ៉ូវីណាម

មេដាយសំរឹទ្ធិ១៖
ទី១ ដោយកីឡាការិនី VY SREY KHOUCH ក្នុងវិញ្ញាសាវ៉ូវីណាម

មេដាយសរុបគិតត្រឹមថ្ងៃទី៦៖
សរុបចំនួន២៣៖ មេដាយមាស៣ ប្រាក់៩ សំរឹទ្ធិ១១
វិញ្ញាសាVovinam មេដាយសរុប១២ (មាស២ ប្រាក់៧ សំរឹទ្ធិ៣)
វិញ្ញាសាប៉េតង់ មេដាយសរុប៣ (មាស១ ប្រាក់១ សំរឹទ្ធិ១)
វិញ្ញាសាតៃក្វាន់ដូ មេដាយសរុប៤ (ប្រាក់១ សំរឹទ្ធិ៣)
វិញ្ញាសាបោកចំបាប់ មេដាយសរុប៣ (សំរឹទ្ធិ៣)
វិញ្ញាសាតិន្នីស មេដាយសរុប១ (សំរឹទ្ធិ១)

ចំនែក​លទ្ធផល​សរុប ម្ចាស់​​ផ្ទះ​​ឥណ្ឌូ​នេស៊ី​​នៅ​តែ​នាំ​មុខ​​ដាច់​គេ​ឆ្ងាយ​​(មាស​​៨៧) វៀត​ណាម​ឡើង​មក​លេខ​២​ជំនួស​ថៃ​​​(មាស​៥៤) ថៃ​ធ្លាក់​ទៅ​លេខ​៣​វិញ​​(មាស​​៥២)។ ចំនែក​​កម្ពុជា​នៅ​លេខ​រៀង​ទី​៨​ ពី​​​ក្រោម​ប្រទេស​ឡាវ​ដដែល។
គិតត្រឹមម៉ោង២៣និង៣០នាទីថ្ងៃទី១៦វិច្ឆិកា២០១១

អានផងដែរ៖
ស៊ីហ្គេម​លើក​ទី​២៦​ថ្ងៃ​ទី​៥៖ រក​បាន​មាស១ ប្រាក់៤ សំរឹទ្ធិ៣បន្ថែម (សរុបមាស២​ ប្រាក់៧ សំរឹទ្ធិ១០)
ស៊ីហ្គេម​លើក​ទី​២៦​ថ្ងៃ​ទី​៤៖ ខ្មែរ​រក​បាន​មាស​១ ប្រាក់​៣ សំរឹទ្ធិ​៧
ស៊ីហ្គេម​លើក​ទី​២៦​ថ្ងៃ​ទី​៣៖ ខ្មែរ​បាត់​បង់​មេដាយ​សំរឹទ្ធិ​មួយ​ទៅ​វិញ?
ការ​ប្រកួត​ស៊ីហ្គេម​លើក​ទី​២៦​នា​ប្រទេស​ឥណ្ឌូនេស៊ី
ពិធី​បើក​ការ​ប្រកួត​ស៊ីហ្គេម​លើក​ទី​២៦​នា​ប្រទេស​ឥណ្ឌូ​នេស៊ី
ប្រដាល់​បាន​មេដាយ​មាស?








%d bloggers like this: