Google Doodle: ខួប​១០០​ឆ្នាំ​នៃ​កំនើត​របស់ Alan Turing បិតា​អក្សរ​កូដ​កុំព្យូទ័រ

23 06 2012

កាល​ពី​ថ្ងៃ​ម្សិល​មិញ Google បាន​បង្កើត​នូវ Google Doodle ដ៏​គួរ​អោយ​ចាប់​ទាក់​ទាញ​មួយ គឺ​ទាក់​ទង​នឹង​ភាសា ០ និង​ ១ របស់​កុំព្យូទ័រ ដើម្បី​រំលឹក​ដល់​ខួប​១០០​ឆ្នាំ​នៃ​កំនើត​របស់​លោក Alan Turing ដែល​ជា​បិតា​នៃ​ភាសា​កូដ​កុំព្យូទ័រ។

អានបន្ថែម៖
Alan Turing
Google doodle becomes an enigma in honour of Alan Turing





Google Doodle សំរាប់​ថ្ងៃ Earth Day ពី​ឆ្នាំ​២០០១​ដល់​ឆ្នាំ​២០១២

22 04 2012

ឆ្នាំ២០០១

ឆ្នាំ២០០២

ឆ្នាំ២០០៣

ឆ្នាំ២០០៤

ឆ្នាំ២០០៥

ឆ្នាំ២០០៦

ឆ្នាំ២០០៧

ឆ្នាំ២០០៨

ឆ្នាំ២០០៩

ឆ្នាំ២០១០

ឆ្នាំ២០១១

ឆ្នាំ២០១២

http://www.youtube.com/watch?v=Gkv56jCCN94





Google​​ជ្រើស​រើស​រូបភាព “អ្នក​ម្តាយ” របស់​សិស្ស​បឋម​សិក្សា​ថ្នាក់​ទី​១ ធ្វើ​ជា​ឡូហ្កូ​នៅ​ថ្ងៃ​នេះ

28 11 2011


Doodle 4 Google គឺ​ជា​ការ​ប្រកួត​ប្រជែង​សំរាប់​សិស្ស​សាលា​ក្នុង​ការ​រចនា​រូប​ឡូហ្កូ​សំរាប់​ដាក់​នៅ​លើ​គេហ​ទំព័រ​ដើម​Google។ ការ​ប្រកួត​គឺ​ធ្វើ​ឡើង​ដាច់​ដោយ​ឡែក​ពី​គ្នា​​ទៅ​តាម​​ប្រទេស​នីមួយ។ ចំនែក​​​កាល​បរិច្ឆេទ​ធ្វើ​ក៏​ខុស​ៗ​គ្នា​ដែរ។ ដោយ​ឡែក​ផ្ទាំង​ឡូហ្កូ​ដែល​រំលេច​ឡើង​នៅ​លើ​គេហ​ទំព័​រ Google​ នា​ថ្ងៃ​នេះ គឺ​ជា​ផ្ទាំង​រូបភាព​ជ័យ​លាភី Doodle 4 Google នៅ​ប្រទេស​ជប៉ុន។ ប្រធាន​បទ Doodle 4 Google នៅ​ប្រទេស​ជប៉ុន​គឺ “អ្វី​ដែល​ចង់​ធ្វើ​នៅ​ពេល​អនាគត”។ ការ​ប្រកួត​ប្រជែង​គឺ​ធ្វើ​ឡើង​សំរាប់​ថ្នាក់​ទី​១​ដល់​ទី​១២ ហើយ​ជ័យ​លាភី​គឺ​ត្រូវ​ចែក​ចេញ​ជា​៤​កំរិត​គឺ កំរិត​បឋម​សិក្សា​(ថ្នាក់​ទី​១-៣) កំរិត​បឋម​សិក្សា​(ថ្នាក់​ទី​៤-៦) កំរិត​អនុ​វិទ្យា​ល័យ និង​កំរិត​វិទ្យា​ល័យ។ តែ​​ឡូហ្កូ​ដែល​ដាក់​បង្ហាញ​នៅ​គេហ​ទំព័រ ​Google ​ថ្ងៃ​នេះ គឺ​ជា​ជ័យ​លាភី​នៅ​ក្នុង​កំរិត​បឋម​សិក្សា​(ថ្នាក់​ទី​១-៣)។

ជ័យលាភីកំរិតបឋមសិក្សា(ថ្នាក់ទី១-៣) និងជាជ័យលាភី Grand Prix
រូបភាព៖ អ្នក​ម្តាយ
គូរ​ដោយ៖​ 床井 海心
ជាសិស្សថ្នាក់ទី១នៃសាលាបឋមសិក្សាBunkyōkuritsu Kagomachi (文京区立駕籠町) នៃក្រុងតូក្យូ
“នៅពេលដែលខ្ញុំធំឡើងខ្ញុំចង់ក្លាយជាអ្នកម្តាយដ៏ល្អម្នាក់។”

ជ័យលាភីកំរិតបឋមសិក្សា(ថ្នាក់ទី៤-៦)
រូបភាព៖ ចង់ក្លាយជាបុគ្គលិកធនាគារ
គូរដោយ៖ 板東 亜沙香
ជាសិស្សថ្នាក់ទី៥នៃសាលាបឋមសិសិក្សាTokushimashiritsu Kamona Minami (徳島市加茂名南) នៃខេត្តតុគឹស៊ីម៉ា
“អ្នក​ម្តាយ​ខ្ញុំ​ដែល​ធ្វើ​ការ​នៅ​ធនាគារ​បាន​ប្រាប់​ខ្ញុំ​ថា​ត្រា​គឺ​ជា​របស់​ដ៏​សំខាន់។ ដើម្បី​គូរ​រង្វង់​មូល​មាន​ការ​លំបាក​ខ្លាំង​ណាស់ តែ​បើ​សិន​ជា​ប្រើ​ប្រាស់​ដែក​ឈាន​ដែល​ប្រើ​ក្នុង​គណិត​វិទ្យា​វិញ គឺ​យើង​អាច​គូរ​បាន​រង្វង់​យ៉ាង​ស្អាត។”

ជ័យលាភីកំរិតអនុវិទ្យាល័យ
រូបភាព៖ ផាត់ពណ៌ទៅកាន់សុបិនរបស់ខ្លួន
គូរដោយ៖ 岩本 汀
ជាសិស្សថ្នាក់ទី២នៃអនុវិទ្យាល័យMoriyamashiritsu Moriyama (守山市立守山) នៃខេត្តស៊ីហ្កា
“នៅ​ពេល​អនាគត​ខ្ញុំ​ចង់​ក្លាយ​ជា​វិចិត្រ​ករ​ម្នាក់។ ការ​គូរ​នូវ​រូបភាព​ខុស​ៗ​គ្នា គឺ​ដោយ​សារ​តែ​វា​បង្ហាញ​នូវ​របៀប​នៃ​ការ​គូរ​ផ្សេង​ៗ​គ្នា​ដែរ។ ក្រលេក​មើល​រូប​នេះ ប្រសិន​បើ​អ្នក​អាច​យល់​ដឹង​ពី​វា ខ្ញុំ​ពិត​ជា​សប្បាយ​ចិត្ត​ណាស់។”

ជ័យលាភីកំរិតវិទ្យាល័យ
រូបភាព៖ ស្រាវជ្រាវរកអ្វីដែលថ្មីៗជុំវិញពិភពលោក
គូរដោយ៖ 三船 亜子
ជាសិស្សថ្នាក់ទី១នៃវិទ្យាល័យOfune (大船) នៃខេត្តកាណាហ្កាវ៉ា
“រចនា​អក្សរ​ Google គួប​ផ្សំ​នឹង​ការ​គូរ​ទង់​ជាតិ​តូច​ៗ​ នៃ​ប្រទេស​ទាំង​ឡាយ​ដោយ​ដៃ និង​រូបភាព​យន្ត​ហោះ​ដែល​ខ្ញុំ​ជិះ​ឆ្ពោះ​ទៅ​កាន់​ពពក​ដែល​តំនាង​អោយ​ផែន​ទី​ពិភព​លោក គឺ​ជា​អ្វី​ដែល​ខ្ញុំ​ចង់​បង្ហាញ។”

ជ៏យលាភីនៅតាមប្រទេសផ្សេងៗទៀត៖
ជ៏យលាភីDoodle 4 Google នៅប្រទេសឥណ្ឌា

ជ៏យលាភីDoodle 4 Google នៅប្រទេសអ៊ីតាលី

ជ៏យលាភីDoodle 4 Google នៅប្រទេសន័រវែស

ជ៏យលាភីDoodle 4 Google នៅប្រទេសប៉ូឡូញ

ជ៏យលាភីDoodle 4 Google នៅប្រទេសហ្កាណា

ជ៏យលាភីDoodle 4 Google នៅប្រទេសហុងគ្រី

ជ៏យលាភីDoodle 4 Google នៅប្រទេសអាមេរិក

ជ៏យលាភីDoodle 4 Google នៅប្រទេសអៀរឡង់

ជ៏យលាភីDoodle 4 Google នៅប្រទេសប្រេស៊ីល

បញ្ជាក់៖
***ប្រព័ន្ធ​អប់រំ​នៅ​ជប៉ុន​គឺ​១២​ឆ្នាំ ដូច​នៅ​ខ្មែរ​យើង​ដែរ​ គឺ​បឋម​សិក្សា​៦​ឆ្នាំ អនុ​វិទ្យាល័យ​៣​ឆ្នាំ និង​វិទ្យល័យ​៣​ឆ្នាំ។ ក៏​ប៉ុន្តែ​នៅ​ជប៉ុន​គេ​មិន​រាប់​បន្ត​ដូច​នៅ​ខ្មែរ​ទេ គឺ​រាប់​ដាច់​ចេញ​ពី​គ្នា។ ឧទាហរណ៍​ថា​បើ​នៅ​ខ្មែរ​​គេ​ថា​រៀន​​ថ្នាក់​ទី​៨ នៅ​ទី​នេះ​​គេ​​ថា​រៀន​ថ្នាក់​ទី​២​នៃ​អនុ​វិទ្យាល័យ។
***សុំ​អភ័យ​ដែល​មិន​អាច​ធ្វើ​ការ​បក​ប្រែ​ឈ្មោះ​ជ័យ​លាភី​បាន ព្រោះ​ការ​អាន​ឈ្មោះ​របស់​ជន​ជាតិ​ជប៉ុន​ គឺ​មិន​មាន​ក្បួន​ច្បាប់​ណា​ត្រឹម​ត្រូវ​១០០%​ទេ។ ជៀស​វាង​កំហុស សុំ​រក្សា​ទុក​ឈ្មោះ​នៅ​ដដែល។





ថ្ងៃ​បុណ្យ​ខួប​កំនើត​របស់​Google​នៅ​តែ​ជា​​រឿង​​អាថ៌​កំបាំង

27 09 2011

ថ្ងៃ​នេះ​គេហ​ទំព័រ​ដែល​បំរើ​ការ​សំរាប់​ការ​ស្វែង​រក​ព័ត៌​មាន​ដ៏​ពេល​និយម​Google បាន​ប្រារព្ធ​នូវ​ពិធី​បុណ្យ​ខួប​កំនើត​គំរប់​១៣​ឆ្នាំ​ដ៏​អស្ចារ្យ ដោយ​បាន​បង្កើត​នូវ​ផ្ទាំង​ឡូហ្កូ​ Google Doodle ដ៏​ស្រស់​ស្អាត​ដាក់​នៅ​​ខាង​មុខ​ក្នុង​គេហ​ទំព័រ​ដើម​របស់​ខ្លួន។

​Google បាន​ចាប់​កំនើត​ដំបូង​បំផុត​គឺ​នៅ​ឆ្នាំ​១៩៩៦​ ដែល​​វា​ជា​គំរោង​​ស្រាវ​ជ្រាវ​របស់​និស្សិត​​​ពីរ​រូប​​​គឺ Larry Page និង Sergey Brin ខណៈ​ដែល​ពួក​គេ​ទាំង​កំពុង​សិក្សា​ថ្នាក់​បណ្ឌិត​នា​សាកល​វិទ្យា​ល័យ​ Stanford ។ ក្រោយ​មក​អ្នក​ទាំង​ពីរ​បាន​ចូល​រួម​បង្កើត​នូវ​ក្រុម​ហ៊ុន Google នេះ​ឡើង​នា​ថ្ងៃ​ទី​៤​កញ្ញា​១៩៩៨។ លុះ​មក​ដល់​ថ្ងៃ​១៥​កញ្ញា​ Google បាន​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​នូវ​ដូម៉ែន​ដែល​មាន​ឈ្មោះ​ថា​ Google.com ខណៈ​ដែល​ដូម៉ែន​ពី​មុន​មាន​ឈ្មោះ​ថា​ google.stanford.edu ។ ប៉ុន្តែ​ថ្ងៃ​ដែល​ Google ប្រារព្ធ​បុណ្យ​ខួប​កំនើត​របស់​ខ្លួន​បែរ​ជា​​ថ្ងៃ​ទី​៧​កញ្ញា(២០០៤​​-២០០៥)​និងថ្ងៃទី២៧កញ្ញា​(២០០២​និង​២០០៦​-​២០១១)​​ទៅ​វិញ។​រហូត​មក​ទល់​ពេល​នេះ​ គ្មាន​បំនក​ស្រាយ​ណា​មួយ​ដែល​អាច​បញ្ជាក់​អះ​អាង​អោយ​បាន​ច្បាស់​លាស់​​ទេ​ថា​ ហេតុ​អ្វី​បាន​ជា​ក្រុម​ហ៊ុន Google បាន​ជ្រើស​រើស​យក​ថ្ងៃ​ទាំង​ពីរ​នេះ​ មក​ធ្វើ​ជា​ថ្ងៃ​បុណ្យ​ខួប​កំនើត​របស់​ខ្លួន។

ស្ថាបនិកក្រុមហ៊ុនGoogle (Larry Page និង Sergey Brin)

ផ្ទាំងឡូហ្កូGoogleចាប់ពីឆ្នាំ២០០២ដល់ឆ្នាំ២០១០
ខួប​កំនើត​គំរប់​៤​ឆ្នាំ ថ្ងៃ​ទី​២៧​កញ្ញា​២០០២

ខួប​កំនើត​គំរប់​៥​ឆ្នាំ ថ្ងៃ​ទី​​៧​កញ្ញា​២០០៣

ខួប​កំនើត​គំរប់​​៦​ឆ្នាំ ថ្ងៃ​ទី​​៧​កញ្ញា​២០០៤

ខួប​កំនើត​គំរប់​​៧​ឆ្នាំ ថ្ងៃ​ទី​​២៧​កញ្ញា​២០០៥

ខួប​កំនើត​គំរប់​៨​​ឆ្នាំ ថ្ងៃ​ទី​​​២៧​កញ្ញា​២០០៦

ខួប​កំនើត​គំរប់​​៩​​ឆ្នាំ ថ្ងៃ​ទី​​​២៧​កញ្ញា​២០០៧

ខួប​កំនើត​គំរប់​​១០​ឆ្នាំ ថ្ងៃ​ទី​​​២៧​កញ្ញា​២០០៨

ខួប​កំនើត​គំរប់​១១​​ឆ្នាំ ថ្ងៃ​ទី​​​២៧​កញ្ញា​២០០៩

ខួប​កំនើត​គំរប់១២​​ឆ្នាំ ថ្ងៃ​ទី​​​២៧​កញ្ញា​២០១០

អានផងដែរ៖
ប្រវត្តិក្រុមហ៊ុនGoogle
ប្រវត្តិផ្ទាំងឡូហ្កូGoogle





ឡូហ្កូ​​Google​អប​អរ​ថ្ងៃ​ទី​១​នៃ​រដូវ​ក្តៅ

22 06 2011

នេះ​គឺ​ជា​ផ្ទាំង​ឡូហ្កូ​ Google (Google Doodle) ​សំរាប់​អប​អរ​ដល់​ថ្ងៃ​ទី​១​នៃ​រដូវ​ក្តៅ។​ផ្ទាំង​ឡូហ្កូ​មួយ​នេះ​ត្រូវ​បាន​បង្កើត​ដោយ​អ្នក​គំនូរ​ជន​ជាតិ​ជប៉ុន​ម្នាក់​ឈ្មោះ Takashi Murakami ។​ ថ្ងៃ​ទី​១​នៃ​រដូវ​ក្តៅ​ជា​ធម្មតា​គឺ​នៅ​ថ្ងៃ​ទី​២១​ខែ​មិថុនា(ម៉ោង​សាកល) ជា​ថ្ងៃ​ដែល​តំបន់​នៅ​អឌ្ឍ​គោល​​ខាង​ជើង​ពេល​ថ្ងៃ​មាន​រយៈ​ពេល​យូរ​ជាង​គេ​បំផុត។​

អានផងដែរ៖
ឡូហ្កូ​​Google​អប​អរ​ថ្ងៃ​ខួប​កំនើត​របស់​អ្នក
ឡូហ្កូ​Google​ទាំង​១៦​សំរាប់​ថ្ងៃ​នេះ​​ – Mr. Men & Little Miss
ឡូហ្កូ​Google​​សំរាប់​​Mother’s Day
ចុះទៅ​លេង​ក្នុង​​បាត​សមុទ្រ​ជា​មួយ​គ្នា!
ឆ្លុះមើលឆ្អឹងរបស់Google
Pac-Man ខួប៣០ឆ្នាំ





ឡូហ្កូ​​Google​អប​អរ​ថ្ងៃ​ខួប​កំនើត​របស់​អ្នក

10 06 2011

វា​មិន​មែន​ជា​រឿង​ថ្មី​ទេ តែ​ក៏​មិន​ចាស់​ណាស់​ណា​ដែរ តែ​ខ្ញុំ​ទើប​តែ​ដឹង :D។​ Google ​បាន​បង្កើត​នូវ​ផ្ទាំង​ឡូហ្កូ​ជា​ច្រើន​ដែល​គេ​ហៅ​ថា Google Doodle ដាក់​នៅ​លើ​គេហ​ទំព័រ​ដើម​នា​ថ្ងៃ​បុណ្យ​ពិសេស​ណា​មួយ​ឬ​ក៏​អប​អរ​ថ្ងៃ​​កំនើត​អ្នក​មាន​កេរ្តិ៍​ឈ្មោះ​ល្បី​ល្បាញ​ជា​ដើម។​តែ​ឥលូវ​នេះ​ Google ក៏​បាន​បង្កើត​នូវ​ផ្ទាំង​ឡូហ្កូ​ដើម្បី​អប​អរ​ដល់​ថ្ងៃ​ខួប​កំនើត​របស់​អ្នក​ផង​ដែរ។​សូម​ចូល​ទៅ​បង្កើត​នូវ Google Profile របស់​អ្នក​​នៅ​​ទីនេះ៖​ https://profiles.google.com/​ អ្នក​នឹង​ទទួល​បាន​នូវ​ផ្ទាំង​ឡូហ្កូ​អប​អរ​នៅ​ថ្ងៃ​ខួប​កំនើត​របស់​អ្នក​ (កុំ​ភ្លេច​ Sign in ចូល​ផង​នៅ​ថ្ងៃ​នោះ​ :D)។

អានផងដែរ៖
ឡូហ្កូ​Google​ទាំង​១៦​សំរាប់​ថ្ងៃ​នេះ​​ – Mr. Men & Little Miss
ឡូហ្កូ​Google​​សំរាប់​​Mother’s Day
ចុះទៅ​លេង​ក្នុង​​បាត​សមុទ្រ​ជា​មួយ​គ្នា!
ឆ្លុះមើលឆ្អឹងរបស់Google
Pac-Man ខួប៣០ឆ្នាំ





ឡូហ្កូ​Google​ទាំង​១៦​សំរាប់​ថ្ងៃ​នេះ​​ – Mr. Men & Little Miss

9 05 2011


ថ្ងៃ​នេះ​ដែរ​ដើម្បី​អប​អរ​ដល់​ថ្ងៃ​កំនើត​របស់​ Charles Roger Hargreaves ឡូហ្កូ​Google​ចំនួន​១៦​រូប​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​រំលេច​នៅ​លើ​ផ្ទាំង​ទំព័រ​ដើម​នៃ​គេហ​ទំព័រ​Google។លោកHargreaves​គឺ​ជា​អ្នក​និពន្ធ​និង​គូរ​រូប​រឿង​តុក្កតា​ជន​ជាតិ​អង់​គ្លេស​កើត​នៅ​ថ្ងៃ​ទី​៩​មេសា​ឆ្នាំ​១៩៣៥។​ស្នាដៃ​ដែល​ល្បី​ល្បាញ​របស់​លោក​គឺ​សៀវ​ភៅ​រឿង​សំរាប់​កុមារ Mr. Men និង Little Miss ។​ នៅ​​ក្នុង​ស៊េរី​រឿង​ Mr. Men​ ទាំង​អស់​មាន​៤៨​ភាគ ចំនែក​ស៊េរី​រឿង​ Little Miss វិញ​មាន​ចំនួន​៤២​ភាគ។​លោក​Hargreaves​​បាន​​ស្លាប់នៅ​ថ្ងៃ​ទី​១១​កញ្ញា​១៩៨៨​ក្នុង​អាយុ​៥៣​ឆ្នាំ។
ខាង​ក្រោម​នេះ​គឺ​ជា Google Doodle ទាំង​១៦​រូប។​​វា​​នឹង​លោត​ចេញ​រូប​ភាព​ផ្សេង​ៗ​គ្នា នៅ​ពេល​ដែល​អ្នក​ចូល​ទៅ​កាន់​គេហ​ទំព័រ​Google​នេះ។

Little Miss Chatterbox

Little Miss Curious

Little Miss Naughty

Little Miss Magic

Little Miss Shy

Little Miss Sunshine

Little Miss Tiny

Mr. Bump

Mr. Dizzy

Mr. Forgetful

Mr. Funny

Mr. Happy

Mr. Messy

Mr. Rush

Mr. Slow

Mr. Tickle

រូបលោកHargreaves

អានផងដែរ៖
ឡូហ្កូ​Google​​សំរាប់​​Mother’s Day
ចុះទៅ​លេង​ក្នុង​​បាត​សមុទ្រ​ជា​មួយ​គ្នា!
ឆ្លុះមើលឆ្អឹងរបស់Google
Pac-Man ខួប៣០ឆ្នាំ








%d bloggers like this: