តើ​អ្នក​ណា​ខ្លះដែល​កើត​ក្នុង​សតវត្សរ៍​ទី​១៩ ហើយ​នៅ​មាន​អាយុ​​ជីវិត?

19 12 2012

គិត​នៅ​ត្រឹម​ថ្ងៃ​ទី​១៩​ធ្នូ​ឆ្នាំ​២០១២ អ្នក​ដែល​នៅ​រស់​ ហើយ​កើត​នៅ​ក្នុង​សតវត្សរ៍​ទី​១៩​គឺ​នៅ​ចន្លោះ​ពី​ឆ្នាំ​១៨០០​ដល់​ឆ្នាំ​១៨៩៩​មាន​ចំនួន​តែ​១៦​នាក់​ប៉ុណ្ណោះ។ ក្នុង​ចំនោម​អ្នក​ទាំង​១៦​នាក់​នោះ មាន​១៥​នាក់​ដែល​ជា​ស្រ្តី និង​ម្នាក់​ប៉ុណ្ណោះ​ដែល​ជា​បុរស​។ បុរស​ម្នាក់​នោះ​គឺ​ Jiroemon Kimura ដែល​សព្វ​ថ្ងៃ​គាត់​​​ជា​អ្នក​ដែល​នៅ​រស់​មាន​អាយុ​វែង​ជាង​គេ​បំផុត។ ខាង​ក្រោម​នេះ​ជា​បញ្ជី​ឈ្មោះ​របស់​អ្នក​ទាំង​១៦។
១. Jiroemon Kimura (១៩មេសា១៨៩៧-) ជនជាតិជប៉ុន មានអាយុ១១៥ឆ្នាំ២៤៤ថ្ងៃ
២. Koto Okubo (២៤ធ្នូ១៨៩៧-) ជនជាតិជប៉ុន មានអាយុ១១៤ឆ្នាំ៣៦១ថ្ងៃ
៣. Misawo Okawa (៥មីនា១៨៩៨-) ជនជាតិជប៉ុន មានអាយុ១១៤ឆ្នាំ២៨៩ថ្ងៃ
៤. Mamie Rearden (៧វិច្ឆិកា១៨៩៨-) ជនជាតិអាមេរិច មានអាយុ១១៤ឆ្នាំ១០៣ថ្ងៃ
៥. Hatsue Ono (៣១តុលា១៨៩៨-) ជនជាតិជប៉ុន មានអាយុ១១៤ឆ្នាំ៤៩ថ្ងៃ
៦. Maria Redaelli-Granoli (៣មេសា១៨៩៩-) ជនជាតិអ៊ីតាលី មានអាយុ១១៣ឆ្នាំ២៦០ថ្ងៃ
៧. Elsie Thompson (៥មេសា១៨៩៩-) ជនជាតិអាមេរិច មានអាយុ១១៣ឆ្នាំ២៥៨ថ្ងៃ
៨. Jeralean Talley (២៨ឧសភា១៨៩៩-) ជនជាតិអាមេរិច មានអាយុ១១៣ឆ្នាំ២១០ថ្ងៃ
៩. Susannah Jones (៦កក្កដា១៨៩៩-) ជនជាតិអាមេរិច មានអាយុ១១៣ឆ្នាំ១៦៦ថ្ងៃ
១០. Bernice Madigan (២៤កក្កដា១៨៩៩-) ជនជាតិអាមេរិច មានអាយុ១១៣ឆ្នាំ១៤៨ថ្ងៃ
១១. Soledad Mexia (១៣សីហា១៨៩៩-) ជនជាតិអាមេរិច មានអាយុ១១៣ឆ្នាំ១២៨ថ្ងៃ
១២. Evelyn Kozak (១៤សីហា១៨៩៩-) ជនជាតិអាមេរិច មានអាយុ១១៣ឆ្នាំ១២៧ថ្ងៃ
១៣. Mitsue Nagasaki (១៨កញ្ញា១៨៩៩-) ជនជាតិជប៉ុន មានអាយុ១១៣ឆ្នាំ៩២ថ្ងៃ
១៤. Terue Ashida (២០កញ្ញា១៨៩៩-) ជនជាតិជប៉ុន មានអាយុ១១៣ឆ្នាំ៩០ថ្ងៃ
១៥. Emma Morano-Martinuzzi (២៩វិច្ឆិកា១៨៩៩-) ជនជាតិអ៊ីតាលី មានអាយុ១១៣ឆ្នាំ២០ថ្ងៃ
១៦. Grace Jones (៧ធ្នូ១៨៩៩-) ជនជាតិអង់គ្លេស មានអាយុ១១៣ឆ្នាំ១២ថ្ងៃ





វិដេអូ​ដែល​ពេញ​និយម​​ជាង​​គេ​​នៅ​​​​​​​​Youtube (វិច្ឆិកា​២០១២)

23 11 2012

គិត​មក​ដល់​ខែ​វិច្ឆិកា​ឆ្នាំ​២០១២​នេះ អ្វី​ដែល​គួរ​អោយ​កត់​សំគាល់​នោះ​​គឺ​វិដេអូ PSY – GANGNAM STYLE បាន​ឡើង​មក​ដល់​ចំនាត់​ថ្នាក់​លេខ​២ ហើយ​មិន​យូរ​មិន​ឆាប់​ទេ វិដេអូ​នេះ​​នឹង​យក​ឈ្នះ​លើ​វិដេអូ​ដ៏​ល្បីល្បាញ​របស់ Justin Bieber ដែល​បាន​គ្រង​តំនែង​លេខ​១​នៅ​ Youtube ជា​យូរ​មក​ហើយ​នោះ។

នេះ​ជា​វិដេអូ​ដែល​ពេញ​និយម​ជាង​គេ​ចំនួន​១០​(ថ្ងៃទី២៣វិច្ឆិកា២០១២)៖
ទី១គឺវិដេអូ Justin Bieber – Baby ft. Ludacris (ការចុចមើលជាង​៨០៣​លានដង)

ទី២គឺវិដេអូ PSY – GANGNAM STYLE (강남스타일) M/V (ការចុចមើលជាង​៤១០​លានដង)

ទី៣គឺវិដេអូ Lady Gaga – Bad Romance (ការចុចមើលជិត៦២៤​លានដង)

ទី៤គឺវិដេអូ Eminem – Love The Way You Lie ft. Rihanna (ការចុចមើលជិត៥១៨​លានដង)

ទី៥គឺវិដេអូ LMFAO – Party Rock Anthem ft. Lauren Bennett, GoonRock (ការចុចមើលជិត៥០៣​លានដង)

ទី៦គឺវិដេអូ Shakira – Waka Waka(This Time for Africa) (ការចុចមើលជិត៥០១​លានដង)

ទី៧គឺវិដេអូ​ Charlie bit my finger – again ! (ការចុចមើលជាង៤៩៧​លានដង)

ទី៨គឺវិដេអូ​ Lady Gaga – Bad Romance (ការចុចមើលជាង៤៩៧លានដង)

ទី៩គឺវិដេអូ Michel Teló – Ai Se Eu Te Pego – Oficial (Assim você me mata) (ការ​ចុច​មើល​ជិត៤៦១លាន​ដង)

ទី១០គឺវិដេអូ Don Omar – Danza Kuduro ft. Lucenzo (ការចុចមើលជិត៤០៦​លានដង)

អានផងដែរ៖
វិដេអូ​ដែល​ពេញ​និយម​​ជាង​​គេ​​នៅ​​​​​​​​Youtube (សីហា​២០១១)
វិដេអូ​ដែល​ពេញ​និយម​​ជាង​​គេ​​នៅ​​​​​​​​Youtube (ឧសភា​២០១១)
វិដេអូ​ដែល​ពេញ​និយម​ជាង​គេ​នៅ​Youtube





គុយវ៉ែត​ប្រារព្ធ​ការ​បាញ់​កាំជ្រួច​ដ៏​ធំ​ជាង​គេ​ក្នុង​លោក៖ ៧៧២៨២​គ្រាប់

22 11 2012

ដើម្បី​រំលឹក​ដល់​ខួប​៥០​ឆ្នាំ​នៃ​រដ្ឋ​ធម្មនុញ្ញ ប្រទេស​គុយវ៉ែត​បាន​ប្រារព្ធ​នូវ​ការ​បាញ់​កាំជ្រួច​មហស្ចារ្យ​មួយ ដែល​ត្រូវ​បាន​ចុះ​ក្នុង​​កំនត់​ត្រា​ពិភព​លោក Guiness World Record ថា​ជា​ការ​បាញ់​កាំ​ជ្រួច​ដ៏​ធំ​ជាង​គេ​ក្នុង​លោក។ កាំជ្រួច​ចំនួន​ ៧៧២៨២ ត្រូវ​បាន​បាញ់​ក្នុង​រយៈ​ពេល​ប្រហែល​ជា​១​ម៉ោង។ បើ​គិត​ជា​ទឹក​ប្រាក់​ការ​បាញ់​កាំជ្រួច​មួយ​ម៉ោង​នេះ គុយវ៉ែត​បាន​ចំនាយ​លុយ​អស់​ប្រមាណ​ជា​១៥​លាន​ដុល្លារ​អាមេរិច។





ជនជាតិ​ហុងគ្រី​បំបែក​ឯត​​ទគ្គ​​កម្ម​ថ្មី​ក្នុង​​ការ​​ដោះ​​ស្រាយ​​Rubik’s Cube 3*3 ដោយ​បិទ​ភ្នែក

7 03 2012

កាល​ពី​ថ្ងៃ​ទី​២៦​ខែ​កុម្ភៈ​ឆ្នាំ​២០១២​​នេះ នៅ​ក្នុង​ការ​ប្រកួត Zonhoven Open 2012 នា​ប្រទេស​ប៊ែលហ្ស៊ីក ជនជាតិ​ហុងគ្រី​ Marcell Endrey បាន​បំបែក​​ឯត​​​ទគ្គ​​កម្ម​ថ្មី​ក្នុង​​ការ​​ដោះ​​ស្រាយ​​Rubik’s Cube 3*3 ដោយ​បិទ​ភ្នែក ក្នុង​ថេរ​វេលា​ ២៨.៨០វិនាទី។

ឯត​​ទគ្គ​​កម្ម​ចាស់ៗ​ក្នុង​ពេល​ថ្មី​ៗ​ចុង​ក្រោយ​នេះ​…
ខែ​តុលា​ឆ្នាំ​២០១១ ដោយ​ជនជាតិ​ចិន Yuhui Xu ក្នុង​ថេរ​វេលា​ ៣០.៥៨វិនាទី

ថ្ងៃ​ទី​១១​ធ្នូ​២០១០ ដោយ​ជន​ជាតិ​ម៉ិកស៊ិកកូ Gabriel Alejandro Orozco Casillas ក្នុង​ថេរ​វេលា​ ៣០.៩០វិនាទី

ថ្ងៃ​ទី​៤​មេសា​២០១០ ដោយ​ជន​ជាតិ​ចិន Haiyan Zhuang ក្នុង​ថេរ​វេលា ៣០.៩៤វិនាទី





វិដេអូ៖ គំនូរ​សត្វ​នាគ​ដោយ​ជន​ជាតិ​ជប៉ុន

27 02 2012

ក្រោយ​ពី​បាន​មើល​វិដេអូ​នៃ​ការ​គូរ​រូប​សត្វ​នាគ​រាជ​ខាង​ក្រោម​នេះ អ្នក​នឹង​ច្បាស់​ជា​លាន់​មាត់​សរសើរ​នូវ​ថ្វី​ដៃ​ដ៏​ប៉ិន​ប្រសប់​របស់​គាត់​ជា​​មិន​ខាន ជា​ពិសេស​គឺ​នៅ​ពេល​ដែល​គាត់​ប្រើ​ជក់​គូស​ដង​ខ្លួន​សត្វ​នាគ​រាជ។

បើ​តាម​អ្នក​ដែល​បាន​អាប់​ឡូដ គាត់​បាន​ថត​វិដេអូ​នេះ​នៅ​ហាង​គូរ​គំនូរ​មួយ​នៅ​ពេល​ដែល​គាត់​រស់​នៅ​ប្រទេស​ជប៉ុន។





Amazing Skill?

6 02 2012





បរាជ័យព្រោះអំនួត

23 12 2011








%d bloggers like this: