គណិត​វិទ្យា​អូឡាំពិក​សំរាប់​សិស្ស​បឋម​សិក្សា៖ តើ​ខ្ញុំមានអាយុប៉ុន្មាន?

30 06 2016

ឆ្នាំនេះលោកយាយខ្ញុំ មានអាយុ៦៩ឆ្នាំ។ លោកយាយខ្ញុំ បានផ្តល់កំនើតម្តាយខ្ញុំ នៅពេលគាត់ មានអាយុAB។ ចំនែកម្តាយខ្ញុំបានផ្តល់កំនើតអោយខ្ញុំ នៅពេលគាត់មានអាយុCD។ សព្វថ្ងៃ ខ្ញុំមានអាយុDB។ A, B, C និងD គឺជាចំនួនគត់ ដែលតំនាងអោយ លេខមួយខ្ទង់ខុសៗគ្នា។ (ឧទាហរណ៍៖ ក្នុងចំនួនAB Aគឺជាលេខខ្ទង់ដប់ ចំនែកគឺBជាលេខខ្ទង់រាយ)

សំនួរ៖ តើឆ្នាំនេះខ្ញុំមានអាយុប៉ុន្មាន?

ដកស្រង់និងប្រែសំរួលចេញពី ការប្រលងគណិតវិទ្យាអូឡាំពិកសំរាប់សិស្សបឋមសិក្សា (ថ្នាក់ទី1 -ថ្នាក់ទី៥) ឆ្នាំ១៩៩៨ (ប្រទេសជប៉ុន)។





គណិត​វិទ្យា​អូឡាំពិក​សំរាប់​សិស្ស​បឋម​សិក្សា៖ ១៩៩៧×A=[…៩៩៩៩៩…]

17 06 2016

គេមានចំនួនគត់ដែលធំជាង១តាងដោយA។ ប្រសិនបើគេយកចំនួននោះ ទៅគុណនឹង១៩៩៧ គេនឹងបានចំនួនមួយដែលមានលេខ៩ចំនួនប្រាំលេខនៅបន្តបន្ទាប់គ្នា […៩៩៩៩៩…] (ឧទាហរណ៍៖ ៣៩៩៩៩៩១០)។

១៩៩៧×A=[…៩៩៩៩៩…]

សំនួរ៖ ចូររកចំនួនតូចបំផុតនៃA ដើម្បីបំពេញនូវសម្មតិកម្មខាងលើ។

ដកស្រង់និងប្រែសំរួលចេញពី ការប្រលងគណិតវិទ្យាអូឡាំពិកសំរាប់សិស្សបឋមសិក្សា ឆ្នាំ១៩៩៧ (ប្រទេសជប៉ុន)។
អត្រាអ្នកដែលធ្វើចំលើើយបានត្រឹមត្រូវ៖ ២៨ភាគរយ។





ឡូស៊ិក៖ អក្សរអ្វី?

24 11 2015

សំនួរ៖ តើអក្សរអ្វីដែលត្រូវជំនួសនៅក្នុងប្រអប់សញ្ញាសួរនៃសំនួរនីមួយៗខាងក្រោម?





ឡូស៊ិក៖ លេខប៉ុន្មាន?

3 02 2015

សំនួរ៖ តើលេខប៉ុន្មានដែលជំនួសសញ្ញាសួរក្នុងលំដាប់ខាងក្រោម?

លេខប៉ុន្មាន





ឡូស៊ិក៖ ការរត់ប្រណាំង

30 11 2014

នៅ​ក្រោយ​ការ​រត់​ប្រណាំង​មួយ​ដែល​មាន​អ្នក​ចូល​រួម​ចំនួន​៤​នាក់​គឺ​A B CនិងD ម្នាក់​ៗ​បាន​និយាយ​ដូច​ខាង​ក្រោម៖
A៖ ខ្ញុំ​រត់​បាន​លេខ​៤ ចំណែក B បាន​លេខ​៣។
B៖ ខ្ញុំ​រត់​បាន​លេខ​៣ ចំណែក C បាន​លេខ​១។
C៖ ខ្ញុំ​រត់​បាន​លេខ​២ ចំណែក D បាន​លេខ​៣។
D៖ ខ្ញុំ​រត់​បាន​លេខ​៣ ចំណែក A បាន​លេខ​១។

គេ​ដឹង​ថា​នៅ​ក្នុង​សំដី​របស់​មនុស្ស​ម្នាក់​ៗ ពិត​​ពាក់​កណ្តាល​និង​កុហក​ពាក់​កណ្តាល។

សំនួរ៖ តើ​ក្នុង​ចំលើយ​ខាង​ក្រោម ចំលើយ​មួយ​ណា​ដែល​ផ្ទៀង​ធ្ទាត់​សម្មតិកម្ម​ខាង​លើ។
ក. Aរត់បានលេខ១។
ខ. Bរត់បានលេខ៤។
គ. Cរត់ឈ្នះA។
ឃ. Dរត់ឈ្នះA។
ង. Bរត់ឈ្នះD។





ឡូស៊ិក៖ ទន្សាយ​៤​ក្បាល

18 03 2013

ដូច​នៅ​ក្នុង​រូប គេ​មាន​ទន្សាយ​៤​ក្បាល (កាកា ពីពី ឌីឌី និង​ទីទី) ២​ក្បាល​នៅ​ក្នុង​ទ្រុង​A និង​២​ក្បាល​ទៀត​នៅ​ក្នុង​ទ្រុង​B។ ក្នុង​ចំនោម​ទន្សាយ​ទាំង​៤​ក្បាល មាន​២​ក្បាល​មាន​អាយុ​២​ឆ្នាំ និង​២​ក្បាល​ទៀត​អាយុ​១​ឆ្នាំ។ សម្ម​​តិ​កម្ម៖
កាកា៖ ខ្ញុំនិង​ពីពី​មាន​អាយុ​ដូច​គ្នា។
ពីពី៖ ឌីឌី​មាន​អាយុ​២​ឆ្នាំ។
ឌីឌី៖ ទីទី​មាន​អាយុ​២​ឆ្នាំ។
ទីទី៖ កាកា​មាន​អាយុ​២​ឆ្នាំ។
គេ​ដឹង​ទៀត​ថា សំដី​របស់​​ទន្សាយ​ណា​និយាយ​ពី​ទន្សាយ​ដែល​នៅ​ក្នុង​ទ្រុង​ជា​មួយ​គ្នា សំដី​នោះ​ជា​ការ​ពិត។ តែ​បើ​ជា​សំដី​ដែល​​និយាយ​ពី​ទន្សាយ​ដែល​នៅ​ក្នុង​ទ្រុង​ផ្សេង​គ្នា សំដី​នោះ​ជា​ការ​កុហក។

សំនួរ៖ តើ​ទន្សាយ​ កាកា ពីពី ឌីឌី និងទីទី មាន​អាយុ​ប៉ុន្មាន?

Rabbit





តើ​មាន​ត្រីកោណ​ចំនួន​ប៉ុន្មាន​នៅ​ក្នុង​រូប​នេះ?

17 12 2012

រូបភាព








%d bloggers like this: