ការ​បែង​ចែក​ទឹក​ដី​នៃ​ប្រទេស​ជប៉ុន

6 07 2011

ទឹក​ដី​ប្រទេស​ជប៉ុន​គឺ​ជា​ការ​ផ្គុំ​គ្នា​ឡើង​នៃ​ប្រជុំ​កោះ​ជា​ច្រើន​នៅ​ក្នុង​មហា​សមុទ្រ​ប៉ា​ស៊ី​ភិច ដែល​ក្នុង​នោះ​មាន​កោះ​ធំ​ៗ​ចំនួន​​៤​​​គឺ
១. កោះហុកកៃដូ Hokkaidō 北海道
២. កោះហុងស៊ឺ Honshū​ 本州
៣. កោះស៊ិកុគឹ Shikoku​ 四国
៤. កោះគ្យឺស៊ឺ Kyūshū 九州

យោង​ទៅ​តាម​ទីតាំង​ភូមិ​សាស្រ្ត ប្រវត្តិ​សាស្រ្ត និង ទំនៀម​ទំលាប់​ប្រពៃណី ទឹក​ដី ៣៧៧ ៩៤៤ គីឡូ​ម៉ែត្រ​ក្រលា​ នៃ​ប្រទេស​ជប៉ុន​នេះ​ត្រូវ​បាន​បែង​ចែក​ជា​៨​តំបន់​ធំ​ៗ​។​​តែ​បើ​គិត​តាម​ការ​បែង​ចែក​ទឹក​ដី​រដ្ឋ​បាល​​វិញ​​ ប្រទេស​ជប៉ុន​ត្រូវ​​បាន​​ចែក​ចេញ​ជា​ខេត្ត​​ក្រុង​ចំនួន​៤៧ ដែល​ក្នុង​ភាសា​ជប៉ុន​ហៅ​ថា​ តុ​ដូ​ហ្វឹ​កេន Todōfuken 都道府県។
តុ To 都 = Metropolis មានចំនួន១គឺក្រុងតូក្យូ
ដូ​ Dō 道 = Circuit មានចំនួន១គឺកោះហុកកៃដូ
ហ្វឹ Fu 府 = Urban មានចំនួន២គឺខេត្ត​ក្យូតុនិងអូសាកា
កេន Ken 県 = Prefecture មានចំនួន៤៣

តំបន់​និង​ខេត្ត​ក្រុង​​ក្នុង​ប្រទេស​ជប៉ុន៖

I. (តំបន់)ហុកកៃដូ Hokkaidō (Region) 北海道(地方)
១. (ខេត្ត?កោះ?)ហុកកៃដូ Hokkaidō 北海道

II. តំបន់តូហុគឹ Tōhoku​ Region 東北地方
២. ខេត្តអាអុម៉ុរី Aomori Prefecture 青森県
៣. ខេត្តអ៊ិវ៉ាតិ Iwate Prefecture 岩手県
៤. ខេត្តមិយ៉ាហ្គិ Miyagi Prefecture 宮城県
៥. ខេត្តអាគិតា Akita Prefecture 秋田県
៦. ខេត្តយ៉ាម៉ាហ្កាតា Yamagata Prefecture 山形県
៧. ខេត្តហ្វឹគឹស៊ិម៉ា Fukushima Prefecture 福島県

III. តំបន់កាន់់តូ Kantō region 関東地方
៨. ខេត្តអ៊ិបារ៉ាគិ Ibaraki Prefecture 茨城県
៩. ខេត្តតុឈិហ្គិ Tochigi Prefecture 栃木県
១០. ខេត្តហ្គឹនម៉ា Gunma Prefecture 群馬県
១១. ខេត្តសៃតាម៉ា Saitama Prefecture 埼玉県
១២. ខេត្តឈិបា Chiba Prefecture 千葉県
១៣. ក្រុងតូក្យូ Tōkyō Metropolis 東京都
១៤. ខេត្តខាណាហ្កាវ៉ា Kanagawa Prefecture 神奈川県

IV. តំបន់ជឺប៊ឹ Chūbu Region 中部地方
១៥. ខេត្តនីហ្កាតា Niigata Prefecture 新潟県
១៦. ខេត្តតុយ៉ាម៉ា Toyama Prefecture 富山県
១៧. ខេត្តអ៊ិស៊ិកាវ៉ា Ishikawa Prefecture 石川県
១៨. ខេត្តហ្វឹគុយ Fukui Prefecture 福井県
១៩. ខេត្តយ៉ាម៉ាណាស៊ិ Yamanashi Prefecture 山梨県
២០. ខេត្តណាហ្កាណុ Nagano Prefecture 長野県
២១. ខេត្តហ្គិហ្វឹ Gifu Prefecture 岐阜県
២២. ខេត្តស៊ិហ្ស៊ឹអុកា Shizuoka Prefecture 静岡県
២៣. ខេត្តអៃឈិ Aichi Prefecture 愛知県

V. តំបន់កាន់សៃ Kansai Region 関西地方
២៤. ខេត្តមិអិ Mie Prefecture 三重県
២៥. ខេត្តស៊ិហ្កា​ Shiga Prefecture 滋賀県
២៦. ខេត្តក្យូតុ Kyōto Prefecture 京都府
២៧. ខេត្តអូសាកា Ōsaka Prefecture 大阪府
២៨. ខេត្តហ្យូហ្កុ Hyōgo Prefecture 兵庫県
២៩. ខេត្តណារ៉ា Nara Prefecture 奈良県
៣០. ខេត្តវ៉ាកាយ៉ាម៉ា Wakayama Prefecture 和歌山県

VI. តំបន់ជឺហ្កុគឹ Chūgoku region 中国地方
៣១. ខេត្តតុតតុរិ Tottori Prefecture 鳥取県
៣២. ខេត្តស៊ិម៉ាណិ Shimane Prefecture 島根県
៣៣. ខេត្តអុកាយ៉ាម៉ា Okayama Prefecture 岡山県
៣៤. ខេត្តហ៊ិរ៉ុស៊ិម៉ា Hiroshima Prefecture 広島県
៣៥. ខេត្តយ៉ាម៉ាហ្គឹឈិ Yamaguchi Prefecture 山口県

VII. តំបន់ស៊ិកុគឹ Shikoku Region 四国地方
៣៦. ខេត្តតុគឹស៊ិម៉ា Tokushima Prefecture 徳島県
៣៧. ខេត្តខាហ្កាវ៉ា Kagawa Prefecture 香川県
៣៨. ខេត្តអិហ៊ិម៉ិ Ehime Prefecture 愛媛県
៣៩. ខេត្តកូឈិ Kōchi Prefecture 高知県

VIII. តំបន់គ្យឺស៊ឺ-អុគិណាវ៉ា Kyūshū-Okinawa Region 九州-沖縄地方
៤០. ខេត្តហ្វឹគឹអុកា Fukuoka Prefecture 福岡県
៤១. ខេត្តសាហ្កា Saga Prefecture 佐賀県
៤២. ខេត្តណាហ្កាសាគិ Nagasaki Prefecture 長崎県
៤៣. ខេត្តគឹមាម៉ុតុ Kumamoto Prefecture 熊本県
៤៤. ខេត្តអូអ៊ិតា Ōita Prefecture 大分県
៤៥. ខេត្តមិយ៉ាហ្សាគិ Miyazaki Prefecture 宮崎県
៤៦. ខេត្តខាហ្កូស៊ិម៉ា Kagoshima Prefecture 鹿児島県
៤៧. ខេត្តអុគិណាវ៉ា Okinawa Prefecture 沖縄県

>>> តំបន់ជឺប៊ឹ Chūbu Region 中部地方 បែង​ចែក​ជា​បី​តំបន់​តូច​ៗ​ទៀត​រួម​មាន៖
១. តំបន់ហុគឹរិគឹ Hokuriku Region 北陸地方
២. តំបន់កូស៊ិនអេតស៊ឹ Kōshin’etsu Region 甲信越地方
៣. តំបន់តូកៃ Tōkai Region 東海地方
%d bloggers like this: