ព្យុះ​លេខ​១៧​នឹង​មក​ដល់​តំបន់​កាន់​តូ​នៅ​យប់​នេះ

30 09 2012

បើ​តាម​ព័ត៌មាន ​ព្យុះ​លេខ​១៧ ដែល​បាន​ធ្វើ​ដំនើរ​ឆ្លង​កាត់​ពី​កោះ​អូគិណាវ៉ា នឹង​មក​ដល់​តំបន់​កាន់តូ ដែល​ជា​តំបន់​ដែល​ខ្ញុំ​កំពុង​រស់​នៅ នៅ​ពាក់​កណ្តាល​អាធ្រាត្រ​យប់់​នេះ​ហើយ។ បច្ចុប្បន្ន​ព្យុះ​ដ៏​កំនាច​នេះ​បាន​មក​ដល់​កោះ​គ្យឺស៊ឺ​ហើយ។ ព្យុះ​នេះ​ធ្វើ​ដំនើរ​ក្នុង​ល្បឿន​ប្រមាណ​ជា​៣០​គីឡូ​ម៉ែត្រ​ក្នុង​មួយ​ម៉ោង។ កំលាំង​ខ្យល់​បក់​អតិ​បរមា​គឺ​ប្រមាណ​ជា​៤០​ម៉ែត្រ​ក្នុង​មួយ​វិនាទី។

ខ្យល់ខ្លាំងមែន ឡានឡើងប៉ើងដូចឡានក្រដាស…

អានបន្ថែម៖
Powerful typhoon hits Okinawa, heads for Kanto
Powerful typhoon makes landfall on Japan’s main island
Weakening typhoon moves along Japanese archipelago





ជំលៀស​ប្រជាជន​១៥​ម៉ឺន​នាក់​ដោយ​សារ​ព្យុះ​Guchol

19 06 2012

ព្យុះ Guchol (ឬ​ព្យុះ​លេខ​៤) បាន​បោក​បក់​មក​កាន់​ដី​កោះ​ជប៉ុន​នៅ​ល្ងាច​មិញ​នេះ។ វា​គឺ​ជា​ព្យុះ​ធំ​ដំបូង​ហើយ​ដែល​ជប៉ុន​ជួប​នៅ​ឆ្នាំ​២០១២​នេះ។ ប្រជាជន​ប្រមាណ​ជា​១៥​ម៉ឺន​នាក់​បាន​ត្រូវ​ជំលៀស​ចេញ​ពី​តំបន់​មួយ​ចំនួន​នៃ​​ភាគ​កណ្តាល ខាង​កើត និង​ភាគ​អាគ្នេយ៍​នៃ​ប្រទេស​ជប៉ុន។

អានលំអិត៖
Powerful typhoon cuts across Honshu
Powerful typhoon hits Japan, 150,000 ordered to evacuate
BREAKING: Powerful Typhoon Crashes Ashore In Southeastern Japan
Typhoon Guchol struck Japan as a tropical storm at about 08:00 GMT on 19 June





ជប៉ុន​ស្វាគមន៍​ដោយ​រញ្ជួយ​ដី​M7.0​នៅ​ថ្ងៃ​ទី​១​នៃ​ឆ្នាំ​២០១២

3 01 2012

រញ្ជួយ​ដី​កំរិត​M7.0​មួយ បាន​ទទួល​ស្វាគមន៍​ប្រទេស​ជប៉ុន​នៅ​ថ្ងៃ​ទី​១​នៃ​ឆ្នាំ​ថ្មី​នេះ ដោយ​ធ្វើ​អោយ​​ញ័រ​រញ្ជួយ​ទី​ក្រុង​តូក្យូ​និង​បណ្តា​តំបន់​មួយ​ចំនួន​ធំ​នៅ​ជុំវិញ​ទី​ក្រុង​តូក្យូ។ ការ​រញ្ជួយ​បាន​កើត​ឡើង​នៅ​វេលា​ម៉ោង​២​និង​២៨​នាទី​ រសៀល​ថ្ងៃ​ទី​១​មករា​ឆ្នាំ​២០១២។ ចំនុច​រញ្ជួយ​បាន​កើត​ឡើង​នៅ​ក្បែរ​កោះ​ Torishima ចំងាយ​ប្រមាណ​៥៦០​គីឡូម៉ែត្រ​ភាគ​ខាង​ត្បូង​ទី​ក្រុង​តូក្យូ និង​ស្ថិត​នៅ​ក្នុង​ជំរៅ​៣៧០​គីឡូ​ម៉ែត្រ។ ក៏​ប៉ុន្តែ​មិន​មាន​របាយការណ៍​ពី​គ្រោះ​ថ្នាក់​ធ្ងន់​ធ្ងរ​ដែល​បណ្តាល​មក​ពី​រញ្ជួយ​ដី​មួយ​នេះ​ទេ។





ជំលៀស​ប្រជាជន​៨ម៉ឺន​នាក់​ចេញ​ពី​ទីក្រុង​ណាហ្កូយ៉ា

21 09 2011

នៅ​ថ្ងៃ​ពុធ​នេះ​ព្យុះ​សង្ឈរា​ដែល​មាន​ឈ្មោះ​រ៉ុកេ(Roke) បាន​និង​កំពុង​តែ​បោក​បក់​នាំ​យក​ទឹក​ភ្លៀង​យ៉ាង​សន្ធឹក​សន្ធាប់​មក​កាន់​ដែល​កោះ​នៃ​ប្រទេស​ជប៉ុន។​ ប្រជាជន​ប្រមាណ​ជា​៨​ម៉ឺន​នាក់​បាន​ត្រូវ​ជំលៀស​ចេញ​ពី​ទីក្រុង​ណាហ្កូយ៉ា។​ ប្រជាជន​ប្រមាណ​១​លាន​៣​​សែន​នាក់​បាន​ត្រូវ​ប្រកាស​អោយ​ចាក​ចេញ​ពី​លំនៅ​ដ្ឋាន​បណ្តោះ​អាសន្ន។

ពេល​នេះ​ព្យុះ​ Roke កំពុង​តែ​ធ្វើ​ដំនើរ​ទៅ​កាន់​ខេត្ត​ហ្គឹគឹស៊ិម៉ា​ភាគ​ឥសាន​នៃ​ប្រទេស ទី​ដែល​គេ​ព្រួយ​បារម្ភ​ជាង​គេ ព្រោះ​វា​ជា​កន្លែង​នៃ​រោង​ចក្រ​នុយ​ក្លេ​អ៊ែរ​ដែល​រង​គ្រោះ​ដោយ​រលក​យក្ស​កាល​ពី​ថ្ងៃ​ទី​១១​មីនា។

រហូត​មក​ទល់​ពេល​នេះ​យ៉ាង​ហោច​ណាស់​មាន​មនុស្ស​៤​នាក់​បាន​ស្លាប់​បាត់​បង់​ជីវិត។

អានផងដែរ៖ ផុត​ពី​ព្យុះ​Talas ឥលូវ​ចូល​ដល់​ព្យុះ​Roke​ម្តង





ផុត​ពី​ព្យុះ​Talas ឥលូវ​ចូល​ដល់​ព្យុះ​Roke​ម្តង

20 09 2011

មិន​ទាន់​បាន​មួយ​ខែ​ស្រួល​បួល​ផង ចាប់​តាំង​ពី​ព្យុះ Talas ដែល​បាន​ផ្តាច់​អាយុ​ជីវិត​ប្រជាជន​ជាង​៩០​នាក់​ កាល​ពី​ដើម​ខែ​នេះ ព្យុះ​មួយ​ទៀត​ដែល​មាន​ឈ្មោះ​ថា Roke នឹង​​បោក​បក់​មក​លើ​ប្រទេស​ជប៉ុន​​​នា​ថ្ងៃ​ពុធ​​សប្តាហ៍​នេះ។ ខាង​ក្រោម​នេះ​​​គឺ​ជា​ផែនទី​បង្ហាញ​ពី​ដំនើរ​នៃ​ការ​បោក​បក់​របស់​​​ព្យុះ​Roke។

អានផងដែរ៖ ព្យុះ​Talas កំពុង​តែ​បក់​បោក​មក​កាន់​ដែន​កោះ​​​​ជប៉ុន





ព្យុះ​Talas កំពុង​តែ​បក់​បោក​មក​កាន់​ដែន​កោះ​​​​ជប៉ុន

31 08 2011

ផែនទីបង្ហាញពីដំនើរនៃព្យុះសង្ឃរាTalas (ចុចលើរូប ដើម្បីអាចមើលឃើញច្បាស់)

ការពន្យល់ពីព្យុះសង្ឃរាTalas

ឥលូវ​នេះ​នៅ​ខាង​ក្រៅ​ភ្លៀង​កំពុង​តែ​ចាប់​ផ្តើម​ធ្លាក់​ហើយ ប៉ុន្មាន​ថ្ងៃ​នេះ​បែប​ពិបាក​ធ្វើ​ដំនើរ​ចេញ​ទៅ​ក្រៅ​ហើយ​ខ្ញុំ​ 😦








%d bloggers like this: