គំនូរ​ជីវចល​ស្តី​ពី​ការ​ទំលាក់​គ្រាប់​បែក​បរមាណូ​​ នា​ទីក្រុង​ហ៊ីរ៉ូស៊ីម៉ា

17 09 2011

នេះ​ជា​គំនូរ​ជីវចល​មួយ​ស្តី​ពី​ព្រឹត្តិការណ៍​ប្រវត្តិ​សាស្ត្រ​នៃ​ការ​ទំលាក់​គ្រាប់​បែក​អាតូមិក​ នា​ទីក្រុង​ហ៊ីរ៉ូស៊ីម៉ា​កាល​ពី​ថ្ងៃ​ទី​៦កញ្ញា​១៩៤៥​ ដោយ​សហរដ្ឋ​អាមេរិក។​ ប្រជាជន​ប្រមាណ​ជា​៩​ម៉ឺនទៅ​១៦​ម៉ឺន​៦ពាន់​នាក់​ បាន​ស្លាប់​បាត់​បង់​ជីវិត​ បូក​រួម​នឹង​ប្រជាជន​ជា​ច្រើន​នាក់​ទៀត​ដែល​មាន​ជំងឺ​បណ្តាល​មក​ពី​ធាតុ​វិទ្យុ​សកម្ម​នៃ​ការ​ទំលាក់​គ្រាប់​បែក។​ ៣​ថ្ងៃ​ក្រោយ​មក​ គ្រាប់​បែក​អាតូមិក​មួយ​គ្រាប់​ទៀត​បាន​ត្រូវ​ទំលាក់​នា​ទី​ក្រុង​ណាហ្កាសាគី ដែល​បណ្តាល​អោយ​មនុស្ស​ប្រមាណ​ពី​៦​ទៅ​៨​​ម៉ឺន​នាក់​ស្លាប់​បាត់​បង់​ជីវិត។​មក​ទល់​ពេល​នេះ​ អាមេរិក​នៅ​តែ​អះអាង​ថា​ការ​ទំលាក់​គ្រាប់​បែក​នេះ​គឺ​ទង្វើ​ដែល​​ធ្វើ​ឡើង​ដើម្បី​បញ្ចប់​សង្គ្រាម​លោក​លើក​ទី​២។

“គ្មាន​នរណា​ម្នាក់​យល់​ច្បាស់​ពី​ការ​តក់​ស្លុត ការ​ភ័យ​រន្ធត់ នៃ​អាវុធ​នុយក្លេអ៊ែរ​ ជា​ជាង​ប្រជាជន​នៃ​ទីក្រុង​ហ៊ីរ៉ូស៊ីម៉ា​និង​ណាហ្កាសាគី​ទេ។”








%d bloggers like this: