Ramen ដែល​ថ្លៃ​ជាង​គេ​បំផុត៖ ១​ចាន​ជាង​១០០$

5 11 2012


Ramen គឺ​ជា​ម្ហូប​អាហារ​ប្រពៃណី​របស់​ជប៉ុន​មួយ​ប្រភេទ​ដែល​ផ្សំ​ដោយ​មី​និង​ស៊ុប។ តំលៃ​ជា​មធ្យម​របស់ Ramen គឺ​១​ចាន​ប្រហែល​ជា​១០​ដុល្លារ។ ប៉ុន្តែ​សំរាប់​ហាង​មួយ​នា​ទីក្រុង​តូក្យូ​ដែល​មាន​ឈ្មោះ​ថា Fujimaki Gekijyo ត្រូវ​បាន​គេ​ទទួល​ស្គាល់​ថា​​ជា​ហាង Ramen ដែល​ថ្លៃ​ជាង​គេ​បំផុត ដោយ​ក្នុង​១​ចាន​វា​មាន​តំលៃ​រហូត​ដល់ ១០០០០​យ៉េន​(ប្រហែល​១២៥​ដុល្លារ​អាមេរិច)។ លក្ខណៈ​ពិសេស​របស់​វា​គឺ​ទឹក​ស៊ុប​ដែល​ផ្សំ​ដោយ​គ្រឿង​ជាង​២០​មុខ។ ប្រសិន​បើ​អ្នក​មាន​បំណង​ចង់​ភ្លក់ អ្នក​ត្រូវ​កក់​មុន​យ៉ាង​ហោច​ណាស់​ក៏​៣​ថ្ងៃ​ដែរ។





ថ្ងៃនៃត្រីសាឌីន (イワシの日)

4 10 2012

ចំនែក​ឯ​ថ្ងៃ​ទី​៤​នេះ​ដែរ​គេ​អោយ​ឈ្មោះ​ថា​ថ្ងៃ​នៃ​ត្រី​សាឌីន (Sardine Day)។ ត្រី​សាឌីន​ជា​ភាសា​ជប៉ុន​គេ​ហៅ​ថា イワシ (Iwashi)។ 1=I 0=Wa 4=Shi (10月​4日 ថ្ងៃ​ទី​៤​ខែ​១០)។ គេ​កំនត់​យក​ថ្ងៃ​នេះ​ជា​ថ្ងៃ​នៃ​ត្រី​សាឌីន​ចាប់​តាំង​ពី​ឆ្នាំ​១៩៨៥​មក។

អានផងដែរ៖
ថ្ងៃនៃការឡើងភ្នំ (登山の日)
ថ្ងៃ​នៃ​តៅហ៊ូ ​(豆腐の日)
ថ្ងៃនៃវ៉ែនតា (メガネの日)





ថ្ងៃនៃការឡើងភ្នំ (登山の日)

3 10 2012

ថ្ងៃ​ទី​៣​ខែ​១០ នៅ​ប្រទេស​ជប៉ុន​គេ​ហៅ​ថ្ងៃ​នេះ​ថា​ជា​ថ្ងៃ​នៃ​ការ​ឡើង​ភ្នំ។ ដូច​នឹង​ថ្ងៃ​នៃ​តៅហ៊ូ​ដែរ ដោយ​សារ​តែ​សំនៀង​វា​មាន​ភាព​ដូច​គ្នា​ទើប​គេ​ហៅ​ថា​ជា​ថ្ងៃ​ឡើង​ភ្នំ​បែប​នេះ។ 10​=​To និង 3​=​Zan Tozan​=​登山​(ការ​ឡើង​ភ្នំ)។ គេ​កំនត់​យក​ថ្ងៃ​នេះ​ជា​ថ្ងៃ​ឡើង​ភ្នំ​ចាប់​តាំង​ពី​​ឆ្នាំ​១៩៩២​មក។

អានផងដែរ៖
ថ្ងៃ​នៃ​តៅហ៊ូ ​(豆腐の日)
ថ្ងៃនៃវ៉ែនតា (メガネの日)





ថ្ងៃ​នៃ​តៅហ៊ូ ​(豆腐の日)

2 10 2012

កាល​ប្រកាស​ថ្ងៃ​ម្សិល​មិញ​(ថ្ងៃនៃវ៉ែនតា (メガネの日))​អ្នក​បាន​ដឹង​ហើយ​ថា​ម្សិល​មិញ​គឺ​ជា​ថ្ងៃ​នៃ​វ៉ែន​តា​នៅ​ប្រទេស​ជប៉ុន។ ចុះ​នៅ​ថ្ងៃ​នេះ​វិញ ជា​ថ្ងៃ​អ្វី​ដែរ? ថ្ងៃ​នេះ​ត្រូវ​បាន​គេ​អោយ​ឈ្មោះ​ថា​ជា​ថ្ងៃ​នៃ​តៅ​ហ៊ូ​(Tofu Day)។ នេះ​ក៏​ដោយ​សារ​តែ​ថ្ងៃ​ទី​២​ខែ​១០​(10月​2日) តាម​សំនៀង​ជប៉ុន​គឺ​ 10=To និង 2=Fu (Tofu​=​豆腐)។ គេ​បាន​កំនត់​យក​ថ្ងៃ​នេះ​ជា​ថ្ងៃ​នៃ​តៅ​ហ៊ូ​ចាប់​តាំង​ពី​ឆ្នាំ​១៩៩៣​មក​ម្លេះ។

អានផងដែរ៖ ថ្ងៃនៃវ៉ែនតា (メガネの日)





ថ្ងៃនៃវ៉ែនតា (メガネの日)

1 10 2012

តើ​អ្នក​ដឹង​ថា​ថ្ងៃ​នេះ​ជា​ថ្ងៃ​អ្វី​ទេ​នៅ​ប្រទេស​ជប៉ុន? ថ្ងៃ​នេះ​គឺ​ជា​ថ្ងៃ​នៃ​វ៉ែន​តា។ ហេតុ​អ្វី​បាន​ជា​ថ្ងៃ​នេះ​ជា​ថ្ងៃ​​នៃ​វ៉ែនតា? គឺ​ដោយ​សារ​តែ​ថ្ងៃ​នេះ​(ថ្ងៃ​ទី​១​ខែ​១០) នៅ​ពេល​សរសេរ​ជា​លេខ​ភាសា​ជប៉ុន​គឺ 一〇〇一 (10月​1日) ទៅ វា​មាន​ទំរង់​ដូច​ជា​វ៉ែន​តា​ ចឹង​ហើយ​​បាន​ជា​គេ​ហៅ​ថ្ងៃ​នេះ​ថា​ជា​ថ្ងៃ​នៃ​វ៉ែនតា។ ថ្ងៃ​នៃ​វ៉ែន​តា​នេះ​ត្រូវ​បាន​គេ​កំនត់​យក​ថ្ងៃ​នេះ តាំង​ពី​ឆ្នាំ​១៩៩៧​មក​ម្ល៉េះ។





កាហ្វេ​ឡាតេ​រចនា​ជា​រូប​តួ​អង្គ​ក្នុង​រឿង​Dragon Ball

12 09 2012

ការ​រចនា​នៅ​លើ​ម្ហូប​អាហារ​គឺ​ជា​ជំនាញ​មួយ​របស់​ជន​ជាតិ​ជប៉ុន ហើយ​វា​ហាក់​ក្លាយ​ជា​វប្បធម៌​មួយ​រួច​ទៅ​ហើយ ដែល​ថា​ម្ហូប​ដែល​ដាក់​លក់​ត្រូវ​តែ​រៀប​ចំ​រចនា​អោយ​បាន​ស្អាត គួរ​អោយ​ទាក់​ទាញ​ចង់​បរិភោគ។ ថ្មីៗ​នេះ ការ​រចនា​រូប​តួ​អង្គ​ក្នុង​រឿង​ Dragon Ball ត្រូវ​បាន​គេ​យក​វា​ធ្វើ​នៅ​ក្នុង​កាហ្វេ​ឡាតេ ដូច​នឹង​រូបភាព​ខាង​ក្រោម​នេះ៖





ផ្កាមេអំបៅ?

26 04 2012








%d bloggers like this: