កុំព្យូទ័រ​ផ្តួល​អ្នក​លេង​អុក​ជប៉ុន​Shogi​​អាជីព​ជា​លើក​ដំបូង​ក្នុង​​ប្រវត្តិ​សាស្ត្រ​

5 04 2013

Shogi_Game_Position_610x458

កាល​ពី​ថ្ងៃ​ទី​៣០​មីនា​កន្លង​ទៅ​នេះ Sato Shinichi អ្នក​លេង​អុក​ជប៉ុន​(Shogi)​អាជីព អាយុ​៣១​ឆ្នាំ​ត្រូវ​បាន​ផ្តួល​ដោយ​កម្មវិធី​កុំព្យូទ័រ​ Ponanza ដែល​ជា​កម្មវិធី​​អភិវឌ្ឍ​ដោយ Issei Yamamoto នៅក្នុងការប្រកួត Denou-sen ឆ្នាំ២០១៣។ វា​ជា​លើក​ដំបូង​ក្នុង​ប្រវត្តិ​សាស្ត្រ​ហើយ​ដែល​កម្ម​វីធី​កុំព្យូទ័រ​អាច​យក​ឈ្នះ​លើ​អ្នក​លេង​អុក​ជប៉ុន​អាជីព​ដែល​មិន​ទាន់​ចូល​និវដ្ត (Active Professional Shogi Player)។

Denou-sen ​ឆ្នាំ​២០១៣ គឺ​ជា​ការ​ប្រកួត​អុក​ជប៉ុនមួយ​ រវាង​អ្នក​លេង​អាជីព​៥​នាក់​ទល់​ហ្នឹង​កម្ម​វិធី​កុំព្យូទ័រ​ចំនួន​៥៖
១. Abe Kouru ទល់នឹងកម្មវិធី Shueso ប្រកួតកាលពីថ្ងៃទី២៣មីនា លទ្ធ​ផល៖ Abe Kouru​ឈ្នះ
២. Sato Shinichi ទល់នឹងកម្មវិធី Ponanza ប្រកួតកាលពីថ្ងៃទី៣០មីនា លទ្ធ​ផល៖ Ponanza​ឈ្នះ
៣. Funae Kouhei ទល់នឹងកម្មវិធី Tsutsukana នឹងធ្វើការប្រកួត​នៅ​ថ្ងៃ​ទី​៦​មេសា
៤. Tsukada Yasuaki ទល់នឹងកម្មវិធី Puella Alpha នឹងធ្វើការ​ប្រកួត​នៅ​ថ្ងៃ​ទី​១៣​មេសា
៥. Miura Hiroyuki ទល់នឹងកម្មវិធី GPS Shogi នឹងធ្វើការប្រកួត​នៅ​ថ្ងៃ​ទី​២០​មេសា

អានផងដែរ៖
Computer shogi
Computer program claims first victory over shogi professional





ស្ថានីយ៍​រថ​ភ្លើង​ដែល​មមា​ញឹក​ជាង​គេ​ក្នុង​លោក​ទាំង​៥០

4 04 2013

នៅ​ពេល​ដែល​អ្នក​មក​កាន់​ប្រទេស​ជប៉ុន​ដំបូង អ្វី​ដែល​អ្នក​មិន​អាច​មិន​កោត​ស្ងប់​ស្ងែង​នោះ​​ គឺ​ប្រព័ន្ធ​គមនាគមន៍​នៃ​ផ្លូវ​រថភ្លើង​ដ៏​ខ្វាត់​ខ្វែង និង​អ្នក​ដំនើរ​ដ៏​ច្រើន​កក​កុញ​នៅ​តាម​ស្ថានីយ៍​រថភ្លើង​​នា​ទីក្រុង​ធំៗ។

បើ​តាម​ស្ថិតិ ស្ថានីយ៍​រថ​ភ្លើង​ដែល​មមា​ញឹក​ជាង​គេ​ក្នុង​​លោក​ចំនួន​៥០ មាន​ស្ថានីយ៍​រថ​ភ្លើង​​ចំនួន​តែ​៥​ប៉ុណ្ណោះ​ដែល​ស្ថិត​នៅ​ក្រៅ​ប្រទេស​ជប៉ុន ក្រៅ​ពី​នោះ​៤៥​គឺ​ស្ថិត​នៅ​ក្នុង​ប្រទេស​ជប៉ុន​ទាំង​អស់។

ខាង​ក្រោម​នេះ​ជា​ស្ថានីយ័​ធំ​ៗ​ទាំង​៥​ដែល​មមា​ញឹក​ជាង​គេ
១.ស្ថានីយ៍រថភ្លើងShinjuku (ក្រុងតូក្យូ ប្រទេសជប៉ុន)
ក្នុង​១​ឆ្នាំ​ៗ​មាន​អ្នក​ដំនើរ​ប្រមាណ​ជា​១២៦០​លាន​នាក់​ធ្វើ​ដំនើរ​ឆ្លង​កាត់។ បើ​គិត​ជា​មធ្យម​ក្នុង​មួយ​ថ្ងៃ​ៗ​គឺ​មាន​អ្នក​ដំនើរ​ប្រមាណ​ជា​ជិត​៣​លាន​កន្លះ​ធ្វើ​ដំនើរ។
JR_Shinjuku_Station

ផែនទីមួយផ្នែកនៃស្ថានីយ៍រថភ្លើងShinjuku
map

២.ស្ថានីយ៍រថភ្លើងShibuya (ក្រុងតូក្យូ ប្រទេសជប៉ុន)
ក្នុង១ឆ្នាំៗមានមនុស្សប្រមាណជា១០៩០លាននាក់ធ្វើដំនើរឆ្លងកាត់។
800px-JR_Shibuya_Station

៣.ស្ថានីយ៍រថភ្លើងIkebukuro (ក្រុងតូក្យូ ប្រទេសជប៉ុន)
ក្នុង១ឆ្នាំៗមានមនុស្សប្រមាណជា៩១០លាននាក់ធ្វើដំនើរឆ្លងកាត់។
800px-Ikebukuro_Station

៤.ស្ថានីយ៍រថភ្លើងUmeda (ក្រុងអូសាកា ប្រទេសជប៉ុន)
ក្នុង១ឆ្នាំៗមានមនុស្សប្រមាណជា៨២០លាននាក់ធ្វើដំនើរឆ្លងកាត់។
800px-Hanshin-Dept-Umeda-Store-01

៥.ស្ថានីយ៍រថភ្លើងYokohama (ខេត្តកាណាហ្កាវ៉ា ប្រទេសជប៉ុន)
ក្នុង១ឆ្នាំៗមានមនុស្សប្រមាណជា៧៦០លាននាក់ធ្វើដំនើរឆ្លងកាត់។
100409_1547

ខាងក្រោមនេះគឺជាបញ្ជីឈ្មោះស្ថានីយ៍ទាំង៥០៖
1. Shinjuku (Tokyo, Japan)
2. Shibuya (Tokyo, Japan)
3. Ikebukuro (Tokyo, Japan)
4. Umeda (Osaka, Japan)
5. Yokohama (Kanagawa, Japan)
6. Kita-Senju (Tokyo, Japan)
7. Nagoya (Aichi, Japan)
8. Tokyo (Tokyo, Japan)
9. Shinagawa (Tokyo, Japan)
10. Takadanobaba (Tokyo, Japan)
11. Namba (Osaka, Japan)
12. Shinbashi (Tokyo, Japan)
13. Tennouji (Osaka, Japan)
14. Akihabara (Tokyo, Japan)
15. Kyoto (Kyoto, Japan)
16. Sannomiya (Kobe, Japan)
17. Omiya (Saitama, Japan)
18. Yurakucho-Hibiya (Tokyo, Japan)
19. Nishi-Funabashi (Chiba, Japan)
20. Meguro (Tokyo, Japan)
21. Daimon-Hamamatsucho (Tokyo, Japan)
22. Ueno (Tokyo, Japan)
23. Oshiage (Tokyo, Japan)
24. Paris Nord (Paris, France)
25. Taipei Railway Station (Taipei,Taiwan)
26. Machida (Tokyo, Japan)
27. Gare de Chatelet (Paris, France)
28. Kawasaki (Kanagawa, Japan)
29. Roma Termini Railway Station (Rome, Italy)
30. Tamachi-Mita (Tokyo, Japan)
31. Kyobashi (Osaka, Japan)
32. Funabashi (Chiba, Japan)
33. Ayase (Tokyo, Japan)
34. Hamburg Central Station (Hamburg, Germany)
35. Yoyogi-Uehara (Tokyo, Japan)
36. Kamata (Kamata, Japan)
37. Gotanda (Tokyo, Japan)
38. Kichijoji (Tokyo, Japan)
39. Kaneyama (Aichi, Japan)
40. Musashikosugi (Kanagawa, Japan)
41. Fujisawa (Kanagawa, Japan)
42. Oimachi (Tokyo, Japan)
43. Nakano (Tokyo, Japan)
44. Tachikawa (Tokyo, Japan)
45. Iidabashi (Tokyo, Japan)
46. Kashiwa (Chiba, Japan)
47. Hakata (Fukuoka, Japan)
48. Tsuruhashi (Osaka, Japan)
49. Nishi-Nippori (Tokyo, Japan)
50. Nakameguro (Tokyo, Japan)

Source:
The 51 Busiest Train Stations in the World– All but 6 Located in Japan
More Countries Join the New List of 100 Busiest Train Stations, Japan Still Claims 82 of Them





នៅ​ឆ្នាំ​២០៤០ ចំនួន​ប្រជាជន​ជប៉ុន​នឹង​ថយ​ចុះ​នៅ​គ្រប់​ខេត្ត​ក្រុង​ទាំង​អស់

2 04 2013

jp population

នៅ​ឆ្នាំ​២០៤០​ខាង​មុខ​នេះ ចំនួន​ប្រជាជន​នៅ​គ្រប់​ខេត្ត​ក្រុង​ទាំង​៤៧​នៃ​ប្រទេស​ជប៉ុន​នឹង​ថយ​ចុះ​គ្រប់​កន្លែង​​បើ​ធៀប​ទៅ​នឹង​ចំនួន​ប្រជាជន​នៅ​ឆ្នាំ​២០១០។ ក្នុង​នោះ​ដែរ​ ខេត្ត​ដែល​ថយ​ចុះ​ច្រើន​ជាង​គេ​គឺ​ខេត្ត​Akita​(៣៥.៦%) បន្ទាប់​មក​គឺ​ខេត្ត​Aomori​(៣២.១%) និង​ទី​បី​គឺ​ខេត្ត​Kochi​(២៩.៨%)។ ចំនែក​ខេត្ត​ដែល​ថយ​ចុះ​តិច​ជាង​គេ​វិញ​គឺ​Okinawa​(១.៧%) តូក្យូ​(៦.៥%) និង​ខេត្ត​Shiga​(៧.២%)។

នៅ​ពេល​នោះ​ដែរ​ចំនួន​ប្រជាជន​សរុប​នឹង​ថយ​ចុះ​​ប្រមាណ​ជា​១៦.២%(ដែល​ស្មើ​នឹង​ប្រមាណ​ជា​២០​លាន​នាក់) បើ​ធៀប​នឹង​ឆ្នាំ​២០១០ គឺ​នៅ​សល់​ត្រឹម​តែ​ជាង​១០៧​លាន​នាក់​ប៉ុណ្ណោះ។ ចំនែក​ប្រជាជន​ដែល​មាន​អាយុ​លើស​ពី​៦៥​ឆ្នាំ នឹង​កើន​ដល់​ជាង​៣០%​នៃ​ចំនួន​ប្រជាជន​សរុប។ មាន​ន័យ​ថា​ក្នុង​មនុស្ស​១០​នាក់​នឹង​មាន​៣​នាក់​ជា​មនុស្ស​ចាស់​ដែល​មាន​អាយុ​លើស​ពី​៦៥​ឆ្នាំ។ ខេត្ត​Akita​នឹង​មាន​ប្រជាជន​អាយុ​លើស​ពី​៦៥​ឆ្នាំ​ច្រើន​ជាង​គេ​(៤៣.៨%) ខេត្ត​Aomori​(៤១.៥%) និង​ខេត្ត​Kochi​(៤០.៩%)។





ស្រ្តី​​នៅ​រស់​ដែល​មាន​អាយុ​វែង​ជាង​គេ​បំផុត ធ្វើ​ខួប​គំរប់​១១៥​ឆ្នាំ

8 03 2013

Misao-Okawa

កាល​ពី​ថ្ងៃ​ទី​៥​មីនា លោក​ស្រី Misao Okawa​ (ជន​ជាតិ​ជប៉ុន) ស្រី្ត​នៅ​រស់​ដែល​មាន​អាយុ​វែង​ជាង​គេ​បំផុត​ បាន​ប្រារព្ធ​ខួប​កំនើត​គំរប់​ ១១៥​ឆ្នាំ​របស់​គាត់។ កាល​​ពី​​ចុង​ខែ​មុន​នេះ គាត់​ត្រូវ​បាន​ទទួល​ស្គាល់​ដោយ Guninness World Records ថា​ជា​ស្រ្តី​ដែល​នៅ​រស់​មាន​អាយុ​វែង​ជាង​គេ​បំផុត។ Misao Okawa មាន​កូន​ចំនួន​បី​នាក់(បច្ចុប្បន្ន​កូន​ពីរ​នាក់​នៅ​រស់ ស្ថិត​នៅ​ក្នុង​វ័យ​៩០​ឆ្នាំ​ផ្លាយ) ចៅ​ចំនួន​៤​នាក់ និង​ចៅ​ទួត​ចំនួន​៦​នាក់។

ចំនែក​បុរស​នៅ​រស់​ដែល​មាន​អាយុ​វែង​ជាង​គេ​បំផុត​វិញ​ គឺ​លោក Jiroemon Kimura (ជនជាតិជប៉ុន) នឹង​ធ្វើ​ខួប​កំនើត​គំរប់​១១៦​ឆ្នាំ​នៅ​ខែ​ក្រោយ​នេះ​ផង​ដែរ។

អានផងដែរ៖ តើ​អ្នក​ណា​ខ្លះដែល​កើត​ក្នុង​សតវត្សរ៍​ទី​១៩ ហើយ​នៅ​មាន​អាយុ​​ជីវិត?





ឆ្នាំ​​២០១២ ចំនួន​ប្រជាជន​ជប៉ុន​ថយ​ចុះ​ជាង​ឆ្នាំ​ណា​ៗ​ទាំង​អស់

4 01 2013

jp 2012 population decrease

៦​ឆ្នាំ​ជាប់​ៗ​គ្នា ចំនួន​ប្រជាជន​ជប៉ុន​ធ្លាក់​ចុះ​ជា​លំដាប់ ហើយ​នៅ​ឆ្នាំ​២០១២​នេះ ចំនួន​នៃ​តំហយ​ចុះ​នៃ​​​ប្រជាជន​គឺ​ខ្ពស់​ជាង​ឆ្នាំ​​ណាៗ​ទាំង​អស់​ចាប់​តាំង​ពី​ឆ្នាំ​១៩៤៧​មក។ តំហយ​ចុះ​នៃ​ឆ្នាំ​២០១២​នេះ មាន​ចំនួន​រហូត​ដល់​ទៅ ២១២០០០​ នាក់​។ នៅ​ក្នុង​ឆ្នាំ​២០១២ អត្រា​កំនើត​មាន​ចំនួន ១០៣៣០០០​ នាក់ ធៀប​នឹង​អត្រា​មរណៈ​មាន​ចំនួន​រហូត​ដល់​ទៅ ១២៤៥០០០ នាក់។ អត្រា​កំនើត​ធៀប​នឹង​ឆ្នាំ​២០១១​គឺ​មាន​ការ​ធ្លាក់​ចុះ​ចំនួន​ ១៨០០០ នាក់។ ចំនួន​តំហយ​ចុះ​នេះ ធ្វើ​អោយ​ប្រជាជន​សរុប​នៃ​ប្រទេស​ជប៉ុន​នៅ​សល់​ត្រឹម​តែ​ប្រមាណ​ជា ១២៥.៩៥លាន​នាក់ ប៉ុណ្ណោះ​នៅ​ឆ្នាំ​នេះ។ តាម​ការ​ប៉ាន់​ប្រមាណ​នៅ​ឆ្នាំ​២០៦០ ចំនួន​ប្រជាជន​ជប៉ុន​នឹង​ធ្លាក់​ចុះ​រហូត​ដល់​ ៨៦.៧៤​លាន​នាក់។ បញ្ហា​តំហយ​ចុះ​នេះ​គឺ​ជា​បញ្ហា​សង្គម​មួយ​​ដ៏​ធ្ងន់ធ្ងរ ​​ដែល​​ជប៉ុន​ត្រូវ​តែ​ដោះ​ស្រាយ​ជា​ចាំបាច់ ព្រោះ​តែ​​កង្វះ​ខាត​នៃ​ប្រជាជន​សកម្ម និង​កំនើន​មនុស្ស​ចាស់​កាន់​តែ​​មាន​សភាព​ខ្លាំង​ឡើង​ៗ​ជា​លំដាប់។

អានផងដែរ៖
Record decline in Japan population
Japan’s population logs record drop





ជប៉ុន​​ជ្រើស​រើស​​យក​​ការ​​ឌីហ្សាញ​​របស់​​ស្ថាបត្យករ​​អង់គ្លេស​​សំរាប់​​ពហុ​​កីឡ​​ដ្ឋាន​​ជាតិ​​តូក្យូ​​(ថ្មី)

16 11 2012

ក្រោយ​ពី​ការ​ជ្រើស​រើស​ប្លង់​ចំនួន​៤៨​ដែល​គូរ​ដោយ​ស្ថាបត្យករ​ល្បី​ៗ ប្លង់​របស់​ស្ថាបត្យករ​អង់គ្លេស​ដើម​កំនើត​អ៊ីរ៉ាក់ Zaha Hadid ត្រូវ​បាន​សំរេច​ជា​ប្លង់​សំរាប់​ពហុ​កីឡ​ដ្ឋាន​ជាតិ​តូក្យូ​ថ្មី។ អ្នក​ស្រី Zaha Hadid ក៏​ជា​អ្នក​គូរ​ប្លង់​នៃ​ London Aquatics Centre ដែល​បាន​ប្រើប្រាស់​សំរាប់​កីឡា​អូឡាំពិច​រដូវ​ក្តៅ​នា​ទីក្រុង​ឡុង​កាល​ពី​ប៉ុន្មាន​ខែ​មុន​នេះ​ផង​ដែរ។

ប្លង់​នៃ​ពហុ​កីឡ​ដ្ឋាន​ថ្មី​នេះ​គឺ​មាន​រាង​ដូច​ជា​មួក​សុវត្ថិភាព​របស់​អ្នក​ជិះ​កង់ ដែល​នឹង​ត្រូវ​សាង​សង់​នៅ​កន្លែង​ពហុ​កីឡ​ដ្ឋាន​ចាស់ (សាង​សង់​នៅ​ឆ្នាំ​១៩៥៨) ដែល​ធ្លាប់​ប្រើ​ប្រាស់​​នៅ​ក្នុង​ការ​ប្រកួត​កីឡា​អូឡាំពិច​រដូវ​ក្តៅ​ក្រុង​តូក្យូ​កាល​ពី​ឆ្នាំ​១៩៦៤។ ពហុ​កីឡ​ដ្ឋាន​ថ្មី​នេះ​អាច​ផ្ទុក​ទស្ស​និក​ជន​ចំនួន​៨​ម៉ឺន​នាក់។ ពហុ​កីឡ​ដ្ឋាន​ថ្មី​នេះ​នឹង​ចំនាយ​ការ​សាង​សង់​រហូត​ដល់​ទៅ​១៣០​ពាន់​លាន​យ៉េន​(សើ្ម​នឹង​១.៦២​ពាន់​លាន​ដុល្លារ​អាមេរិច) ដោយ​ក្នុង​នោះ​ដែរ​ទឹក​ប្រាក់​២០​លាន​យ៉េន​(ស្មើ​នឹង​២​សែន​៥​ម៉ីន​ដុល្លារ​អាមេរិច)​នឹង​ត្រូវ​ផ្តល់​ទៅ​អោយ​អ្នក​ស្រី Zaha Hadid ដែល​ជា​អ្នក​គូរ​ប្លង់។ ជាមួយ​នឹង​តំលៃ​១.៦២​ពាន់​លាន​ដុល្លារអាមេរិច​ ពហុ​កីឡ​ដ្ឋាន​ថ្មី​នេះ​នឹង​ក្លាយ​ជា​ពហុ​កីឡ​ដ្ឋាន​ដែល​ថ្លៃ​ជាង​គេ​បំផុត​ក្នុង​លោក។

គំរោង​ប្លង់​រចនា​លំអិត​នឹង​ត្រូវ​សំរេច​អោយ​ហើយ​នៅ​ខែ​មីនា​ឆ្នាំ​២០១៥ ហើយ​ពហុ​កីឡ​ដ្ឋាន​ចាស់​នឹង​ត្រូវ​កំទេច​ចោល​នៅ​ខែ​តុលា​ឆ្នាំ​២០១៥។ ការ​សាង​សង់​នឹង​ត្រូវ​បញ្ចប់​អោយ​បាន​នៅ​ឆ្នាំ​២០១៨​ព្រោះ​ជប៉ុន​ត្រូវ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​កីឡា​ Rugby World Cup នៅ​ឆ្នាំ​២០១៩។ លើស​ពី​នេះ​ទៅ​ទៀត​ការ​សាង​សង់​នេះ​គឺ​ធ្វើ​ឡើង​ផង​ដែរ​សំរាប់​ការ​ប្រកួត​ប្រជែង​ដើម្បី​ធ្វើ​ជា​ម្ចាស់​ផ្ទះ​កីឡា​អូឡាំពិច​រដូវ​ក្តៅ​នា​ឆ្នាំ​២០២០។ ទីក្រុង​តូក្យូ​កំពុង​តែ​ធ្វើ​ការ​ប្រកួត​ប្រជែង​ជា​មួយ​ ទី​ក្រុង​អ៊ីស្តង់ប៊ុល​នៃ​ប្រទេស​ទួរគី និង​ទីក្រុង​ម៉ាឌ្រីដ​នៃ​ប្រទេស​អេស្បាញ សំរាប់​កីឡា​អូឡាំពិច​ឆ្នាំ​២០២០។





Manhole​នៅ​ស្រុក​ជប៉ុន

6 11 2012

នៅ​ជប៉ុន ប្រសិន​បើ​អ្នក​សង្កេត​មើល​Manhole អ្នក​នឹង​ឃើញ​ថា​គំរប​ភាគ​ច្រើន​មាន​រចនា​ទៅ​ដោយ​រូប​ផ្សេង​ៗ។ ការ​រចនា​ទាំង​នេះ​គឺ​ធ្វើ​ទៅ​តាម Mascot ឬ​ពេល​ខ្លះ​ទៅ​លើ​លក្ខណៈ​នៃ​ទី​កន្លែង​ឬ​ក្រុង​ដែល​វា​ស្ថិត​នៅ។ ខាង​ក្រោម​គឺ​ជា​រូប​មួយ​ចំនួន​នៃ Manhole នៅ​ជប៉ុន។








%d bloggers like this: