ស្អែក​ធ្លាក់​ព្រិល​ដំបូង​ហើយ

13 01 2013

បើ​តាម​ការ​ព្យាករណ៍​អាកាស​ធាតុ នៅ​កន្លែង​ដែល​ខ្ញុំ​រស់​នៅ​នេះ ចាប់​ពី​ព្រឹក​ស្អែក​ទៅ​នឹង​មាន​ការ​ធ្លាក់​ព្រិល​ហើយ។ គឺ​ជា​ព្រិល​ដំបូង​សំរាប់​រដូវ​រងា​ឆ្នាំ​នេះ។ ធៀប​ទៅ​នឹង​ឆ្នាំ​ទៅ ឆ្នាំ​នេះ​គឺ​ឆាប់​ធ្លាក់​ជាង​លឿន កាល​ពី​ឆ្នាំ​ទៅ​ទំរាំ​តែ​ធ្លាក់​គឺ​ត្រូវ​ចាំ​រហូត​ដល់​ខែ​កុម្ភៈ​ឯណោះ។

IMG_9963

IMG_9964





ខែ​កញ្ញា​ដែល​ក្តៅ​ជាង​គេ​បំផុត​ក្នុង​រយៈ​ពេល​ជាង​១១០​ឆ្នាំ​នៅ​ប្រទេស​ជប៉ុន

3 10 2012

រាប់​ចាប់​គិត​ពី​មាន​ការ​កត់​ត្រា​នូវ​សីតុណ្ហភាព​ចាប់​តាំង​ពី​ឆ្នាំ​១៨៩៨​មក ខែ​កញ្ញា​ឆ្នាំ​២០១២​នេះ​គឺ​ជា​ខែ​កញ្ញា​ដែល​ក្តៅ​ជាង​គេ​បំផុត​នៅ​ប្រទេស​ជប៉ុន។ សីតុណ្ហភាព​ខែ​កញ្ញា​ឆ្នាំ​នេះ​គឺ​ក្តៅ​ជាង​ធម្មតា​ប្រមាណ​ជា​១.៩២​ដីក្រេ។ នៅ​ប៉ែក​ខាង​លើ សីតុណ្ហភាព​ក្តៅ​ជាង​ធម្មតា​ប្រមាណ​៣.៨​ដីក្រេ​នៅ​ហុកកៃដូ និង​៣.៥​ដីក្រេ​នៅ​តូហុគឹ។ ចំនែក​នៅ​ប៉ែក​ខាង​ក្រោម ០.៦​ដឺក្រេ​នៅ​គ្យឺស៊ឺ និង​០.៣​ដីក្រេ​នៅ​អូគីណាវ៉ា។ មូល​ហេតុ​គឺ​បណ្តាល​មក​ពី​សំពាធ​ដ៏​ខ្ពស់​នៅ​ឯ​មហា​សមុទ្រ​ប៉ាស៊ីភិច។





រដូវក្តៅចូលមកដល់ហើយ!

18 07 2012

កាល​ពី​ថ្ងៃ​ច័ន្ទ​ដើម​សប្តាហ័​នេះ ​(ដែល​ត្រូវ​នឹង​ថ្ងៃ​ Marine Day ) សីតុណ្ហភាព​នៅ​តំបន់​កាន់​តូ ​(រួម​មាន​ក្រុង​តូក្យូ​និង​ខេត្ត​មួយ​ចំនួន​នៅ​ជុំវិញ​ក្រុង​តូក្យូ) បាន​ឡើង​យ៉ាង​គំហុក​រហូត​ដល់​៣៩​អង្សា។

នៅ​ឯ​ក្រុង​ Tatebayashi នៃ​​ខេត្ត Gunma សីតុណ្ហ​ភាព​បាន​កើន​ឡើង​ដល់​៣៩.២​អង្សា​នៅ​វេលា​ម៉ោង​២​រសៀល។ ចំនែក​នៅ​ក្រុង​ Shirakawa នៃ​ខេត្ត Fukushima សីតុណ្ហ​ភាព​បាន​ឡើង​ដល់​៣៦​អង្សា​នៅ​ពេល​ថ្ងៃ​ត្រង់ គឺ​ជា​សីតុណ្ហ​ភាព​ដ៏​ខ្ពស់​ដែល​មិន​ធ្លាប់​មាន​នៅ​ក្នុង​ក្រុង​នេះ។

នៅ​ក្រុង​តូក្យូ​និង​ខេត្ត​ Saitama សីតុណ្ហ​ភាព​ក៏​បាន​ឡើង​ដល់​៣៦.៣​អង្សា។ នៅ​ឯ​ក្រុង​ក្យូតុ​វិញ​ មាន​មនុស្ស​៧​នាក់​បាន​ដួល​សន្លប់​ដោយ​សារ​តែ​អាកាស​ធាតុ​ក្តៅ​ពេក​ខណៈ​ដែល​កំពុង​ទស្សនា​ពិធី​បុណ្យ​ Gion ។





WARMNESS

7 03 2012

After the long cold winter, finally I could feel the WARMNESS of spring 😉





ចូលរដូវរងា…

30 11 2011

អាកាស​ធាតុ​នៅ​ទីនេះ​ប្រែ​ប្រួល​លឿន​ណាស់ ម្តង​ត្រជាក់​ម្តង​ក្តៅ នេះ​សំនាង​ហើយ​ដែល​ខ្ញុំ​មាន​សុខភាព​​មាំទាំ​ល្អ បើ​មិន​ចឹង​ទេ​ច្បាស់​ជា​វេទនា​ហើយ ឈឺ​គ្មាន​អ្នក​ណា​ជួយ​មើល​ថែ​ទេ។ មើល​តែ​សីតុណ្ហ​ភាព​ថ្ងៃ​នេះ​និង​ថ្ងៃ​​ស្អែក មិន​មែន​ចុះ​ទៅ​ម្តង​តិច​ៗ​ទៅ​ទេ ទៅ​ម្តង​សុទ្ធ​តែ​ចែក​នឹង​ពីរ​ហ្មង។ ពេល​​នេះ​គឺ​ចាប់​ផ្តើម​ចូល​រដូវ​រងា​ហើយ។ និយាយ​តាម​ត្រង់​ទៅ​ ក្រៅ​ពី​ព្រិល​មួយចេញ​ អត់​ចូល​ចិត្ត​រដូវ​រងា​ទាល់​តែ​សោះ រងា​ចឹង​​ចេញ​ទៅ​ណា​ក៏​មិន​ចង់​ចេញ​ដែរ​ក្រៅ​ពី​នៅ​ក្នុង​បន្ទប់​ដ៏​តូច​មួយ​នេះ​ ហើយ​​ពេល​ថ្ងៃ​ទៀត​សោត​ក៏​ខ្លី​ជាង​ពេល​យប់ ម៉ោង​៥​ល្ងាច​មិន​ទាន់​ទេ ងងឹត​មើល​អី​លែង​ឃើញ​ហើយ។ តែ​និយាយ​រឿង​ថា​​ចូល​​ចិត្ត​ព្រិល​នឹង គឺ​បាន​តែ​ម្តង​ម្កាល​ទេ តែ​ធ្លាក់​រាល់​ថ្ងៃ​ក៏​មិន​ចូល​ចិត្ត​ដែរ ទៅ​ណា​មក​ណា​ពិបាក​ធ្វើ​ដំនើរ​ណាស់ 😀





ចាប់​ផ្តើម​ត្រជាក់​ពេល​ចូល​រដូវ​ស្លឹក​ឈើ​ជ្រុះ

28 09 2011

ឆ្នាំ​នេះ​ហាក់​ដូច​ជា​លឿន​​ជាង​ឆ្នាំ​មុន​ គ្រាន់​តែ​ចាប់​ផ្តើម​ចូល​ដល់​រដូវ​ស្លឹក​ឈើ​ជ្រុះ​ភ្លាម​(ពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន) អាកាស​ធាតុ​ក៏​ចាប់​ផ្តើម​ត្រជាក់​​​ភ្លាម ហិហិ​…​មិន​ទាន់​បាន​សប្បាយ​រដូវ​ក្តៅ​អស់​ចិត្ត​ផង ឥលូវ​រងា​វិញ​ទៀត​ហើយ។





ថ្ងៃទី​១​នៃ​រដូវ​ក្តៅ​…

22 06 2011


ថ្ងៃ​នេះ​ជា​ថ្ងៃ​ទី​១​នៃ​រដូវ​ក្តៅ​នៅ​ប្រទេស​ជប៉ុន។​ស្វាគមន៍​ជា​មួយ​នឹង​ថ្ងៃ​ទី​១​នេះ សីតុណ្ហ​ភាព​​នៅ​ខេត្ត Gunma ​បាន​​ឡើង​​​ដល់​ប្រមាណ​​​​៣៥​​អង្សារ​​។ហិហិ​…​ ទំរាំ​តែ​ចូល​ដល់​រដូវ​ក្តៅ​មែន​ទែន​មិន​ដឹង​ជា​យ៉ាង​ណា​ទេ​ឆ្នាំ​នេះ។​
យោង​តាម​សារ​ព័ត៌​មាន ក្រុង​ Otsuki នៃ​ខេត្ត Yamanashi សីតុណ្ហ​ភាព​បាន​ឡើង​ដល់​៣៤.៧​អង្សារ ក្រុង​ Toyama ទី​រួម​ខេត្ត​នៃ​ខេត្ត Toyama សីតុណ្ហ​ភាព​បាន​ឡើង​ដល់​​៣៤.៥​អង្សារ ហើយ​ក្រុង Maebashi ទី​រួម​ខេត្ត​នៃ​ខេត្ត Gunma សីតុណ្ហ​ភាព​បាន​ឡើង​ដល់​៣៤.៣​អង្សារ។
ចំនែក​ឯ​នៅ​តំបន់​ដែល​រង​គ្រោះ​ដោយ​គ្រោះ​រញ្ជួយ​ដី​និង​រលក​យក្ស​កាល​ពី​ថ្ងៃ​ទី​១១​មីនា សីតុណ្ហ​ភាព​ក៏​មាន​ការ​កើន​ឡើង​ខ្ពស់​ដែរ។​ក្រុង​ពីរ​នៃ​ខេត្ត Fukushima គឺ​ក្រុង Sendai​ និង​ក្រុង Namie សីតុណ្ហ​ភាព​បាន​ឡើង​ដល់​៣១.៣​អង្សារ ចំនែក​ក្រុង​ Kamaishi នៃ​ខេត្ត​ Iwate សីតុណ្ហ​ភាព​បាន​ឡើង​ដល់​៣១.២​អង្សារ។








%d bloggers like this: