រំលឹក​ខួប​​ពីរ​​ឆ្នាំ​នៃ​មហា​គ្រោះ​មហន្ត​រាយ​ថ្ងៃ​១១​មីនា (១១​មីនា​២០១១ – ១១​មីនា​២០១៣)

11 03 2013

JAPAN 2nd

អានផងដែរ៖
រំលឹក​ខួប​មួយ​ឆ្នាំ​នៃ​មហា​គ្រោះ​មហន្ត​រាយ​ថ្ងៃ​១១​មីនា (១១​មីនា​២០១១ – ១១​មីនា​២០១២)
ទិដ្ឋភាព​២​ឆ្នាំ​​ក្រោយ​​មហា​គ្រោះ​មហន្ត​រាយ​ថ្ងៃ​១១​មីនា
掌が語ること (What Our Palms Speak to Us)





掌が語ること (What Our Palms Speak to Us)

10 03 2013

掌が語ること(Tenohira ga kataru koto) = What Our Palms Speak to Us គឺ​ជា​បទ​ចំរៀង​ថ្មី​មួយ ដែល​ច្រៀង​ដោយ​ក្រុម​ចំរៀង​ J-Pop​ ជប៉ុន AKB48។ បទ​នេះ​ត្រូវ​បាន​ក្រុម​ចំរៀង AKB48 រួម​ជា​មួយ​ក្រុម​បង​ប្អូន SDN48 និង NMB48 យក​មក​ច្រៀង​ជា​លើក​ដំបូង​នៅ​ក្នុង​ប៉ុស្តិ៍​ទូរទស្សន៍ NHK ក្នុង​កម្ម​វិធី 震災から2年 明日へのコンサート (ការ​ប្រគុំ​តន្រ្តី ឆ្ពោះ​ទៅ​កាន់​ថ្ងៃ​ស្អែក ២​ឆ្នាំ​ក្រោយ​ថ្ងៃ​មហា​គ្រោះ​មហន្ត​រាយ) កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ។ បទ​នេះ​តែង​និង​ច្រៀង​ឡើង ក្នុង​គោល​បំនង​ស្វែង​រក​មូល​និធី​ដើម្បី​យក​ទៅ​ជួយ​ដល់​ជន​រង​គ្រោះ​ដោយ​សារ​គ្រោះ​រញ្ជួយ​ដី​និង​រលក​យក្ស​កាល​ពី​២​ឆ្នាំ​មុន។ ចាប់​ពី​ថ្ងៃ​ទី​៨​មីនា​ម្សិល​ម៉្ងៃ​មក​ ​​បទ​ចំរៀង​នេះ​ត្រូវ​បាន​​​ចែក​ចាយ​ដោយ​មិន​គិត​ថ្លៃ។

អ្នក​អាច​ដោន​ឡូដ និង​ផ្តល់​ជា​មូល​និធី​បាន​តាម​រយៈ​គេហ​ទំព័រ​នេះ៖ Project: What can I do for someone?

YOUTUBE – AKB48 Official Channel!
GOOGLE+ – AKB48 Official
AKB48 Official Website





ទិដ្ឋភាព​២​ឆ្នាំ​​ក្រោយ​​មហា​គ្រោះ​មហន្ត​រាយ​ថ្ងៃ​១១​មីនា

8 03 2013

នៅ​​សល់​​តែ​​៣​ថ្ងៃ​ទៀត​ទេ ជប៉ុន​នឹង​ប្រារព្ធ​ខួប​២​ឆ្នាំ ​នៃ​មហា​​គ្រោះ​មហន្ត​រាយ​ថ្ងៃ​១១​មីនា មហា​គ្រោះ​មហន្ត​រាយ​ដែល​បាន​ផ្តាច់​អាយុ​ជីវិត​មនុស្ស​អស់​ជិត​១៩០០០​នាក់។ ខាង​ក្រោម​នេះ ​គឺ​ជា​រូបភាព​មួយ​ចំនួន​ប្រៀប​ធៀប​នូវ​ការ​ផ្លាស់​ប្តូរ រយៈ​ពេល​២​ឆ្នាំ​ក្រោយ​ថ្ងៃ​មហា​​គ្រោះ​មហន្ត​រាយ​នេះ។

ក្រុងKesennuma ខេត្ត​Miyagi (រូបភាព​ថ្ងៃ​ទី​១២​មីនា​២០១១ និង​​ថ្ងៃ​ទី​៤​មីនា​២០១៣) 1

ខាង​ក្រៅព្រលានយន្តហោះ​Sendai ក្រុង​Natori ខេត្ត​Miyagi (រូបភាព​ថ្ងៃ​ទី​១៣​មីនា​២០១១ និង​ថ្ងៃ​​ទី​​២១​កុម្ភៈ​២០១៣) 2-1 2-2

ក្រុង​Otsuchi ខេត្ត​Iwate (រូបភាព​ថ្ងៃ​ទី​១៦​មេសា​២០១១ និង​ថ្ងៃ​​ទី​​១៨​កុម្ភៈ​២០១៣) 3-1 3-2

ស្ពានមួយនាក្រុង​Ishinomaki ខេត្ត​Miyagi (រូបភាព​ថ្ងៃ​ទី​១៥​មីនា​២០១១ និង​ថ្ងៃ​​ទី​​២២​កុម្ភៈ​២០១៣) 4-1 4-2

តំបន់មួយនៃក្រុង​Minamisoma ខេត្ត​Fukushima (រូបភាព​ថ្ងៃ​ទី​១២​មីនា​២០១១ និង​ថ្ងៃ​​ទី​​១៧​កុម្ភៈ​២០១៣) 5-1 5-2

ក្រុង​Ishinomaki ខេត្ត​Miyagi (រូបភាព​ថ្ងៃ​ទី​១៩​មីនា​២០១១ និង​ថ្ងៃ​​ទី​​១​មីនា​២០១៣) 6-1 6-2

តំបន់​មួយនៃក្រុង​Natori ខេត្ត​Miyagi (រូបភាព​ថ្ងៃ​ទី​១៣​មីនា​២០១១ និង​ថ្ងៃ​​ទី​​២១​កុម្ភៈ​២០១៣) 7-1 7-2

តំបន់មួយនៃក្រុង​Rikuzentakata ខេត្ត​Iwate (រូបភាព​ថ្ងៃ​ទី​២៩​មីនា​២០១១ និង​ថ្ងៃ​​ទី​​១៩​កុម្ភៈ​២០១៣) 8-1 8-2

ក្រុងMinamisanriku ខេត្ត​Miyagi (រូបភាព​ថ្ងៃ​ទី​១៣​មីនា​២០១១ និង​ថ្ងៃ​​ទី​​២​មីនា​២០១៣) 9-1 9-2

ផ្លូវមួយក្នុងក្រុង​Tagajo ខេត្ត​Miyagi (រូបភាព​ថ្ងៃ​ទី​១៣​មីនា​២០១១ និង​ថ្ងៃ​​ទី​​២១​កុម្ភៈ​២០១៣) 10-1 10-2

ផ្លូវមួយក្នុងក្រុង​Ofunato ខេត្ត​Iwate (រូបភាព​ថ្ងៃ​ទី​១៤​មីនា​២០១១ និង​ថ្ងៃ​​ទី​​១៩​កុម្ភៈ​២០១៣) 11-1 11-2

តំបន់មួយនៃក្រុង​Minamisanriku ខេត្ត​Miyagi (រូបភាព​ថ្ងៃ​ទី​១៨​មីនា​២០១១ និង​ថ្ងៃ​​ទី​​២០​កុម្ភៈ​២០១៣) 12-1 12-2

ក្រុងKamaishi ខេត្ត​Iwate (រូបភាព​ថ្ងៃ​ទី​២០​មេសា​២០១១ និង​ថ្ងៃ​​ទី​​១៨​កុម្ភៈ​២០១៣) 13-1 13-2

ក្រុងOtsuchi ខេត្ត​Iwate (រូបភាព​ថ្ងៃ​ទី​១៦​មេសា​២០១១ និង​ថ្ងៃ​​ទី​​១៨​កុម្ភៈ​២០១៣) 14-1 14-2

ផ្លូវមួយនៃក្រុងIshinomaki ខេត្ត​Miyagi (រូបភាព​ថ្ងៃ​ទី​១២​មីនា​២០១១ និង​ថ្ងៃ​​ទី​​២២​កុម្ភៈ​២០១៣) 15-1 15-2

ក្រុងRikuzentakata ខេត្តIwate (រូបភាព​ថ្ងៃ​ទី​២៩​មីនា​២០១១ និង​ថ្ងៃ​​ទី​​១៩​កុម្ភៈ​២០១៣) ដើម​ស្រល់​កំពស់​១០​ម៉ែត្រ​តែ​មួយ​គត់​ដែល​នៅ​សល់​ក្នុង​ចំនោម​ដើម​ស្រស់​ប្រហែល​៧​ម៉ឺន​ដើម​(ប៉ុន្តែ​ត្រូវ​ងាប់​នៅ​ពេល​ក្រោយ​មក) 16-1 16-2

ក្រុង​Ofunato ខេត្ត​Iwate (រូបភាព​ថ្ងៃ​ទី​១៤​មីនា​២០១១ និង​ថ្ងៃ​ទី​១៨​កុម្ភៈ​២០១៣) 17-1 17-2

ក្រុង​Miyako ខេត្ត​Iwate (រូបភាព​ថ្ងៃ​ទី​១១​មីនា​២០១១ និង​ថ្ងៃ​ទី​១៨​កុម្ភៈ​២០១៣) 18-1 18-2

ប្រភព៖ Japan Earthquake, 2 Years Later: Before and After

អានផងដែរ៖
រំលឹក​ខួប​មួយ​ឆ្នាំ​នៃ​មហា​គ្រោះ​មហន្ត​រាយ​ថ្ងៃ​១១​មីនា (១១​មីនា​២០១១ – ១១​មីនា​២០១២)
វិដេអូ​មួយ​ចំនួន​ទាក់​ទិន​នឹង​ខួប​មួយ​ឆ្នាំ​នៃ​មហា​គ្រោះ​មហន្តរាយ​ថ្ងៃ​១១​មីនា
អារីហ្កាតូ – សារ​ផ្ញើ​កាន់​ទៅ​កាន់​ពិភព​លោក​ពី​ប្រជាជន​ជប៉ុន
១១​កុម្ភៈ២០១២ – ទិដ្ឋភាព១១​ខែ​ក្រោយ​មហា​គ្រោះ​មហន្ត​រាយ​ថ្ងៃ​១១​មីនា
១១​កញ្ញា​២០១១ – ទិដ្ឋភាព​​៦​ខែ​ក្រោយ​មហា​គ្រោះ​មហន្ត​រាយ​ថ្ងៃ​១១​មីនា
Japan Earthquake And Tsunami: Dramatic Pictures Mark Two-Year Anniversary (PHOTOS)





ជប៉ុន​ចាប់​ដំនើរ​ការ​ម៉ាស៊ីន​​ប្រតិកម្ម​​នុយក្លេអ៊ែរ​ឡើង​វិញ

19 06 2012

នៅ​ថ្ងៃ​ដែល​រដ្ឋា​ភិបាល​ជប៉ុន​សំរេច​បិទ​ទាំង​ស្រុង​នូវ​ម៉ាស៊ីន​ប្រតិកម្ម​នុយ​ក្លេ​អ៊ែរ​ដែល​បំរើ​អោយ​ថាមពល​អគ្គសនី ទាំង​៥៤​ទូទាំង​ប្រទេស​កាល​ពី​ថ្ងៃ​៥​ឧសភា​២០១២​មក គេ​ដឹង​មុន​រួច​ទៅ​ហើយ​ថា មិន​យូរ​មិន​ឆាប់​ទេ​ជប៉ុន​នឹង​ចាប់​ដំនើរ​ការ​នូវ​ម៉ាស៊ីន​ប្រតិកម្ម​ឡើង​វិញ។ គេ​មើល​ឃើញ​​មុន​រួច​ទៅ​ហើយ​ថា ជប៉ុន​ពិត​ជា​មិន​អាច​ផលិត​ថាមពល​គ្រប់​គ្រាន់​សំរាប់​តំរូវ​ការ​នា​ពេល​ខាង​មុខ​នេះ​​ទេ ជា​ពិសេស​គឺ​រដូវ​​ដែល​ក្តៅ​​ខ្លាំង​នៅ​កំឡុង​ខែ​កក្កដា​-​សីហា និង​រដូវ​ដែល​​ត្រជាក់​ខ្លាំង​នា​កំឡុង​ខែ​ធ្នូ​-​មករា។ សំនួរ​គឺ​គ្រាន់​តែ​ថា​តើ​ជប៉ុន​អាច​ស៊ូ​ទ្រាំ​រស់​ដោយ​គ្មាន​ជំនួយ​ពី​រោង​ចក្រ​នុយ​ក្លេ​អ៊ែរ​ បាន​រយៈ​ពេល​ប៉ុន្មាន​ខែ​ឬ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ។ អ្វី​ៗ​ត្រូវ​ទទួល​ការ​យល់​ព្រម​រួច​រាល់​ហើយ​ពី​សំនាក់​រដ្ឋា​ភិបាល អំពី​ដំនើរ​ការ​ជា​ថ្មី​នៃ​រោង​ចក្រ​នុយ​ក្លេ​អ៊ែរ​នៅ​Oi ក្នុង​​ខេត្ត​Fukui។ រោង​ចក្រ​នុយ​ក្លេ​អ៊ែរ​នេះ​នឹង​ចាប់​ដំនើរ​ការ​ពេញ​លេញ​ចាប់​ពី​​ថ្ងៃ​ទី​២៤​កក្កដា​ខែ​ក្រោយ​នេះ​ទៅ។

***កាល​ពី​ថ្ងៃ​ទី​៥​ឧសភា​២០១២​ វា​ជា​លើក​ទី​១​ហើយ​ក្នុង​ប្រវត្តិ​សាស្រ្ត​ជប៉ុន​ជាង​៤០​ឆ្នាំ ដែល​ជប៉ុន​បាន​ផ្អាក​ទាំង​ស្រុង​នូវ​រោង​ចក្រ​នុយ​ក្លេ​អ៊ែរ​ទូទាំង​ប្រទេស។

អានផងដែរ៖
រដ្ឋាភិបាល​​បើក​ការ​អនុញ្ញាត​ដំណើរការ​ម៉ាស៊ីន​ប្រតិកម្ម​ជា​ថ្មី​
Govt OK’s Oi reactors’ restart / KEPCO eyes power generation from No. 3 unit as early as July 4
Reactors at Oi plant to be reactivated
Nuclear power in Japan
日本の原子力発電所





រឿងរ៉ាវជុំវិញវិបត្តិនុយក្លេអ៊ែរហ្វ៊ឹគឹស៊ីម៉ា

25 05 2012

មាន​មនុស្ស​មិន​តិច​ទេ ជា​ពិសេស​ប្រជាជន​ជប៉ុន​ដែល​រង​គ្រោះ បាន​ទំលាក់​កំហុស​ទៅ​លើ រដ្ឋា​ភិបាល ក៏​ដូច​ជា​ក្រុម​ហ៊ុន​ថាមពល​អគ្គិសនី​តូក្យូ​(Tepco) ទៅ​លើ​វិបត្តិ​នុយក្លែអ៊ែរ​ហ្វ៊ឹគឹស៊ីម៉ា។ វា​គឺ​ជា​កំហុស​មួយ​យ៉ាង​ធំ​ដែល​ត្រូវ​ទទួល​ខុស​ត្រូវ ចំពោះ​​រាល់​​ការ​ធ្វេស​ប្រហែសទាំង​ឡាយ​ ដែល​បណ្តាល​អោយ​វិបត្តិ​នុយក្លេអ៊ែរ​នេះ​កើត​មាន​​ឡើង។ ប៉ុន្តែ​អ្នក​ប្រហែល​ជា​អាច​ផ្លាស់​ប្តូរ​នូវ​គំនិត​របស់​អ្នកទាំង​នេះ​ ប្រសិន​បើ​អ្នក​បាន​ទស្សនា​វិដេអូ​ឯកសារ​ខាង​ក្រោម​នេះ។ អ្នក​អាច​និយាយ​ថា​វិដេអូ​នេះ​ថត​ឬ​និយាយ​​តែ​ពី​ចំនុច​ល្អ​របស់​រដ្ឋា​ភិបាល និង​ក្រុមហ៊ុន​Tepco ប៉ុន្តែ​អ្នក​ក៏​មិន​អាច​មើល​រំលង​នូវ​ការ​ខិត​ខំ​តស៊ូ ប្រថុយ​ប្រថាន​លះ​បង់​​ជីវិត​របស់​ពួក​គេ ដើម្បី​ស្រោច​ស្រង់​នូវ​វិបត្តិ​ដែល​បាន​កើត​ឡើង​នេះ​ទេ។ ពួក​គេ​ពិត​ជា​មិន​បាន​អោប​ដៃ​មើល បណ្តែត​បណ្តោយ​អោយ​វិបត្តិ​នេះ​បន្ត​រាល​ដាល​នោះ​ទេ។ ពួក​គេ​ពិត​ជា​បាន​តស៊ូ​រក​វិធី​គ្រប់​យ៉ាង​​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​ ដើម្បី​អោយ​វិបត្តិ​នេះ​មាន​លក្ខណៈ​ធូរ​ស្រាល​ បើ​ទោះ​ជា​​ពួក​គេ​ត្រូវ​​បាត់​បង់​ជីវិត​ក៏​ដោយ​ចុះ។ អូខេ ទស្សនា​វិដេអូ​ខាង​ក្រោម​នេះ​អ្នក​ប្រកដ​ជា​នឹង​អាច​យល់​ច្បាស់។





វិដេអូ​មួយ​ចំនួន​ទាក់​ទិន​នឹង​ខួប​មួយ​ឆ្នាំ​នៃ​មហា​គ្រោះ​មហន្តរាយ​ថ្ងៃ​១១​មីនា

13 03 2012

ក្រុងតូក្យូ សារពីព្រះចៅអធិរាជ…

ក្រុងអ៊ិស៊ិណុម៉ាគិ(Ishinomaki)

ក្រុងសេនដៃ(Sendai)

នៅឯពហុកីឡដ្ឋាន…

អារីហ្កាតូ!!!

ជប៉ុនពេលមុននិងពេលនេះ…

I Will Be Your Rising Sun!

Smile Again! 🙂

រំលឹកទៅដល់ថ្ងៃនោះម្តងទៀត…








អារីហ្កាតូ – សារ​ផ្ញើ​កាន់​ទៅ​កាន់​ពិភព​លោក​ពី​ប្រជាជន​ជប៉ុន

13 03 2012

កាល​ពី​ថ្ងៃ​ទី​៥​កុម្ភៈ២០១២​ សិស្ស​សាលា​៥០០​នាក់ មក​ពី​តំបន់​អ៊ិស៊ិណុម៉ាគិ(Ishinomaki) នៃ​ខេត្ត​មិយ៉ាហ្គិ​(Miyagi) បាន​រៀប​ចំ​នូវ​ការ​ប្រគុំ​និង​ច្រៀង​នូវ​ចំរៀង​ ដើម្បី​ថ្លែង​អំនរ​គុណ​ដល់​ប្រជាជន​នៅ​លើ​ពិភព​លោក​ដែល​បាន​ជួយ​ដល់​ប្រទេស​ជប៉ុន ប្រទេស​ជប៉ុន​ដែល​បាន​រង​គ្រោះ​ដោយ​គ្រោះ​រញ្ជួយ​ដី​និង​រលក​យក្ស​កាល​ពី​​ថ្ងៃ​១១​មីនា​២០១១។

បទអារីហ្កាតូ(អរគុណ)

បទហ្វឹរឹសាតុ(ស្រុកកំនើត)








%d bloggers like this: