ជួយ​សិស្ស​ក្រ​ខ្សត់​ជា​មួយ​ខ្ញុំ

20 06 2012





បើចេះឈឺចេះគិត ល្មម​ដឹង​ខ្លួន​ហើយ!!!

8 06 2012

ពីRFI៖ ស្ថានទូត​ជប៉ុន​ទទួល​យក​ញត្តិ​សុំ​អន្តរាគមន៍​ពី​អ្នកបឹងកក់ និង​បុរីកីឡា
ដោយ លាង ដឺលុច

ការតវ៉ា​របស់​អ្នក​ភូមិ​បឹងកក់ និង​អ្នកភូមិបុរី​កីឡា នៅ​តែ​មាន​មិន​ចេះចប់។ នៅ​ថ្ងៃ​សុក្រនេះ​ប្រជាជន​ដែល​អះអាង​ថា ជា​ជន​រងគ្រោះ​នៃ​ការបណ្តេញ​ចេញ រួម​ទាំង​កុមារ​តូចៗ ដែល​មាន​ម្តាយ​ត្រូវ​តុលាការ​កាត់ទោស​ផង បាន​នាំ​គ្នា​ដង្ហែ​​ញត្តិ​ស្នើ​សុំ​អន្តរាគមន៍​ពី​រដ្ឋាភិបាល​ជប៉ុន។ មន្ត្រី​ស្ថានទូត​ជប៉ុន​បាន​ទទួល​សំណើ​របស់​ពួកគេ។

ក្រុម​អ្នក​តវ៉ា​មក​ពី​តំបន់​បឹងកក់ និង​បុរី​កីឡា​បាន​រំសាយ​ការដង្ហែ​ក្បួន​ភា្លម​បន្ទាប់​ពី​ស្ថានទូត​ជប៉ុន​បាន​ទទួល​យក​ញត្តិ​របស់​ពួកគេ​ដែល​ស្នើ​សុំ​អន្តរាគមន៍​ពី​រដ្ឋាភិបាល​ជប៉ុន​នៅ​ព្រឹក​ថ្ងៃ​សុក្រ។

ក្រុម​អ្នក​តវ៉ា​ទាំងពីរ​មាន​សំណើ​២​ផ្សេងគ្នា។ អ្នក​ភូមិ​បឹងកក់ ព្រមទាំង​កុមារ​តូច​បាន​ស្នើ​សុំ​អោយ​ស្ថានទូត​ជប៉ុន​អន្តរាគមទៅ​រដ្ឋាភិបាល​កម្ពុជា​ដើម្បី​ដោះលែង​ស្ត្រី​អ្នកភូមិ​បឹងកក់​ទាំង​១៣​នាក់ និង​អ្នកការពារ​សិទ្ធិមនុស្ស​២​នាក់​ទៀត។ រី​ឯ​ អ្នក​ភូមិ​បុរី​កីឡា​វិញ​បាន​សុំ​​អោយ​រដ្ឋាភិបាល​ជប៉ុន​អន្តរាគម​ធ្វើ​យ៉ាងណា​អោយ​ក្រុមហ៊ុន​ផាន អ៊ីម៉ិច​សង់​អគារ​គេហដ្ឋាន​២​ទៀត​តាម​ការសន្យា​ដើម្បី​ពួកគេ​បាន​រស់នៅ​ទីនោះ។

ការ​តវ៉ា​របស់​អ្នកភូមិ​បឹងកក់ និង​អ្នក​បុរី​កីឡា​នៅ​តែ​មាន​ជា​រៀងរាល់​ថ្ងៃ។ កាល​ពី​ថ្ងៃ​ម្សិលមិញ អ្នក​ភូមិ​បឹងកក់​បាន​នាំ​គ្នា​បន់ស្រន់ ដើម្បី​រក​អន្តរាគមន៍​ពី​អ្នកតា​ម្ចាស់​ទឹក​ម្ចាស់​ដី​ឲ្យ​ជួយ​ដោះស្រាយ​បញ្ហា​របស់​ពួកគេ។ ការ​បន់ស្រន់​នេះ​មាន​ទាំង​ការដាក់​បណ្តាសា​ដល់​អ្ន​ក​យក​ដី​របស់​ពួកគេ​ផងដែរ។ កុមារ និង​អ្នកភូមិ​បាន​ជួបជុំ​គ្នា​នៅ​កន្លែង​ទីសក្ការៈ​មួយ​ក្នុងភូមិ​បឹងកក់​ ផ្ទាល់​តែម្តង​ដើម្បី​រៀបចំ​ពិធី​បែប​អ​បិ​យ​ជំនឿ​នេះ។ កាលពី​ថ្ងៃ​អង្គារ ពួកគេ​បាននាំគ្នា​ទៅ​លុត​ជង្គង់​ពី​មុខ​ព្រះបរមរាជវាំង​ដើម្បី​សុំ​ ព្រះរាជ​អន្តរាគមន៍ ពី​ព្រះមហាក្សត្រ។

ទាក់ទងនឹង​អ្នក​ភូមិ​បឹងកក់​ដដែល អង្គការ​ជាតិ​និង​អន្តរជាតិ​ចំនួន​៤៣​ដែល​ធ្វើការ​លើ​បញ្ហា​សិទ្ធិ​ស្ត្រី​និង​សមភាព​យេនឌ័រ​បាន​អំពាវនាវ​សា​​ជា​ថ្មី​ទៀត​អោយ​រដ្ឋាភិបាល​ដោះលែង​ស្ត្រី​អ្នកភូមិ​បឹងកក់​ទាំង​១៥​នាក់ ដើម្បី​លើក​ស្ទួយ​កម្ពុជា​ខ្លួន​ឯង​ថា​ ជា​ប្រទេស​ប្រជាធិតេយ្យ និង​គោរព​សិទ្ធិមនុស្ស។ រី​ឯ​អ្នក​ទាំង​១៥​នាក់​ដែល​កំពុង​ជាប់​ក្នុង​ពន្ធនាគារ​នោះ បើតាម​ការ​អះអាង​របស់​គណៈកម្មាធិការ​ប្រព្រឹត្តិកម្ម ពួកគេ​គំរាម​ធ្វើ​កូដកម្ម​អត់​អាហារ​រហូត​ដល់​មាន​ការ​ដោះលែង​ពួកគេ៕

*****ភ្ជាប់​ជាមួយ​អត្ថបទ​នេះ សូម​បន្ថែម​រូប​មួយ​បន្តិច​…
នេះ​គឺ​ជា​អត្ថបទ​មួយ​ដែល​ចុះ​ផ្សាយ​នៅ​កាសែត​ជប៉ុន​(កាសែត​អាសាហ៊ី) កាល​ពី​ថ្ងៃ​ទី​២៨​ខែ​ឧសភា​ឆ្នាំ​២០១២៖ ការ​បណ្តេញ​ចេញ​ទាំង​បង្ខំ ៦​ម៉ឺន​នាក់​ក្នុង​១​ឆ្នាំ

អត្ថបទ​ដើម​ដែល​បាន​ចុះ​ផ្សាយ​ក្នុង​កាសែត​អាសាហ៊ី៖ カンボジア、年6万人強制退去 開発権乱発で住民犠牲に





បញ្ជី​ចំនាត់​ថ្នាក់​នៃ​អំពើ​ពុក​រលួយ​ឆ្នាំ​២០១១៖​​​​ កម្ពុជា​លេខ​១៦៤​លើ​១៨៣​ប្រទេស

1 12 2011

ពីRFI៖ កម្ពុជា​ជាប់លេខ ​១៦៤ ​ផ្នែកអំពើ​ពុករលួយ​
ប្រទេស​​កម្ពុជា​​ស្ថិត​នៅ​ចំណាត់​ថ្នាក់​លេខ ១៦៤ ​ក្នុងចំណោម​ ១៨៣ ​ប្រទេស​ផ្នែក​ខាង​អំពើ​ពុក​រលួយ​។ ​អំពើ​ពុករលួយ​ ដែល​កើតឡើង​ខ្លាំង​ជាងគេ ​នៅ​ស្ថាប័ន​តុលាការ ​បន្ទាប់​មក​ពី​ជួរ​ប៉ូលិស ​និង​នៅក្នុង​រដ្ឋបាល​សាធារណៈ​តាម​ស្ថាប័នរដ្ឋ​នានា​។ ​នេះ​បើ​តាម​ការវាយតម្លៃ​របស់​អង្គការ​តម្លាភា​ព​អន្តរជាតិ​ ( Transparency International )​ ដែល​បាន​ចេញផ្សាយ​របាយការណ៍​ នៅ​ថ្ងៃ​ទី១​ធ្នូ​ ឆ្នាំ​២០១១​ ស្តីពី​ការវាយ​តម្លៃ​ពី​អំពើ​ពុករលួយ​លើ ១៨៣ ​ប្រទេស ​បូក​រួម​ទាំង​កម្ពុជា ​សម្រាប់​ឆ្នាំ​២០១១​។

របាយការណ៍​អំពើ​ពុករលួយ​របស់​អង្គការ​តម្លាភាព​អន្តរជាតិ ​ដែល​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី១​ធ្នូ​ ឆ្នាំ​២០១១​ បង្ហាញថា ​កម្ពុជា ​ស្ថិតនៅ​លំដាប់​លេខ​រៀង​ទី ១៦៤​ ក្នុងចំណោម ១៨៣​ ប្រទេស​ដែល​អង្គការ​អន្តរជាតិ​មួយ​នេះ ​បាន​ដាក់​ពិន្ទុ​សម្រាប់​អំពើ​ពុករលួយ​។ ​កម្ពុជា​ទទួលបាន​ពិន្ទុ​តែ ២,១ ដែល​មានន័យថា ​ជា​ប្រទេស ដែល​កើតមាន​អំពើ​ពុករលួយ​បង្គួរ​។

ចំណាត់​ថ្នាក់​នេះ ​បង្ហាញថា ​កម្ពុជា​ប្រសើរ​ជាង​ប្រទេស​ភូមា ដែល​មាន​លំដាប់​លេខ​រៀង ១៨០។​ ប៉ុន្តែ​កម្ពុជា​ស្ថិតនៅក្រោម​ប្រទេស​ឡាវ​ ដែល​ទទួលបាន​ចំណាត់ថ្នាក់ ១៥៤ ​និង​ប្រទេស​វៀតណាម​ ស្ថិត​នៅ​លេខ ១១២​។​ចំណែក​ប្រទេស​ថៃ ​ស្ថិត​នៅ​លេខ ៨០​។ កាលពី​ឆ្នាំ​២០១០ ​អង្គការ​តម្លាភាព​អន្តរជាតិ បាន​វាយតម្លៃ​ថា កម្ពុជា​ស្ថិត​នៅ​លំដាប់​លេខ​១៥៤​។

ប្រធាន​អង្គការ​តម្លាភាព​ ប្រចាំ​កម្ពុជា ​លោក ព្រាប កុល ​បាន​លើកឡើង​ក្នុង​សន្និសីទកាសែត​នៅ​ព្រឹក​មិញ​ថា ​អំពើពុករលួយ​នៅ​កម្ពុជា ​កើតឡើង​ខ្លាំងជាង​គេ នៅ​ស្ថាប័ន​តុលាការ ​ក្នុង​ជួរប៉ូលិស​ និង​វិស័យ​រដ្ឋបាល​សាធារណៈ​។​តាម​ការកត់​សម្គាល់រ​បស់​អង្គការ​តម្លាភាព​អន្តរជាតិ ​កម្ពុជា ​ក៏​មិន​បាន​ធ្វើឲ្យ​ប្រសើរ​ លើ​យន្តការ​ប្រឆាំង​អំពើ​ពុករលួយ​នៅ​ឡើយ​ដែរ​។

ការវាយតម្លៃ​លើ​ចំណាត់​ថ្នាក់​ពុករលួយ​នៅ​កម្ពុជា​ ត្រូវបាន​អង្គការ​តម្លាភាព​អន្តរជាតិ​ ប្រមូល​ចេញពី​មាន​ប្រភព​ស្ថាប័ន​ចំនួន ១០ ​នៅ​កម្ពុជា​។​ ក្នុងនោះ អង្គការ​តម្លាភាព​អន្តរជាតិ បាន​ប្រមូល​ពី​ធនាគារ​អភិវឌ្ឍន៍អាស៊ី​ និង​ធនាគារ​ពិភពលោក ជាដើម​។​

យ៉ាងណាក៏ដោយ​លោក ផៃ ស៊ីផា​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ទីស្តីការ​គណៈរដ្ឋមន្ត្រី បាន​ច្រានចោល​នូវ​ការវាយតម្លៃ​របស់​អង្គការ​តម្លាភាព​អន្តរជាតិ​ខាងលើ​។ ​ផ្ទុយទៅវិញ មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល​កម្ពុជា បាន​អះអាង​ថា នៅ​ឆ្នាំ​២០១១​នេះ រដ្ឋាភិបាល​កម្ពុជា បាន​ប្តេជ្ញាចិត្ត​ខ្ពស់​ ក្នុង​ការលុប​បំបាត់​អំពើ​ពុករលួយ តាមរយៈ​ការអនុវត្តន៍​​ច្បាប់​ប្រឆាំង​អំពើពុក​រលួ​យ និង​មន្ត្រី​រដ្ឋាភិបាល​ ប្រកាស​ទ្រព្យសម្បត្តិ​ជាដើម​។

ការវាយតម្លៃ​របស់​អង្គការ​តម្លាភាព​អន្តរជាតិ ដែល​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​១​ធ្នូ បង្ហាញថា​ ប្រទេស​ញូហ្សឺលែន​ជាប់​លំដាប់​ថ្នាក់​លេខ ១ ​ខាង​ស្អាតស្អំ ​បន្ទាប់​មក​ប្រទេស ហ្វីន​លែន ​និង​ដាណាម៉ាក​។​ ចំណែក​ប្រទេស​សូម៉ាលី​ ប្រទេស​កូរ៉េខាងជើង​និង​ប្រទេស​ភូមា ​ជាប់​លំដាប់​ថ្នាក់​ចុង​គេ ​ខាងកើត​មាន​អំពើ​ពុករលួយ​ខ្លាំង។








ប្រភព៖ Corruption Perceptions Index 2011





កាយ​រិទ្ធិ​ប្រមាណ​៥០​​នាក់​ដួល​សន្លប់

30 11 2011

អានបន្ថែម៖
សន្លប់​​នៅ​ស្តាត​!
យុវជនកាយញារិទ្ធ ដែលដួលសន្លប់ បានចេញពីមន្ទីរពេទ្យ អស់ហើយ
យុវជនកាយញារិទ្ធ ដួលសន្លប់ជាបន្ដ បន្ទាប់ ពេលចូលរួម បំពាក់កន្សែងនៅ ស្ដាតអូឡាំពិក





សាទរនឹង​លទ្ធ​ផល​ប្រលង​បាក់​ឌុប​ឆ្នាំ​​នេះ?

20 08 2011

បេក្ខជនប្រលង៖ ១១៣ ៧៩៥​នាក់​ បើ​យោង​តាម​គេហ​ទំព័រ​សប្បាយ និង​​​ ១១១ ២​​៧​៩​នាក់​ បើ​យោង​តាម​គេហ​ទំព័រ​កោះ​សន្តិភាព (ប្រហែល​ជា​គេហ​ទំព័រ​សប្បាយ​គិត​ពី​ចំនួន​បេក្ខជន​ដែល​មាន​ឈ្មោះ​ប្រលង ចំនែក​គេហ​ទំព័រ​កោះ​សន្តិភាព​គិត​ពី​ចំនួន​បេក្ខជន​ដែល​ទៅ​ប្រលង​ហើយ​មើល​ទៅ​បាន​ជា​ខុស​គ្នា​អញ្ចឹង)។
បេក្ខជន​ដែល​ប្រលង​ជាប់៖ ៩២ ២៣២​នាក់​ បើ​យោង​តាម​គេហ​ទំព័រ​សប្បាយ ៩២ ២៣៦​នាក់​ បើ​យោង​តាម​គេហ​ទំ​ព័រ​កោះ​សន្តិភាព និង គេហ​ទំព័រ​ដើម​អំពិល
ភាគ​រយ​បេក្ខជន​ដែល​ប្រលង​ជាប់​៖ ៨២.៨៨% (កាល​ពី​ឆ្នាំ​២០១០​ជាប់​៨១.៩០%)
បេក្ខជនដែលទទួលបាននិទ្ទេសA៖ ៥៣នាក់
បេក្ខជនដែលទទួលបាននិទ្ទេសB៖ ២ ០២៤នាក់
បេក្ខជនដែលទទួលបាននិទ្ទេសC៖ ១២ ៤៥៣នាក់ (បើ​យោង​តាម​គេហ​ទំព័រ​សប្បាយ)
បេក្ខជនដែលទទួលបាននិទ្ទេសD៖ ២៤ ៦៤១នាក់ (បើ​យោង​តាម​គេហ​ទំព័រ​សប្បាយ)
បេក្ខជនដែលទទួលបាននិទ្ទេសE៖ ៥៣ ០៦១នាក់ (បើ​យោង​តាម​គេហ​ទំព័រ​សប្បាយ)

លទ្ធផល​បាក់​ឌុប​ដូច​ជា​រញ៉េ​រញ៉ៃ​ដល់​ហើយ ទិន្នន័យ​ចេញ​ពី​ក្រសួង​តែ​មួយ ម៉េច​ក៏​ខុស​ៗ​គ្នា​ចឹង? កំហុស​ក្រសួង ឬ កំហុស​សារ​ព័ត៌​មាន???

ងាក​មក​មើល​ពី​បញ្ហា​និទ្ទេស​A​ជាប់​៥៣​នាក់ និង​ភាគ​រយ​អ្នក​ប្រលង​ជាប់​គឺ​៨២.៨៨% ដែល​សុទ្ធ​តែ​កើន​ឡើង​ជាង​ឆ្នាំ​មុនៗ។​តើ​ក្រសួង​កំពុង​តែ​អួត​ថា​​លទ្ធ​ផល​ទាំង​នេះ​មាន​ភាព​ប្រសើរ​ជាង​មុន​ឬ ខណៈ​ដែល​ចំនួន​អ្នក​ជាប់ ចំនួន​អ្នក​បាន​និទ្ទេស​A គឺ​ក្រសួង​ខ្លួន​ឯង​ជា​អ្នក​កំនត់ ចង់​បាន​ប៉ុន្មាន​ភាគរយ​ក៏​បាន​នោះ???​បើ​កើន​ចឹង​រាល់​តែ​ឆ្នាំ​មិន​យូរ​មិន​ឆាប់​ទេ​ច្បាស់​ជា​ជាប់​១០០%​ហើយ! :mrgreen:

អានផងដែរ៖
កោះសន្តិភាព៖ លទ្ធផល​ប្រឡង​​​បាក់​ឌុប​​​​ជាប់​​​៩២.២៣៦​​នាក់ ស្មើ​នឹង​​​​​៨២,៨៨% ​​បេក្ខ​​ជន​​​​ចូល​រួម​​ប្រឡង​​មាន​​​​​១១.១២៧៩​​​នាក់​
ដើមអំពិល៖ លទ្ធ​ផល​ប្រលង ជាប់​សញ្ញា​ប័ត្រ​ទុតិយ​ភូមិ និង​និទ្ទេស A មាន​ចំនួន ៥៣​នាក់ កើន​ឡើង​ជាង​ឆ្នាំ​២០១០
ដើមអំពិល៖ មន្រ្តី​ក្រសួង​អប់រំ​ មិន​ចាប់​អារម្មណ៍ សម្តី​របស់​លោក រ៉ុង ឈុន ពី​លទ្ធ​ផល ប្រឡង​ទុតិយ​ភូមិ
សប្បាយ៖ បាក់ឌុប​ឆ្នាំ​នេះ ជាប់ ៨២, ៨៨%
សប្បាយ៖ Wow និទ្ទេសAដល់​ទៅ​៥៣​នាក់!
សប្បាយ៖ ខ្ញុំ​​បាន​និទ្ទេស​​​​ល្អ​ មក​ពី​មើល​ប៊្រុយ​យ៉ុង?​
សប្បាយ៖ បេក្ខជន​ជាង​១១​ម៉ឺន​នាក់​កំពុង​ត្រៀម​ខ្លួន!





គ្មាន​សង្សារ​គឺ​ជា​ការ​ខ្មាសអៀន​?

18 08 2011

ពីRFI៖ គ្មាន​សង្សារ​គឺ​ជា​ការ​ខ្មាសអៀន​

តើអ្នកយល់យ៉ាងណាដែរ?





ស្តាប់​លោក អ៊ូ អេង ធ្វើ​ការ​បក​ស្រាយ​ពី​ការ​ប្រលង​បាក់​ឌុប​ឆ្នាំ​នេះ

7 08 2011

ប្រភព៖ លោកអ៊ូ អេង ៖ “គ្មាន​ការបែកធ្លាយ​វិញ្ញាសានៅ​ក្នុង​​ការ​ប្រឡង​​សញ្ញា​បត្រ​​មធ្យម​សិក្សា​​ទុតិយភូមិឆ្នាំ​២០១១”








%d bloggers like this: