២​ឆ្នាំ​ដែល​គេ​បង្ខំ​អោយ​ទទួល​យក​មូល​ហេតុ​នៃ​ការ​ស្លាប់​ថា​ជា “ការភ័យរត់ជាន់គ្នា”

23 11 2012

២២​វិច្ឆិកា​២០១០​-​២២​វិច្ឆិកា​២០១២ ២​ឆ្នាំ​ខួប​នៃ​​​សោក​នាដ​​កម្ម​​​នៅ​​ស្ពាន​​កោះ​​ពេជ្រ ២​ឆ្នាំ​ដែល​មូល​ហេតុ​នៃ​ការ​ស្លាប់​របស់​មនុស្ស​៣៥៣​នាក់​នៅ​តែ​មិន​ត្រូវ​បាន​សិក្សា​អោយ​ច្បាស់ ២​ឆ្នាំ​ដែល​ត្រូវ​គេ​បង្ខំ​អោយ​ទទួល​យក​នូវ​មូល​ហេតុ​នៃ​ការ​ស្លាប់​នេះថា​”ការ​ភ័យ​រត់​ជាន់​គ្នា​ស្លាប់” ២​ឆ្នាំ​ដែល​គ្មាន​នរណា​ម្នាក់​ចេញ​មក​ទទួល​ខុស​ត្រូវ​ទាល់​តែ​សោះ។

បើ​សង្កេត​មើល​លើ​បណ្តាញ​សារ​ព័ត៌​មាន​កាល​ពី​ម្សិល​មិញ​នេះ គេ​សង្កេត​ឃើញ​ថា សោក​នាដ​​កម្ម​​នៅ​​ស្ពាន​​កោះ​​ពេជ្រ កាល​ពី​២​ឆ្នាំ​មុន​ហាក់​ដូច​ជា​ត្រូវ​គេ​បំភ្លេច​ចោល​រួច​បាត់​ទៅ​ហើយ។ គេ​សង្កេត​ឃើញ​មាន​​តែ​បក្ស​ប្រឆាំង​ប៉ុណ្ណោះ​ដែល​បាន​ធ្វើ​បុណ្យ​រំលឹក​ខួប​នៅ​​មុខ​​ស្តូប​​រម្លឹក​​វិញ្ញាណ​ក្ខន្ធ​​អ្នក​​ស្លាប់​​កាល​ពី​ថ្ងៃ​ម្សិល​មិញ និង​បាន​ទាម​ទារ​អោយ​រដ្ឋា​ភិបាល​ស្រាវ​ជ្រាវ​ពី​មូលហេតុ​ពិត​ប្រាកដ​ឡើង​វិញ។

ប៉ុន្តែ​ខាង​រដ្ឋា​ភិបាល​វិញ កំពុង​តែ​ព្យាយាម​បិទ​បាំង​ និង​មិន​ទទួល​ខុស​ត្រូវ​អ្វី​ទាំង​អស់​ ចំពោះ​ឧបទ្ទវ​ហេតុ​នៃ​ការ​ស្លាប់​មនុស្ស​ជាង​ ៣០០​នាក់​នេះ។ សូម្បី​តែ​រូប​រាង​ស្ពាន​កោះ​ពេជ្រ​ក៏​ត្រូវ​បាន​គេ​កម្ទេច​ចោល​ទាំង​ស្រុង​ដែរ។

មនុស្ស​មួយ​ចំនួន​នៅ​តែ​ជឿ​ជាក់​ថា​ការ​ស្លាប់​នេះ​គឺ​បណ្តាល​មក​ពី​ការ​ឆក់​ខ្សែ​ភ្លើង។ តែ​បើ​ទោះ​ជា​ក្នុង​មូល​ហេតុ​បែប​ណា​ក្តី ឆក់​ខ្សែ​ភ្លើង​និង​រត់​ជាន់​គ្នា​ស្លាប់​ ឬ​ក៏​ត្រឹម​តែ​រត់​ជាន់​គ្នា​ស្លាប់ វា​គឺ​ជា​ទំនួល​ខុស​ត្រូវ​ទាំង​ស្រុង​ចំពោះ​រដ្ឋា​ភិបាល​កម្ពុជា ជា​ពិសេស​គឺ​សាលា​ក្រុង​ភ្នំពេញ ចំពោះ​អ​សមត្ថ​ភាព​នៃ​ការ​គ្រប់​គ្រង។

អានផងដែរ៖ គណបក្សសម រង្ស៊ី​រម្លឹក​ខួប​អ្នកស្លាប់​នៅ​ស្ពានពេជ្រ





ទំនួញ​កោះ​ពេជ្រ

22 11 2011

ដើម្បី​រំលឹក​ដល់​ខួប​មួយ​ឆ្នាំ​នៃ​សោកនាដ​កម្ម​នៅ​ស្ពាន​កោះ​ពេជ្រ សូម​ចែក​ជូន​ដល់​បទ​ចំរៀង​មួយ​បទ​ដែល​មាន​ចំនង​ជើង​ថា “ទំនួញ​កោះ​ពេជ្រ” ច្រៀង​ដោយ កញ្ញា ហេង សុនីតា និង ហេង កន្និដ្ឋា។

អានផងដែរ៖
បទ​វិច្ឆិកា​សង្ខារ​រលត់ និង បទ​វិច្ឆិកា​ខ្មែរ​កាន់​ទុក្ខ
ទិដ្ឋភាព​នៅ​ភូមិ​WordPress​និង​Facebook
២២​​វិច្ឆិកា​​២០១០​-មេរៀន​មួយ​សំរាប់​ខ្មែរ





បទ​វិច្ឆិកា​សង្ខារ​រលត់ និង បទ​វិច្ឆិកា​ខ្មែរ​កាន់​ទុក្ខ

25 11 2010

វិច្ឆិកាសង្ខាររលត់ ដោយ សុគន្ធ និសា

វិច្ឆិកាខ្មែរកាន់ទុក្ខ ដោយ ណុប បាយ៉ារិទ្ធ

ប្រកាសទាក់ទង៖ ២២​​វិច្ឆិកា​​២០១០​-មេរៀន​មួយ​សំរាប់​ខ្មែរ





ទិដ្ឋភាព​នៅ​ភូមិ​WordPress​និង​Facebook

24 11 2010

នៅWordpress…

នៅFacebook…

ប្រកាសទាក់ទង៖ ២២​​វិច្ឆិកា​​២០១០​-មេរៀន​មួយ​សំរាប់​ខ្មែរ





២២​​វិច្ឆិកា​​២០១០​-មេរៀន​មួយ​សំរាប់​ខ្មែរ

23 11 2010

តើនរ​ណា​ជា​អ្នក​ទទួល​ខុស​ត្រូវ​ចំ​ពោះ​សោក​នាដ​កម្ម​​កាល​ពី​យប់​ម៉ិញ​នៅ​លើ​ស្ពាន​​​​ដែល​​ត​ភ្ជាប់​​ទៅ​កាន់​កោះ​​ពេជ្រ​​???​នៅ​ក្នុង​សោក​នាដ​កម្ម​នេះ​គេ​សង្កេត​ឃើញ​ថា​មាន​ហេតុ​ផល​ពីរ​ធំ​ៗ​ដែល​គួរ​តែ​យក​មក​ពិ​ចារ​ណា៖
ហេតុ​ផល​ទី​១​គឺ​​អាច​និយាយ​បាន​ថា​មក​ពី​សំនង់​ស្ពាន៖
១. មុន​ពេល​សាង​សង់​ស្ពាន​មិន​បាន​គិត​គូរ​អោយ​បាន​ដិត​ដល់​ពី​ចំ​នួន​មនុស្ស​ដែល​ត្រូវ​ឆ្លង​នៅ​ថ្ងៃ​ពិ​សេស​ៗ​(ដោយ​ធ្វើ​ស្ពាន​ដែល​មាន​ទំ​ហំ​តូច​ដែល​មិន​សម​នឹង​ចំ​នួន​មនុស្ស​ដែល​ឆ្លង​ទៅ​ឆ្លង​មក) ឬ​ក៏​បាន​គិត​គូរ​ហើយ​តែ​នៅ​តែ​បំពាន​សាង​សង់​ស្ពាន​ប៉ា​ប៉ុន​​នឹង​ទៀត​ ដោយ​សារ​តែ​ការ​ចង់​កេង​ចំ​នេញ​យក​លុយ​ទុក។​នេះ​មិន​បាច់​និ​យាយ​ដល់​មនុស្ស​ជាង​៤​លាន​នាក់​(ខ្លះ​ថា​ជាង​២​​លាន​នាក់)​ដែល​មក​ចូល​រួម​បុណ្យ​អុំ​ទូក​ឆ្នាំ​នេះ​ផង គេ​សង្កេត​ឃើញ​ថា​សូម្បី​តែ​កាល​ពី​តាំង​ពិ​ព័រ​លើក​មុន​ក៏​មាន​ការ​កក​ស្ទះ​ចូល​ទៅ​កោះ​ពេជ្រ​នឹង​មិន​បាន​ផង។
២. បច្ចេក​ទេស​សាង​សង់​ស្ពាន​មាន​ការ​ធ្វេស​ប្រហែស៖ ករណី​នេះ​ប្រ​សិន​បើ​ព័ត៌​មាន​ដែល​ថា​មនុស្ស​បួន​ដប់​នាក់​ដំ​បូង​បាន​ដួល​ស្លាប់​នោះ​​គឺ​ស្លាប់​ដោយ​សារ​ការ​ឆក់​ខ្សែ​ភ្លើង​មែន​នោះ។

ហេតុ​ផល​ទី​២​គឺ​អាច​ថា​មក​ពី​អាជ្ញា​ធរ​ដែល​គ្រប់​គ្រង​៖
អា​ជ្ញា​ធរ​ដែល​គ្រប់​គ្រង​បាន​បណ្តែត​បណ្តោយ​អោយ​មនុស្ស​យ៉ាង​ច្រើន​ឆ្លង​ចូល​ទៅ​កាន់​កោះ​ពេជ្រ​ដោយ​មិន​បាន​កំ​នត់​ពី​ចំ​នួន​មនុស្ស​អោយ​បាន​ច្បាស់​លាស់។​បើ​យោង​តាម​ព័ត៌​មាន​ដែល​ផ្សាយ​នៅ​គេហ​ទំព័រ​Yahoo​គេ​បាន​និ​យាយ​ថា​អា​ជ្ញា​ធរ​បាន​បិទ​ស្ពាន​មួយ​នៅ​ពេល​ថ្ងៃ​បន្តិច ហើយ​ប្រើ​ប្រាស់​ស្ពាន​តែ​មួយ​ប៉ុណ្ណោះ អោយ​មនុស្ស​រាប់​ពាន់​នាក់​ឆ្លង​ទៅ​ឆ្លង​មក។​

ឥលូវ​អី​ៗ​​វា​បាន​ចប់​ទៅ​ហើយ​ មិន​អាច​អោយ​មនុស្ស​ដែល​ស្លាប់​ជិត​៤០០​នាក់​នឹង​រស់​ឡើង​វិញ​បាន​ទេ។ ខ្ញុំ​ដឹង​ថា​សោក​នាដ​កម្ម​នេះ​គ្មាន​នរ​ណា​នឹក​ស្មាន​ដល់​ថា​វា​នឹង​កើត​ឡើង​នោះ​ទេ​ ហើយ​ក៏​គ្មាន​អ្នក​ណា​ចង់​អោយ​វា​កើត​ឡើង​ដោយ​ចេតនា​ដែរ​ វា​គ្រាន់​តែ​ជា​ការ​ធ្វេស​ប្រ​ហែស​មួយ​ប៉ុណ្ណោះ។ សង្ឃឹម​ថា​អ្នក​ដែល​មាន​ការ​ពាក់​ព័ន្ធ​ទាំង​អស់​នឹង​គិត​គូរ​ពី​រឿង​នេះ​ឡើង​វិញ​ ហើយ​នៅ​លើក​ក្រោយ​ៗ​កុំ​អោយ​វា​កើត​ឡើង​ជា​ថ្មី​ម្តង​ទៀត​៕

:(ជា​ចុង​ក្រោយ​ខ្ញុំ​សូម​ចូល​រួម​រំ​លែក​ទុក្ខ​សំ​រាប់​ជន​ជាតិ​ខ្មែរ​ដែល​បាន​ស្លាប់​ទាំង​អស់​ផង។ 😦








%d bloggers like this: