Repost៖ 1 Litre of Tears

8 11 2011


“To be able to smile and tell everyone this; I have, at least, cried one litre of tears.”

1 Litre of Tears គឺ​ជា​ Drama​ ជប៉ុន​ដ៏​កំសត់​មួយ​និង​ជា​រឿង​ដែល​លើក​ទឹក​ចិត្ត​អ្នក​ដែល​អស់​សង្ឃឹម​ក្នុង​ជីវិត។​សាច់​រឿង​និយាយ​អំពី​ការ​តស៊ូ​របស់​នារី​ម្នាក់​ឈ្មោះ ​Aya Ikeuchi​ ដែល​កើត​ជំងឺ​ Spinocerebellar ataxia (SCA) ជា​ជំងឺ​ម្យ៉ាង​ដែល​ព្យាបាល​មិន​ជា ​ជា​ជំងឺ​ដែល​ធ្វើ​អោយ​អ្នក​ជំងឺ​មិន​អាច​បញ្ជា​គ្រប់​គ្រង​ចលនា​របស់​ខ្លួន​ឯង​បាន រហូត​ដល់​ធ្វើ​អោយ​អ្នក​ជំងឺ​ដើរ​មិន​រួច​និយាយ​មិន​បាន​ បរិភោគ​អាហារ​មិន​កើត​…​ហើយ​ចុង​បញ្ចប់​អ្នក​ជំងឺ​នឹង​ត្រូវ​ស្លាប់។​ Aya Ikeuchi​ នៅ​​តែ​បន្ត​រស់​រហូត​ដល់​ថ្ងៃ​ចុង​ក្រោយ​បំផុត​នៃ​ជីវិត​ដោយ​មិន​អស់​សង្ឃឹម។
រឿង​នេះ​ជារឿង​ពិត​មួយ​ដែល​យក​តាម​សៀវភៅ​កំនត់​ហេតុ​របស់​ Aya Kitō​ (១៩​កក្កដា​១៩៦២​-​២៣​ឧសភា​១៩៨៨)​ដែល​មាន​ចំនង​ជើង​ថា​1 Litre of Tears (ឬ​ A Diary with Tears​ ឬ
A Diary of Tears)។

Trailer:

My 2 best scenes:

លីងសំរាប់មើលរឿងនេះ(មានsubtitlesជាភាសាអង់គ្លេស)៖
http://www.mysoju.com/1-litre-of-tears/

អានផងដែរ៖
One Liter of Tears (Book)
1 Litre of Tears (Songs)
My favorite quotation (២៩)
Erika Sawajiriលែងលះ

Old post៖ 1 Litre of Tears





1リットルの涙 (1 Litre of Tears)

3 10 2011

ល្ងាច​មិញ​នេះ​ទើប​​តែ​​ទទួល​​បាន​សៀវភៅ​កំនត់​ហេតុ 1 Litre of Tears ជា​ភាសា​ជប៉ុន​ ក្រោយ​ពី​ទិញ​តាម​អ៊ិនធ័រណេត​កាល​ពី​សប្តាហ៍​មុន​មក។ តំលៃ​វា​មិន​សូវ​ជា​ថ្លៃ​ប៉ុន្មាន​ទេ​ ព្រោះ​ជា​សៀវភៅ​ដែល​គេ​ប្រើ​រួច​ហើយ​(តែ​នៅ​ថ្មី មិន​ជា​ចាស់​ប៉ុន្មាន​ទេ)។ សប្តាហ៍​ក្រោយ​ខ្ញុំ​នឹង​ព្យាយាម​បក​ប្រែ​បន្ត​ទៀត​ ក្រោយ​ពី​អាក់​ខាន​បក​ប្រែ​អស់​ពេល​យ៉ាង​យូរ​មក​…​រង់​ចាំ​អាន​ជា​មួយ​គ្នា!

ខ្ញុំ​បាន​ព្យាយាម​រក​លីង​ដោន​ឡូដ​រឿង​នេះ​ជា​ភាសា​ជប៉ុន​ដែរ​ តែ​រក​មិន​បាន​រឿង​ដែល​ពេញ បាន​តែ​អត់​ពេញ (ប្រហែល​ពាក់​កណ្តាល​នៃ​សាច់​រឿង) បើ​ចង់​ដោន​ឡូដ​សូម​ចូល​តាម​លីង​មួយ​​នេះ៖ http://www.mediafire.com/?5towzqzgvnm

អានផងដែរ៖
កំនត់​ហេតុ​អាយ៉ា៖ តំនក់​ទឹកភ្នែក​មួយ​លីត្រ (១)
1 Litre of Tears
One Liter of Tears (Book)
1 Litre of Tears (Songs)
My favorite quotation (២៩)
My favorite quotation (37)
Erika Sawajiriលែងលះ





កំនត់​ហេតុ​អាយ៉ា៖ តំនក់​ទឹកភ្នែក​មួយ​លីត្រ (១)

15 07 2011

~កំនត់ហេតុអាយ៉ា៖ តំនក់ទឹកភ្នែកមួយលីត្រ~
**ក្មេងស្រីម្នាក់ដែលបានតស៊ូដើម្បីរស់**

ភាគទី១៖ អាយុ១៤ឆ្នាំ(១៩៧៦-១៩៧៧)៖ ក្រុមគ្រួសាររបស់ខ្ញុំ

ការស្លាប់របស់ម៉ារី(Mary)

ថ្ងៃ​នេះ​គឺ​ជា​ថ្ងៃ​ខួប​កំនើត​របស់​ខ្ញុំ។​ខ្ញុំ​ពិត​ជា​ធំ​ជាង​មុន​ច្រើន​មែន!​នេះ​គឺ​គួរ​តែ​អរ​គុណ​ដល់​អ្នក​ម៉ាក់​និង​លោក​ប៉ា​របស់​ខ្ញុំ។​ខ្ញុំ​នឹង​ខិត​ខំ​ប្រឹង​ប្រែង​រៀន​អោយ​បាន​លទ្ធ​ផល​កាន់​តែ​ប្រ​សើរ​ជាង​មុន​ និង​ថែ​រក្សា​សុខ​ភាព​របស់​ខ្ញុំ​អោយ​បាន​ល្អ ដើម្បី​កុំ​អោយ​ពួក​គាត់​មាន​ការ​អស់​សង្ឃឹម​ចំពោះ​ខ្ញុំ។​​វា​គឺ​ជា​មូល​ហេតុ​មួយ​ដែល​ធ្វើ​អោយ​​​ខ្ញុំ​ចង់​រីករាយ​នូវ​ជីវិត​ដែល​ខ្ញុំ​កំពុង​តែ​មាន​នៅ​ពេល​នេះ។​ខ្ញុំ​មិន​ចង់​អោយ​មាន​ការ​សោក​ស្តាយ​នៅ​ពេល​អនា​គត​ខាង​មុខ​ទេ។​ខ្ញុំ​នឹង​ទៅ​ចូល​​រួម​ការ​កំសាន្ត​បោះ​តង់​របស់​សាលា​នា​ថ្ងៃ​ខាន​ស្អែក​នេះ។​ដូច្នេះ​ខ្ញុំ​ត្រូវ​តែ​ព្យា​យាម​បញ្ចប់​នូវ​កិច្ច​ការ​សាលា​អោយ​អស់​ ដើម្បី​ដើរ​លេង​អោយ​សប្បាយ។
ខំ​ប្រឹង​ប្រែង​ឡើង អា​យ៉ា​!!!
ឆ្កែ​របស់​អ្នក​ជិត​ខាង​ខ្ញុំ​ឈ្មោះ​ថា​​ថាយ​ហ្ក័រ​(Tiger)​បាន​ខាំ​ម៉ារី​ត្រង់​ក​រហូត​ដល់​ស្លាប់។​ថាយ​ហ្ក័រ​មាន​មាឌ​ធំ​ណាស់ ខុស​ពី​ម៉ារី​ដែល​មាន​មាឌ​តូច​ល្អិត។​ម៉ារី​បាន​បក់​កន្ទុយ​ដើរ​ចូល​ទៅ​កាន់​ថាយ​ហ្ក័រ​ដើម្បី​បង្ហាញ​ពី​ការ​រាក់​ទាក់​…
“ម៉ារី! កុំ​ទៅ! មក​ណេះ​វិញ!” ខ្ញុំ​បាន​ស្រែក​យ៉ាង​ខ្លាំង ប៉ុន្តែ​…
ម៉ារី​បាន​ស្លាប់​ភ្លាម​ៗ សូម្បី​តែ​ឪ​កាស​នឹង​ស្រែក​យំ​ក៏​វា​គ្មាន​ដែរ។​ពិត​ជា​កំសត់​ណាស់។​បើ​សិន​ជា​វា​មាន​សំណាង​មិន​កើត​ជា​សត្វ​សុខក​នោះ​ វា​ក៏​ប្រហែល​ជា​មិន​ត្រូវ​ស្លាប់​ទាំង​អាយុ​ខ្លី​ចឹង​ទេ។​ម៉ារី សូម​អោយ​ឯង​បាន​ក្តី​សុខ​គ្រប់​ទី​កន្លែង​ដែល​ឯង​ទៅ​ដល់។

ផ្ទះ​ថ្មី​របស់​ពួក​យើង​បាន​សាង​សង់​រួច​ហើយ។​បន្ទប់​ធំ​ជាង​គេ​ដែល​នៅ​ជាន់​ទី​២​ប៉ែក​ខាង​កើត​គេ​ហាក់​ដូច​ជា​វិមាន​ដ៏​ស្កឹម​ស្កៃ​អ៊ី​ចឹង​សំរាប់​ខ្ញុំ​នឹង​អាកុ​(Ako) ប្អូន​ស្រី​របស់​ខ្ញុំ។​វា​មាន​ដំបូល​ពណ៌​ស​និង​ជញ្ជាំង​ពណ៌​ប្រផេះ។​ទេស​ភាព​ខាង​ក្រៅ​តាម​បង្អួច​បន្ទប់​គឺ​ខុស​ពី​កាល​មុន។​ខ្ញុំ​ពិត​ជា​សប្បាយ​រីក​រាយ​ខ្លាំង​ណាស់​ដែល​ខ្ញុំ​មាន​បន្ទប់​ផ្ទាល់​ខ្លួន ប៉ុន្តែ​បន្ទប់​ធំ​អ៊ីចឹង​ក៏​ធ្វើ​អោយ​ខ្ញុំ​មាន​អារម្មណ៍​ឯកា​ដែរ។​​ខ្ញុំ​មិន​ដឹង​ថា​តើ​យប់​នេះ​ខ្ញុំ​អាច​គេង​លក់​ឬ​អត់​ទេ​?? ^^

ចាប់​ផ្តើម​ជាមួយ​នឹង​អារម្មណ៍​ស្រស់​ថ្លា!
១. ខ្ញុំ​គួរ​តែ​ស្លៀក​ខោ​ជើង​វែង​និង​ពាក់​អាវ​យឺត​(វា​ធ្វើ​អោយ​ខ្ញុំ​មាន​អារម្មណ៍​ងាយ​ស្រួល​ក្នុង​ការ​ធ្វើ​ចលនា)
២. កិច្ច​ការ​ប្រចាំ​ថ្ងៃ
* ស្រោច​ទឹក​ដំណាំ​នៅ​សួន​ច្បារ​(ចំការ)
* ត្រួត​ពិនិត្យ​រក​មើល​សត្វ​ល្អិត​នៅ​ក្រោម​ស្លឹក​ដើម​ប៉េង​ប៉ោះ​ដែល​ខ្ញុំ​បាន​ដាំ
* ត្រួត​ពិនិត្យ​រក​មើល​ចៃ​នៅ​លើ​ស្លឹក​ផ្កា​បញ្ចះ​មាស
៣. ខ្ញុំ​មិន​ត្រូវ​ធ្វេស​ប្រហែល​នឹង​ការ​រៀន​សូត្រ​ទេ
៤. ក្រៅ​ពី​កិច្ចការ​ទាំង​អស់​នេះ ខ្ញុំ​ត្រូវ​កត់​ចូល​នូវ​អ្វី​ៗ​ដែល​បាន​កើត​ឡើង​ក្នុង​សៀវ​ភៅ​កំនត់​ហេតុ​របស់​ខ្ញុំ ដោយ​មិន​អោយ​បរាជ័យ
ខ្ញុំ​បាន​ដាក់​កំហិត​​ខ្លួន​ឯង​អោយ​ធ្វើ​​នូវ​កិច្ចការ​ទាំង​អស់​នេះ។​

ក្រុមគ្រួសាររបស់ខ្ញុំ

លោក​ប៉ា៖ អាយុ​៤១​ឆ្នាំ។​គាត់​រាង​ធ្វើ​អ្វី​មិន​សូវ​គិត​វែង​ឆ្ងាយ​បន្តិច តែ​គាត់​ផ្អែម​ល្អែម​គួរ​អោយ​ស្រលាញ់​ណាស់។
អ្នក​ម៉ាក់៖ អាយុ​៤០​ឆ្នាំ។​ខ្ញុំ​គោរព​អ្នក​ម៉ាក់​ណាស់ ប៉ុន្តែ​គាត់​តឹង​តែង​ម៉ត់ចត់​បន្តិច​នៅ​ពេល​ដែល​គាត់​ធ្វើ​កិច្ច​ការ​អ្វី​មួយ។
ខ្ញុំ៖ អាយុ​១៤​ឆ្នាំ គឺ​ជា​វ័យ​ចាប់​ផ្តើម​នៃ​យុវវ័យ។​គឺ​​ជា​​វ័យ​ដែល​​ទន់​ជ្រាយ ឬ​និយាយ​អោយ​ខ្លី​គឺ​រំអួយ​​ច្រើន។​មាន​មនោ​សញ្ចេត​នា​ជា​មនុស្ស​ដូច​គេ​ឯង។​ជា​ក្មេង​ស្រី​ធម្មតា​ម្នាក់។​ឆាប់​ខឹង​ហើយ​ក៏​ឆាប់​សើច​ដែរ។
អាកុ៖ អាយុ​១៣​ឆ្នាំ។​គឺ​ជា​គូរ​ប្រជែង​របស់​ខ្ញុំ​ទាំង​ក្នុង​ការ​រៀន​សូត្រ​ទាំង​រឿង​ផ្ទាល់​ខ្លួន។​ប៉ុន្តែ​ឥលូវ​នេះ​អាកុ​គឺ​ស្ថិត​នៅ​ក្រោម​ការ​គាប​សង្កត់​របស់​ខ្ញុំ។ ^^
ហ៊ិរ៉ុគិ​(Hiroki)៖ អាយុ​១២​ឆ្នាំ។​គឺ​ជា​ម៉ួយ​តៅ​ហ៊ូ​របស់​​ផ្ទះ​ខ្ញុំ។​ជា​មនុស្ស​គួរ​អោយ​ខ្លាច។​វា​ក្មេង​ជាង​ខ្ញុំ​ទេ តែ​​ពេល​ខ្លះ​ហាក់​ដូច​ជា​បង​ប្រុស​របស់​ខ្ញុំ​ចឹង។​វា​ក៏​ជា​ឪពុក​ចិញ្ចឹម​ឆ្កែ​របស់​ខ្ញុំ​ឈ្មោះ​កុរ៉ុ​(Koro)​ដែរ។
កេនថារ៉ុ​​(Kentaro)៖ អាយុ​១១​ឆ្នាំ។​វា​ជា​ក្មេង​ពោរ​ពេញ​ដោយ​ក្តី​ស្រមៃ​​ច្រើន​​ ក៏​ប៉ុន្តែ​ធ្វេស​ប្រហែស​ក៏​ច្រើន​ដែរ។
រិកា​(Rika)៖ អាយុ​ទើប​តែ​បាន​២​ខែ​ទេ។​វា​មាន​សក់​រួញ​កាត់​ទៅ​រក​អ្នក​ម៉ាក់​ ហើយ​មុខ​មាត់​កាត់​ទៅ​រក​លោក​ប៉ា​(ជា​ពិសេស​គឺ​កែវ​ភ្នែក)។​វា​ពិត​ជា​គួរ​អោយ​ស្រលាញ់​ណាស់។​

សូមអភ័យ​ទោស​ប្រសិន​បើ​ការ​បក​ប្រែ​មាន​ការ​ខុស​ឆ្គង​…

រង់ចាំអានបន្ត៖ កំនត់​​ហេតុ​អាយ៉ា៖ តំនក់​ទឹក​ភ្នែក​មួយ​លីត្រ (២)

អានប្រកាសទាក់ទងនឹងរឿង៖ 1 Litre of Tears





ទាញ​យក​សៀវភៅ One Liter of Tears

20 04 2011

ទាញយកសៀវភៅ៖ One Liter of Tears

អានផងដែរ៖
1 Litre of Tears
One Liter of Tears (Book)
1 Litre of Tears (Songs)
My favorite quotation (២៩)
My favorite quotation (37)
Erika Sawajiriលែងលះ





1 Litre of Tears (Songs)

21 02 2010

Only Human by K

3月9日(sangatsu kokonoka) = 9th of March by Remioromen

粉雪 (konayuki) by Remioromen

អានប្រកាសមុន៖
1 Litre of Tears (Book)
1 Litre of Tears (Drama)





One Liter of Tears (Book)

19 02 2010

ទើបទិញមកថ្មីៗ…ឥលូវកំពុងតែអាន…ជា​រឿង​ជីវិត​ដ៏​កំសត់…ជា​រឿង​ជីវិត​តស៊ូ​ដើម្បី​រស់​…មិន​ខុស​​ពី​ចំនង​ជើង​ប៉ុន្មាន​ទេ!

ទាញយកសៀវភៅរឿង៖ One Liter of Tears

អានប្រកាសមុនៈ One Liter of Tears (Drama)





1 Litre of Tears

1 02 2010


“To be able to smile and tell everyone this; I have, at least, cried one litre of tears.”

1 Litre of Tears គឺ​ជា​ Drama​ ជប៉ុន​ដ៏​កំសត់​មួយ​និង​ជា​រឿង​ដែល​លើក​ទឹក​ចិត្ត​អ្នក​ដែល​អស់​សង្ឃឹម​ក្នុង​ជីវិត។​សាច់​រឿង​និយាយ​អំពី​ការ​តស៊ូ​របស់​នារី​ម្នាក់​ឈ្មោះ ​Aya Ikeuchi​ ដែល​កើត​ជំងឺ​ Spinocerebellar ataxia (SCA) ជា​ជំងឺ​ម្យ៉ាង​ដែល​ព្យាបាល​មិន​ជា ​ជា​ជំងឺ​ដែល​ធ្វើ​អោយ​អ្នក​ជំងឺ​មិន​អាច​បញ្ជា​គ្រប់​គ្រង​ចលនា​របស់​ខ្លួន​ឯង​បាន រហូត​ដល់​ធ្វើ​អោយ​អ្នក​ជំងឺ​ដើរ​មិន​រួច​និយាយ​មិន​បាន​ បរិភោគ​អាហារ​មិន​កើត​…​ហើយ​ចុង​បញ្ចប់​អ្នក​ជំងឺ​នឹង​ត្រូវ​ស្លាប់។​ Aya Ikeuchi​ នៅ​​តែ​បន្ត​រស់​រហូត​ដល់​ថ្ងៃ​ចុង​ក្រោយ​បំផុត​នៃ​ជីវិត​ដោយ​មិន​អស់​សង្ឃឹម។
រឿង​នេះ​ជារឿង​ពិត​មួយ​ដែល​យក​តាម​សៀវភៅ​កំនត់​ហេតុ​របស់​ Aya Kitō​ (១៩​កក្កដា​១៩៦២​-​២៣​ឧសភា​១៩៨៨)​ដែល​មាន​ចំនង​ជើង​ថា​1 Litre of Tears (ឬ​ A Diary with Tears​ ឬ
A Diary of Tears)។

Trailer:

My 2 best scenes:

លីងសំរាប់មើលរឿងនេះ(មានsubtitlesជាភាសាអង់គ្លេស)៖
http://www.dramacrazy.net/japanese-drama/1-litre-of-tears/

អានផងដែរ៖
One Liter of Tears (Book)
1 Litre of Tears (Songs)
My favorite quotation (២៩)
Erika Sawajiriលែងលះ








%d bloggers like this: