Love Sky (Koizora)

16 12 2010

恋空​(Koizora)​=​Love Sky​(ចំនង​ជើង​ពេញ​恋空―切ナイ恋物語​(Koizora: Setsunai Koi Monogatari)​=​Love Sky: A Sad Love Story)​គឺ​ជា​រឿង​ស្នេហា​ដ៏​កំសត់​មួយ​ដែល​បាន​ធ្វើ​អោយ​មនុស្ស​ជាង​បី​លាន​នាក់​សំរក់​ទឹក​ភ្នែក។​​រឿង​នេះ​ដំបូង​គឺ​ជា​ប្រលោម​លោក​មនោ​សញ្ចេតនា​ដែល​សរសេរ​ដោយ​Mika និង​ត្រូវ​បាន​ផ្សាយ​នៅ​ក្នុង​គេហ​ទំព័រ​មួយ​សំរាប់​ទូរស័ព្ទ​ដៃ​ឈ្មោះ​Mahou no Land​នៅ​ឆ្នាំ​២០០៥។​នៅ​ខែ​តុលា​ឆ្នាំ​២០០៦​រឿង​ប្រលោម​លោក​នេះ​ត្រូវ​បាន​បោះ​ពុម្ព​ជា​សៀវភៅ។​ហើយ​នៅ​ឆ្នាំ​២០០៧​រឿង​នេះ​ក៏​ត្រូវ​គេ​​ថត​ជា​​ខ្សែ​ភាព​យន្ត។​ចុង​ក្រោយ​នៅ​ឆ្នាំ​២០០៨​គេ​ក៏​ថត​​រឿង​នេះ​ជា​Drama។

Really love the beginning words of this movie:
“If I had not met you that day
Then i would not have experienced that pain and sadness
And memories filled with tears
But, if I had not met you,
I would also have not experienced that joy, excitement, and memories filled with tears
But…
if I had not met you,
I would also have not experienced that joy,
Excitements,
Preciousness,
Happiness,
And the feeling of absolute happiness.
How are you now?
I…
…continue to love the vast blue sky.”

លីងសំរាប់មើលខ្សែភាពយន្តៈ តាមYoutubeឬតាមMysoju
លីងសំរាប់មើលDrama: តាមYoutubeឬតាមMysoju





1 Litre of Tears

1 02 2010


“To be able to smile and tell everyone this; I have, at least, cried one litre of tears.”

1 Litre of Tears គឺ​ជា​ Drama​ ជប៉ុន​ដ៏​កំសត់​មួយ​និង​ជា​រឿង​ដែល​លើក​ទឹក​ចិត្ត​អ្នក​ដែល​អស់​សង្ឃឹម​ក្នុង​ជីវិត។​សាច់​រឿង​និយាយ​អំពី​ការ​តស៊ូ​របស់​នារី​ម្នាក់​ឈ្មោះ ​Aya Ikeuchi​ ដែល​កើត​ជំងឺ​ Spinocerebellar ataxia (SCA) ជា​ជំងឺ​ម្យ៉ាង​ដែល​ព្យាបាល​មិន​ជា ​ជា​ជំងឺ​ដែល​ធ្វើ​អោយ​អ្នក​ជំងឺ​មិន​អាច​បញ្ជា​គ្រប់​គ្រង​ចលនា​របស់​ខ្លួន​ឯង​បាន រហូត​ដល់​ធ្វើ​អោយ​អ្នក​ជំងឺ​ដើរ​មិន​រួច​និយាយ​មិន​បាន​ បរិភោគ​អាហារ​មិន​កើត​…​ហើយ​ចុង​បញ្ចប់​អ្នក​ជំងឺ​នឹង​ត្រូវ​ស្លាប់។​ Aya Ikeuchi​ នៅ​​តែ​បន្ត​រស់​រហូត​ដល់​ថ្ងៃ​ចុង​ក្រោយ​បំផុត​នៃ​ជីវិត​ដោយ​មិន​អស់​សង្ឃឹម។
រឿង​នេះ​ជារឿង​ពិត​មួយ​ដែល​យក​តាម​សៀវភៅ​កំនត់​ហេតុ​របស់​ Aya Kitō​ (១៩​កក្កដា​១៩៦២​-​២៣​ឧសភា​១៩៨៨)​ដែល​មាន​ចំនង​ជើង​ថា​1 Litre of Tears (ឬ​ A Diary with Tears​ ឬ
A Diary of Tears)។

Trailer:

My 2 best scenes:

លីងសំរាប់មើលរឿងនេះ(មានsubtitlesជាភាសាអង់គ្លេស)៖
http://www.dramacrazy.net/japanese-drama/1-litre-of-tears/

អានផងដែរ៖
One Liter of Tears (Book)
1 Litre of Tears (Songs)
My favorite quotation (២៩)
Erika Sawajiriលែងលះ





My Boss My Hero

15 01 2010

マイボス マイヒーロー(My Boss My Hero)​គឺ​ជា​ប្រភេទ​Drama​កំប្លែង​របស់​ជប៉ុន​ដែល​និយាយ​ពី​រឿង​ក្រុម​ពួក​បងធំ។​សាច់​រឿង​និយាយ​អំពី​តួអង្គ​Makio​អាយុ​២៧​ឆ្នាំ​ជា​អ្នក​លេង​ម្នាក់​ដែល​មាន​ខួរ​ក្បាល​អន់​សូម្បី​តែ​ការ​គណនា​លេខ​បន្តិច​បន្តួច​ក៏​គណនា​មិន​ចេញ​ដែរ។​តែ​Makio​មាន​បំនង​មួយ​គឺ​ចង់​បន្ត​តំនែង​ជា​អ្នក​ដឹក​នាំ​ក្រុម​ពួក​អ្នក​លេង​ បន្ត​ពី​ឪពុក​របស់​គេ។​ឪពុក​របស់​Makio​បាន​ដាក់​លក្ខខណ្ឌ​អោយ​Makio​ទៅ​ចូល​រៀន​នៅ​វិទ្យាល័យ​ឡើង​វិញ​លុះ​ណា​តែ​អាច​បញ្ចប់​ការ​សិក្សា​នៅ​វិទ្យាល័យ​ទើប​អាច​អោយ​ស្នង​តំនែង​នេះ​បាន។​បើ​មិន​អាច​សំរេច​បាន​ទេ​តំនែង​នេះ​នឹង​ត្រូវ​ធ្លាក់​ទៅ​លើ​ប្អូន​ប្រុស​របស់​Makio​គឺ​Mikio។​Makio​ក៏​សំរេច​ចិត្ត​ចូល​រៀន​ដោយ​លាក់​ប្រវត្តិ​និង​អាយុ​របស់​ខ្លួន​…​តើ​ចុង​បញ្ចប់​Makio​អាច​សំរេច​នូវ​បំនង​ប្រាថ្នា​នេះ​បាន​ទេ?

លីងសំរាប់មើលរឿងនេះ(មានsubtitlesជាភាសាអង់គ្លេស)៖
http://www.mysoju.com/my-boss-my-hero/





Absolute Boyfriend

26 12 2009

Absolute Boyfriend (絶対彼氏, Zettai Kareshi)គឺជា​​Drama​ជប៉ុន​បែប​វិទ្យាសាស្រ្ត​និង​កំប្លែង​ដែល​​និយាយ​អំពី​នារី​ម្នាក់​កំពុង​តែ​ស្វែង​រក​សង្សារ​ហើយ​ក៏​ជួប​នឹង​រ៉ូបូត​…។​រ៉ូបូត​នោះ​គឺ​ជា​ផលិតផល​សាក​ល្បង​របស់​ក្រុម​ហ៊ុន​មួយ​ដែល​ចង់​ផលិត​រ៉ូបូត​សំរាប់​ធ្វើ​ជា​សង្សារ​ដ៏​ល្អ​របស់​មនុស្ស​លោក!…

លីងសំរាប់មើលរឿងនេះ(មានsubtitlesជាភាសាអង់គ្លេស)៖
http://www.asian-dramas.com/drama/66/Absolute_Boyfriend_-_English_Sub/








%d bloggers like this: