ឡូស៊ិក៖ ទន្សាយ​៤​ក្បាល

18 03 2013

ដូច​នៅ​ក្នុង​រូប គេ​មាន​ទន្សាយ​៤​ក្បាល (កាកា ពីពី ឌីឌី និង​ទីទី) ២​ក្បាល​នៅ​ក្នុង​ទ្រុង​A និង​២​ក្បាល​ទៀត​នៅ​ក្នុង​ទ្រុង​B។ ក្នុង​ចំនោម​ទន្សាយ​ទាំង​៤​ក្បាល មាន​២​ក្បាល​មាន​អាយុ​២​ឆ្នាំ និង​២​ក្បាល​ទៀត​អាយុ​១​ឆ្នាំ។ សម្ម​​តិ​កម្ម៖
កាកា៖ ខ្ញុំនិង​ពីពី​មាន​អាយុ​ដូច​គ្នា។
ពីពី៖ ឌីឌី​មាន​អាយុ​២​ឆ្នាំ។
ឌីឌី៖ ទីទី​មាន​អាយុ​២​ឆ្នាំ។
ទីទី៖ កាកា​មាន​អាយុ​២​ឆ្នាំ។
គេ​ដឹង​ទៀត​ថា សំដី​របស់​​ទន្សាយ​ណា​និយាយ​ពី​ទន្សាយ​ដែល​នៅ​ក្នុង​ទ្រុង​ជា​មួយ​គ្នា សំដី​នោះ​ជា​ការ​ពិត។ តែ​បើ​ជា​សំដី​ដែល​​និយាយ​ពី​ទន្សាយ​ដែល​នៅ​ក្នុង​ទ្រុង​ផ្សេង​គ្នា សំដី​នោះ​ជា​ការ​កុហក។

សំនួរ៖ តើ​ទន្សាយ​ កាកា ពីពី ឌីឌី និងទីទី មាន​អាយុ​ប៉ុន្មាន?

Rabbit


សកម្មភាព

Information

10 responses

13 06 2013
SreyPov

កាកា & ពីពី អាយុ​១​ឆ្នាំ
ឌីឌី និងទីទី អាយុ​២​ឆ្នាំ

13 06 2013
វិសាល

មិនទាន់ត្រឹមត្រូវទេ។

25 08 2014
Anata

កាកានិង​ពីពី អាយុ​២​ឆ្នាំ(​នៅ​ក្នុង​ទ្រុង​ជា​មួយ​គ្នា)
ឌីឌី និងទីទី អាយុ​១​ឆ្នាំ

25 08 2014
វិសាល

មិន​ទាន់​ត្រឹម​ត្រូវ​ទេ។ ចំលើយ​របស់​អ្នក​មិន​បំពេញ​សម្មតិកម្ម​ទី​៣​និង​ទី​៤​ទេ។

27 08 2014
Anata

😀

31 08 2014
វិសាល

សាក​ល្បង​គិត​ម្តង​ទៀត​ទៅ។

16 09 2015
hom sa Oum

កាកា និង ពីពី មានអាយុ ២ ឆ្នាំ
ទីទី និង ឌីឌី មានអាយុ ១ ឆ្នាំ

21 09 2015
វិសាល

មិន​ទាន់​ត្រឹម​ត្រូវ​ទេ។ ចំលើយ​របស់​អ្នក​មិន​បំពេញ​សម្មតិកម្ម​ទី​៣​និង​ទី​៤​ទេ។

25 10 2015
Theany

កាកា និង ឌីឌី មានអាយុ ២​ ឆ្នាំ
ពីពី និង ទីទី មានអាយុ ១​ ឆ្នាំ

​​

6 11 2015
វិសាល

បើអាច សុំបំណកស្រាយ។ (ចំលើយនេះពិតជាត្រឹមត្រូវហើយ)

បញ្ចេញមតិ