Tokyo Skytree៖ សំនង់​តួប៉ម​ដែល​ខ្ពស់​ជាង​គេ​ក្នុង​លោក​បើក​ជា​សាធារណៈ

22 05 2012

ជាមួយ​នឹង​កំពស់​៦៣៤​ម៉ែត្រ បើ​និយាយ​ក្នុង​ន័យ​សំនង់​តួប៉ម Tokyo Skytree ត្រូវ​បាន​ចាត់​ទុក​ជា​តួប៉ម​ដែល​ខ្ពស់​ជាង​គេ​ក្នុង​លោក តែ​បើ​និយាយ​ពី​សំនង់​ទូទៅ វា​ស្ថិត​នៅ​ក្នុង​ចំនាត់​ថ្នាក់​ទី​២​បន្ទាប់​ពី​សំនង់​អគារ Burj Khalifa ដែល​ស្ថិត​នៅ​ Dubai ។

ការ​កសាង​ Tokyo Skytree ត្រូវ​ចំនាយ​អស់​រយៈ​ពេល​៣​ឆ្នាំ​កន្លះ។ សំនង់​នេះ​ត្រូវ​បាន​សាង​សង់​ឡើង​ដើម្បី​បំរើ​ការ​ជា​អង់តែន​ជំនួស Tokyo Tower ខណៈ​ដែល Tokyo Tower ត្រូវ​បាន​ហ៊ុំ​ព័ទ្ធ​ដោយ​អគារ​ខ្ពស់​ៗ​ជា​ច្រើន (Tokyo Tower ​ត្រូវ​​បាន​សាង​សង់​ឡើង​ក្នុង​ឆ្នាំ​​១៩៥៨ មាន​កំពស់​៣៣៣​ម៉ែត្រ)។ មួយ​វិញ​ទៀត​ Tokyo Skytree នឹង​បំរើ​ជា​ទី​កន្លែង​កំសាន្ត ជា​ពិសេស​គឺ​ការ​ឡើង Tokyo Skytree ដើម្បី​ទស្សនា​ទស្សនីយភាព​នៃ​ទីក្រុង​តូក្យូ។

កន្លែង​ឡើង​ដើម្បី​ទស្សនា​ទីក្រុង​តូក្យូ​មាន​ពីរ​ដំនាក់ ទី១​គឺ​ស្ថិត​នៅ​កំពស់​៣៥០​ម៉ែត្រ (អាច​ផ្ទុក​មនុស្ស​បាន​២០០០​នាក់) និង​ទី​២​ស្ថិត​នៅ​កំពស់​៤៥០​ម៉ែត្រ (អាច​ផ្ទុក​មនុស្ស​បាន​៩០០​នាក់)។ សំនង់​​នេះ​​បាន​ចាប់​បើក​ហើយ​ចាប់​​​​ពី​ថ្ងៃ​ទី​២២​​ឧសភា​​២០១២​​នេះ។ តាម​ការ​ប៉ាន់​ស្មាន​នៅ​ថ្ងៃ​ដំបូង​នេះ​នឹង​អាច​មាន​មក​ទស្សនា Tokyo Skytree ប្រមាណ​២០០០០០​នាក់។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​ក្រុមហ៊ុន​ចាត់​លក់​​តែ​សំបុត្រ​​កក់​ឡើង​ទស្សនា​មុន​ប៉ុណ្ណោះ​ រហូត​ដល់​ថ្ងៃ​ទី​១០​ខែ​កក្កដា​ទើប​ចាប់​បើក​អោយ​មាន​លក់​សំបុត្រ​តាម​ថ្ងៃ​វិញ។ សំបុត្រ​កក់​នេះ​ក្នុង​មួយ​ថ្ងៃៗ​គឺ​មាន​លក់​ត្រឹម​តែ​៨០០០​សំបុត្រ​ប៉ុណ្ណោះ។

តំលៃ​សំបុត្រ​ឡើង​ទស្សនា​សំរាប់​មនុស្ស​ធំ​ទូទៅ​គឺ៖
កំពស់​៣៥០​ម៉ែត្រ៖ មាន​តំលៃ​២០០០​យ៉េន(ប្រហែល​២៥​ដុល្លារ​អាមេរិក) និង​២៥០០​យ៉េន(ប្រហែល​៣១​ដុល្លារ​អាមេរិក)សំរាប់​សំបុត្រ​កក់​មុន។
កំពស់​៤៥០​ម៉ែត្រ៖ បន្ថែម​ពី​លើ​តំលៃ​កំពស់​៣៥០​ម៉ែត្រ ចំនួន​១០០០​យ៉េន(ប្រហែល​១២​ដុល្លារ​អាមេរិក)។

***អត្ថន័យ​នៃ​ការ​សាង​សង់​កំពស់​៦៣៤​ម៉ែត្រ៖ ៦៣៤​=​Musashi​(6=Mu, 3=Sa, 4=Shi)។ Musashi​ ជា​ឈ្មោះ​នៃ​ខេត្ត​មួយ​នា​សម័យ​អតីកាល ដែល​បច្ចុប្បន្ន​នេះ​ជា​ផ្នែក​មួយ​នៃ​ខេត្ត​សៃតាម៉ា ខេត្ត​កាណាហ្កាវ៉ា និង​ក្រុង​តូក្យូកន្លែង​ដែល​ Tokyo Skytree ត្រូវ​បាន​សាង​សង់​ឡើង។
***ឈ្មោះ Tokyo Skytree ត្រូវ​បាន​ជ្រើស​រើស​តាម​រយៈ​ការ​បោះឆ្នោត​ជា​សកល​ទូទាំង​ប្រទេស​​ចេញ​ពី​ឈ្មោះ​ចំនួន​៦​គឺ
១. Tokyo Edo Tower
២. Tokyo Skytree
៣. Mirai Tree
៤. Yumemi Yagura
៥. Rising East Tower
៦. Rising Tower




អានផងដែរ៖
Tokyo Skytree
Skytree is set to open Tuesday
Press given preview of Tokyo Sky Tree Town
Tokyo Sky Tree opener looms large
Tokyo Skytree Homepage





Late Sakura in Gunma…

9 04 2012

ចូល​មក​ដល់​ខែ​មេសា អ្វី​ដែល​ប្រជាជន​ជប៉ុន​ទន្ទឹង​ចាំ​ជាង​គេ គឺ​រង់​ចាំ​ផ្កា​សាគឹរ៉ា​រីក។ នៅ​តាម​តំបន់​មួយ​ចំនួន​ធំ​ផ្កា​សាគឹរ៉ា​បាន​ចាប់​ផ្តើម​រីក​ស្គុស​ស្គាយ​ហើយ ដោយ​ឡែក​អី​តែ​នៅ​ខេត្ត​Gunma ដែល​ខ្ញុំ​រស់​នៅ​ទេ​ដែល​មិន​ទាន់​រីក ព្រោះ​អាកាស​ធាតុ​នៅ​ត្រជាក់​ខ្លាំង​បន្តិច។ កាល​ពី​ចុង​សប្តាហ៍​ខ្ញុំ​បាន​ទៅ​សួន​ផ្កា​សាគឹរ៉ា​ចំនួន​ពីរ​កន្លែង តែ​ជា​លទ្ធផល អត់​ទាន់​មាន​ផ្កា​សាគឹរ៉ា​រីក​សោះ។ តែ​សំណាង​ដែរ​ កាល​ពី​ព្រឹក​មិញ នៅ​ក្នុង​សាលា​ឃើញ​រីក​បាន​មួយ​ដើម​ហើយ។ ថត​បាន​ពីរ​បី​ប៉ុស្ត​ដែរ​ទុក​ចែក​អ្នក​ភូមិ​មើល។ ជា​ផ្កា​សាគឹរ៉ា​ដំបូង​នា​ឆ្នាំ​នេះ ដែល​ខ្ញុំ​បាន​ឃើញ 😀

នៅឯ Sakura Park

ដើមផ្កាសាគឹរ៉ាមិនទាន់រីក

មិនបានឃើញសាគឹរ៉ាមែនទែន ក៏បាន​ឃើញ​សាគឹរ៉ា​សិប្ប​និម្មិត​នេះ​ដែរ 😀

នៅឯ Maebashi Park

ផ្កាសាគឹរ៉ាក្រពុំ

រូបភាពបន្ថែមយកពីអាំងទែណែត៖ ការជួបជុំគ្នាក្រោមដើមផ្កាសាគឹរ៉ា…





ដំនើរ​កំសាន្ត​ជិះ​ស្គី​នៅ​ការុយ​ហ្សាវ៉ា

5 03 2012

នេះ​ជា​លើក​ទី​១​ហើយ​ដែល​ខ្ញុំ​រៀន​បង្កើត​វិដេអូ ពី​មុន​ចេះ​តែ​​គិត​​ថា​ពិបាក​ទើប​មិន​ព្រម​រៀន តែ​ដល់​ធ្វើ​សាក​មើល​ទៅ​ទើប​ដឹង​ថា​មិន​ពិបាក​អី​ប៉ុន្មាន​ផង ស្នា​ដៃ​ទី​១​នេះ​ចំនាយ​ពេល​អស់​ប្រហែល​ពីរ​បី​ម៉ោង​ដែរ មិន​សូវ​ល្អ​ទេ តែ​លើក​ក្រោយ​នឹង​ព្យាយាម​បន្ថែម​ទៀត ហិហិ​…។ វិដេអូ​នេះ​និយាយ​ពី​ដំនើរ​កំសាន្ត​ជា​មួយ​សិស្ស​បរទេស​ផ្សេង​ៗ​ទៀត​នៅ​សាលា​ញ៉ុម កាល​ពី​ចុង​ខែ​មុន នៅ​ការុយ​ហ្សាវ៉ា​(Karuizawa) ខេត្ត​ណាហ្កាណុ​(Nagano)។





ទៅលេង​ខេត្ត​យ៉ាម៉ាណាស៊ិ​កាល​ពី​សប្តាហ៍​មុន…

4 07 2010

ទេសភាពតាមផ្លូវ


ទៅមើលកន្លែងដាំដើមwasabi (wasabiនឹងគេប្រើសំរាប់ដាក់ក្នុងsushi…)


ទៅមើលផ្កាLevender (អត់សូវស្អាតទេព្រោះនៅក្រពុំមិនទាន់រីក)

ញ៉ាំផ្លែmelonម៉ាឆ្អែត (សល់តែសំបកទេផ្ញើទេ)

ភ្លក់ស្រាបានបន្តិចដែរ

ទៅបេះផ្លែcherryញ៉ាំនៅចំការផ្ទាល់


រូបចុងក្រោយគឺលួចថតguideបានម៉ាប៉ុស្តដែរ… 😀 អង្គុយក្រោយគេ ថតអត់សូវបានច្បាស់សោះ





វិស្សមកាលខ្ញុំ

26 01 2010

រកសរសេរពីអ្វីដែលខ្ញុំបានទៅនិងបានជួបក្នុងកំលុងពេលវ៉ាកងយូរហើយតែចេះតែហីៗ
មនុស្សខ្ជិលគឺចឹង 😀 ឥលូវចូលរៀនវិញបានពីរអាទិត្យទៅហើយ ទើបបានសរសេរ!

ថ្ងៃទី១៧ខែធ្នូឆ្នាំ២០០៩៖ ទៅលេងនៅកំពង់ផែតូក្យូ។

ថ្ងៃទី២០និង២១ខែធ្នូឆ្នាំ២០០៩៖ ទៅលេងនៅTokyo University of Foreign Studies។
នៅទីនោះក៏មានជំនាញបរិញ្ញាប័ត្រផ្នែកភាសាខ្មែរដែរ។

ថ្ងៃទី២២ខែធ្នូឆ្នាំ២០០៩៖ ទៅជិះស្កេតទឹកកកលើកទីមួយ។​មើលទៅស្មានតែស្រួល
ដល់ពេលសាកបានដឹងថាវេទនា។មកផ្ទះវិញដេកឈឺខ្លួនអស់ពីរបីថ្ងៃ។



្ងៃទី២៦ខែធ្នូឆ្នាំ២០០៩៖ ទៅអុងសេនលើកដំបូង(Kusatsu Onsen)នៅGunma ជាខេត្តដែល
ខ្ញុំត្រូវទៅរៀនឆ្នាំក្រោយ។Gunmaគឺជាខេត្តដែលល្បីខាងអុងសេន។

ថ្ងៃទី២៧ខែធ្នូឆ្នាំ២០០៩៖ ទៅOdaibaជាលើកទីពីរ(ទៅលើកទឺមួយនៅកំលុងខែ៦)។
ទៅលើកមុនអត់បានចូលមើលMiraikan(មជ្ឈមណ្ឌលអនាគតកាល?)។ទៅលើកនេះគឺ
ប៉ងចូលមើលនឹងហ្មង។របស់របរភាគច្រើនដែលដាក់បង្ហាញនៅទីនោះគឺភាគច្រើនទាក់
ទងនឹងកាំរស្មីឡាស៊ែ។របស់ដែលខ្ញុំចាប់អារម្មណ៍ជាងគេគឺASIMO។ASIMOគឺជាប្រភេទ
រ៉ូបូតមួយដែលបង្កើតឡើងដោយក្រុមហ៊ុនហុងដានៅឆ្នាំ២០០៥។លក្ខណៈពិសេសរបស់
ASIMOចុងក្រោយនេះគឺមានទំហំតូច មានចលនារហ័សរហួននិងអាចរត់បានលឿន។

វិដេអូASIMO(មើលហើយប្រយ័ត្នវិលមុខដោយសារស្នាដៃអ្នកថត :D)

ASIMOដើរថយក្រោយត្រលប់ទៅវិញ

ថ្ងៃទី៣១ខែធ្នូឆ្នាំ២០០៩៖ បន្ទាប់ពីខោនដោនរួចមកខ្ញុំក៏បាននាំគ្នាទៅShrineដើម្បីធ្វើការ
បន់ស្រន់និងទៅបោះកាក់(ប្រជាជនជប៉ុនមានទំនៀមទំលាប់បោះកាក់ដើម្បីបួងសួងសុំ
សេចក្តីសុខនៅថ្ងៃចូលឆ្នាំថ្មី)។

ចប់ដោយសង្ខេប៕





ចូលអុងសេនលើកទីមួយ

26 12 2009

អុងសេន​(Onsen រឺ​ Hot Spring)​គឺ​ជា​កន្លែង​ដែល​គេ​នាំ​គ្នា​ត្រាំ​ទឹក​ក្តៅ​ដែល​ផុស​ចេញ​ពី​ក្រោម​ដី។​សីតុណ្ហ​ភាព​គឺ​ប្រហែល​ជា​ជាង​៤០​ដឺក្រ​និង​ph​អាច​មាន​រហូត​ដល់​២​រឺ​១។​ការ​ចូល​អុង​សេន​គឺ​មាន​សារៈ​ប្រយោជន៍​ណាស់ វា​​​​​​​​​អាច​ជួយ​អោយ​សុខភាព​ល្អ អាច​ព្យាបាល​ជំងឺ​ផ្សេងៗ និង​ធ្វើ​អោយ​យើងមាន​អារម្មណ៍​ស្រស់​ថ្លា។​ពី​មុន​ខ្ញុំ​ពិត​ជា​មិន​សូវ​ជឿ​ទេ​ថា​ការ​ចូល​អុង​សេន​នោះ​គឺ​ធ្វើ​អោយ​អារម្មណ៍​របស់​យើង​ស្រស់​ថ្លា ទើប​តែ​ពេល​ចូល​លើក​នេះ​ទេ​ទើប​ដឹង​ថា​ពិត​ជា​មាន​អារម្មណ៍​ថា​ស្រួល​ខ្លួន អារម្មណ៍​ជ្រះ​ស្រលះ គឺ​ពិត​ជា​អាច​បំបាត់​ភាព​ស្រ្តេស​ដូច​គេ​និយាយ​មែន។​ប៉ុន្តែ​បញ្ហា​មួយ​ដែល​ជន​បរទេស​មិន​សូវ​ចង់​ចូល​អុង​សេន​គឺ​ខ្មាស​អៀន​ព្រោះ​ថា​មុន​នឹង​ចូល​ត្រាំ​ខ្លួន​គ្រប់​គ្នា​ត្រូវ​ដោះ​ខោ​អាវ​ចេញ​អស់​និង​ត្រាំ​រួម​គ្នា​ជា​មួយ​អ្នក​ដទៃ។