រូបភាព​​​ថ្ងៃ​​នេះ​​(៣៧)៖​ ស្រោមដាក់ផ្លែចេក

30 11 2011

ចេះ​តែ​មាន​ហើយ​ពួក​ជប៉ុន​នេះ ហាហា​… 😀 ស្រោម​(ប្រអប់)​ដាក់​ផ្លែ​​ចេក​​នឹង​​ គឺ​ឃើញ​លក់​នៅ​ផ្សារ​ទំនើប​មួយ ពេល​ដែល​​ខ្ញុំ​ទៅ​ Internship នៅ​ឯ​ខេត្ត​Aichi កាល​ពី​ខែ​សីហា។





រូបភាព​​​ថ្ងៃ​​នេះ​​(៣៦)៖​ កុមារី​ជប៉ុន​ជាមួយ​សំលៀក​បំពាក់​Yukata

2 09 2011

Yokohama ថ្ងៃទី១៣សីហា២០១១

អានផងដែរ៖ រូបភាពថ្ងៃនេះ(១៦)៖​ Yukata





រូបភាព​​​ថ្ងៃ​​នេះ​​(៣៥)៖​ ផ្លាក​សញ្ញា​បន្ទប់​ទឹក

13 08 2011

ជា​ទូទៅ​ផ្លាក​សញ្ញា​បន្ទប់​ទឹក​នៅ​ជប៉ុន ក៏​មិន​ខុស​ពី​ផ្លាក​សញ្ញា​បន្ទប់​ទឹក​នៅ​ប្រទេស​ផ្សេង​ៗ​​ទៀត​ដែរ គឺ​មាន​រូប​មនុស្ស​ស្រី​ពណ៌​ក្រហម​និង​រូប​មនុស្ស​ប្រុស​ពណ៌​ខៀវ។​ហើយ​នៅ​​កន្លែង​ខ្លះ​អាច​មាន​អក្សរ​បញ្ជាក់​បន្ថែម​ជា​ភាសា​អង់គ្លេស​(Men, Women) ឬ​ភាសា​ជប៉ុន​(男=Men 女=Women)។

ក៏​ប៉ុន្តែ​មាន​ករណី​ពិសេស​មួយ​ដែល​ខ្ញុំ​ធ្លាប់​បាន​ជួប​ប្រទះ គឺ​នៅ​ក្នុង​ហាង​មួយ​ដែល​ហាង​តុប​តែង​តាម​បែប​បុរាណ ផ្លាក​សញ្ញា​បន្ទប់​ទឹក​គឺ​មាន​ត្រឹម​តែ​តួ​អក្សរ​Kanji 紳士(Gentleman ご婦人(Lady)​ប៉ុណ្ណោះ។​​សំរាប់​អ្នក​ដែល​មិន​ទាន់​ចេះ​ភាសា​ជប៉ុន​ច្បាស់​លាស់ ពាក្យ​ទាំង​ពីរ​នេះ​អាច​នឹង​មាន​ការ​​ពិបាក​យល់​ គឺ​មិន​ងាយ​ស្រួល​ដូច​ជា​ពាក្យ​男​​(=Men)​និង​ពាក្យ​女​(=Women)។​ដូច្នេះ​បើ​មិន​សូវ​ច្បាស់​កុំ​សាក​ល្បង​ចូល​សាក​មើល ប្រយ័ត្ន​គ្រោះ​ថ្នាក់… 😀





រូបភាព​​ថ្ងៃ​​នេះ​​(៣៤)៖​ រូប​ភាព​ផ្លែ​ម្នាស់​ដែល​ចិត​ដាក់​លក់​នៅ​ជប៉ុន

13 08 2011

មិន​ដឹង​ថា​ជា​ការ​រចនា​អោយ​ស្អាត​ឬ​ជា​ការ​ខ្ជះ​ខ្ជាយ​ទេ​នៀក​…





រូបភាព​​ថ្ងៃ​​នេះ​​(៣៣)៖​ ថង់​មួយ​តំលៃ​៥​យ៉េន

5 07 2011

នា​ហាង​លក់​ទំនិញ​មួយ​ក្នុង​ក្រុង Kiryu ខេត្ត Gunma ថង់​មួយ​តំលៃ​៥​យ៉េន​(ប្រហែល​២៥០​រៀល)។​បើ​មិន​ចង់​ចំនាយ​លុយ​ទិញ យក​អី​ដាក់​ពី​ផ្ទះ​មក 😀





រូបភាព​​ថ្ងៃ​​នេះ​​(៣២)៖​ សៀវភៅ​កំនត់​ហេតុ​​ដែល​ចាប់​ផ្តើម​ពី​ខែ​មេសា

4 07 2011

ដោយ​សារ​តែ​នៅ​ប្រទេស​ជប៉ុន​ការ​បើក​បវេសន​កាល​ចូល​រៀន​គឺ​​នៅ​ខែ​មេសា ដូច្នេះ​ហើយ​គេ​តែង​តែ​ឃើញ​មាន​លក់​នូវ​ប្រភេទ​សៀវភៅ​កំនត់​ហេតុ​ដែល​ចាប់​ផ្តើម​ពី​ខែ​មេសា​​រហូត​ដល់​ខែ​មេសា​ឆ្នាំ​ក្រោយ។
សៀវភៅ​កំនត់​ហេតុ​ដែល​ចាប់​ផ្តើម​ពី​ខែ​៤៖





រូបភាព​​ថ្ងៃ​​នេះ​​(៣១)៖​ ផ្លែ​ឪឡឹក​លឿង

11 06 2011


(At Shinjuku, Tokyo, 03 Jun 2011)