យឺបារី៖ ពី​១២​ម៉ឺន​មក​ត្រឹម​១​ម៉ឺន​នាក់​​ក្នុង​រយៈពេល​៥០​ឆ្នាំ

17 10 2014

យឺបារី​(Yūbari)​ជា​ក្រុង​មួយ​ស្ថិត​នៅ​កោះ​​ហុកកៃដូ ភាគ​ខាង​ជើង​ប្រទេស​ជប៉ុន។ តាម​ស្ថិតិ​នា​ថ្ងៃ​ទី​៣១​មីនា​ឆ្នាំ​២០១២ ក្រុង​យឺបារី​មាន​ប្រជាជន​សរុប​ចំនួន​១០៤៧១​នាក់។ នៅ​ឆ្នាំ​១៩៦០ ក្រុង​យឺបារី​ធ្លាប់​មាន​ប្រជាជន​រហូត​ដល់​ទៅ​១២០០០០​នាក់ ដែល​ជា​ពេល​ដែល​ក្រុង​យឺបារី​មាន​ចំនួន​ប្រជាជន​អតិបរា និង​ថយ​ចុះ​មក​ត្រឹម​២១០០០​នាក់​នៅ​ឆ្នាំ​១៩៩០។ ពោល​គឺ​ក្នុង​រយៈពេល​ប្រមាណ​តែ​៥០​ឆ្នាំ​ប៉ុណ្ណោះ​ ក្រុង​យឺបារី​បាន​ថយ​ចុះ​ចំនួន​ប្រជាជន​ប្រមាណ​ជា​៩០%​នៃ​ប្រជាជន​សរុប​របស់​ខ្លួន។

ក្រុង​យឺបារី​គឺ​​ជា​ក្រុង​​មួយ​ដែល​ល្បី​ដោយ​សារ​ផ្លែ​មិឡុង​(Yubari Melon)​ដ៏​ឆ្ងាញ់។ យឺបារី​ក៏​​គឺ​ជា​ក្រុង​ដែល​ចាស់​ជាង​គេ​បំផុត​នៅ​ប្រទេស​ជប៉ុន​ផង​ដែរ។ លើស​ពីនេះ​ទៅ​ទៀត​យឺបារី​គឺ​ប្រហែល​ជា​ក្រុង​តែ​មួយ​គត់​នៅ​លើ​ពិភពលោក​នេះ​ដែល​មាន​មេដ្យាន​ប្រជាជន​​ខ្ពស់​រហូត​ដល់​៥៧​ឆ្នាំ​(២០១០)។ នៅ​ឆ្នាំ​២០២០​ខាង​មុខ មេដ្យាន​ប្រជាជន​នឹង​កើន​ដល់​៦៥​ឆ្នាំ ហើយ​ពេល​នោះ ចំនួន​ប្រជាជន​ដែល​មាន​អាយុ​ច្រើន​ជាង​៨០​ឆ្នាំ​នឹង​ច្រើន​ជាង​ចំនួន​ប្រជាជន​​ដែល​មាន​អាយុ​ក្រោម​​៤០​​ឆ្នាំ។ សព្វ​ថ្ងៃ​ក្នុង​ចំនោម​ប្រជាជន​២០​នាក់ មាន​តែ​ម្នាក់​ប៉ុណ្ណោះ​ដែល​មាន​អាយុ​ក្រោម​១៥​ឆ្នាំ។

yubari

ទីតាំងក្រុងយឺបារី

yubari melon

មិឡុងយឺបារី

yubari city1

ក្រុងយឺបារីដឺសែនស្ងាត់

yubari city2

យឺបារី ក្រុងដែលមានចំនួនមនុស្សចាស់ដ៏ច្រើន

yubari city3

យឺបារី ក្រុងដែលមានចំនួនក្មេងតិចតួច

អានផងដែរ៖
Yūbari, Hokkaido
Yubari, Japan: a city learns how to die





ASIMO​ចុង​ក្រោយ​បំផុត

25 04 2014

ជាង​៣០​ឆ្នាំ​ហើយ​ដែល​ក្រុម​ហ៊ុន​ហុងដា បាន​ធ្វើ​ការ​អភិវឌ្ឍ​ទៅ​លើ​រ៉ូបូត​ដែល​មាន​ឈ្មោះ​ថា ASIMO ជា​ប្រភេទ​រ៉ូបូត​ដែល​មាន​លក្ខណៈ​ដូច​មនុស្ស។ បើ​ទោះ​ជា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ASIMO មិន​សូវ​ជា​មាន​អ្វី​ផ្លាស់​ប្តូរ​ថ្មី​ៗ​ក៏​ដោយ ក៏​គេ​សង្កេត​ឃើញ​ថា ភាព​រស់​រវើក​នៃ​ការ​ធ្វើ​ចលនា​របស់ ASIMO មាន​ការ​ប្រែ​ប្រួល​យ៉ាង​ខ្លាំង។ ខាង​ក្រោម​នេះ​គឺ​ជា​ប្រភេទ ASIMO ចុង​ក្រោយ​បំផុត​ដែល​បាន​ដាក់​បង្ហាញ​នា​ទីក្រុង​ញូវយ៉ក​កាល​ពី​ថ្ងៃ​ទី​១៦​មេសា​សប្តាហ៍​មុន។

asimo1

asimo2

អានផងដែរ៖
All-New ASIMO៖ ប្រភេទ​រ៉ូបូត​ថ្មី​ដែល​អាច​ដើរ​គេច​ពី​របស់​របរ​នានា​ដោយ​ស្វ័យ​ប្រវត្តិ
វិស្សមកាលខ្ញុំ





When Will ONE PIECE End?

16 06 2013

One Piece…
Episode 1…October 20th, 1999
Episode 600…June 16th, 2013
Yet, still half way ^^

One-piece





កុំព្យូទ័រ​ផ្តួល​អ្នក​លេង​អុក​ជប៉ុន​Shogi​​អាជីព​ជា​លើក​ដំបូង​ក្នុង​​ប្រវត្តិ​សាស្ត្រ​

5 04 2013

Shogi_Game_Position_610x458

កាល​ពី​ថ្ងៃ​ទី​៣០​មីនា​កន្លង​ទៅ​នេះ Sato Shinichi អ្នក​លេង​អុក​ជប៉ុន​(Shogi)​អាជីព អាយុ​៣១​ឆ្នាំ​ត្រូវ​បាន​ផ្តួល​ដោយ​កម្មវិធី​កុំព្យូទ័រ​ Ponanza ដែល​ជា​កម្មវិធី​​អភិវឌ្ឍ​ដោយ Issei Yamamoto នៅក្នុងការប្រកួត Denou-sen ឆ្នាំ២០១៣។ វា​ជា​លើក​ដំបូង​ក្នុង​ប្រវត្តិ​សាស្ត្រ​ហើយ​ដែល​កម្ម​វីធី​កុំព្យូទ័រ​អាច​យក​ឈ្នះ​លើ​អ្នក​លេង​អុក​ជប៉ុន​អាជីព​ដែល​មិន​ទាន់​ចូល​និវដ្ត (Active Professional Shogi Player)។

Denou-sen ​ឆ្នាំ​២០១៣ គឺ​ជា​ការ​ប្រកួត​អុក​ជប៉ុនមួយ​ រវាង​អ្នក​លេង​អាជីព​៥​នាក់​ទល់​ហ្នឹង​កម្ម​វិធី​កុំព្យូទ័រ​ចំនួន​៥៖
១. Abe Kouru ទល់នឹងកម្មវិធី Shueso ប្រកួតកាលពីថ្ងៃទី២៣មីនា លទ្ធ​ផល៖ Abe Kouru​ឈ្នះ
២. Sato Shinichi ទល់នឹងកម្មវិធី Ponanza ប្រកួតកាលពីថ្ងៃទី៣០មីនា លទ្ធ​ផល៖ Ponanza​ឈ្នះ
៣. Funae Kouhei ទល់នឹងកម្មវិធី Tsutsukana នឹងធ្វើការប្រកួត​នៅ​ថ្ងៃ​ទី​៦​មេសា
៤. Tsukada Yasuaki ទល់នឹងកម្មវិធី Puella Alpha នឹងធ្វើការ​ប្រកួត​នៅ​ថ្ងៃ​ទី​១៣​មេសា
៥. Miura Hiroyuki ទល់នឹងកម្មវិធី GPS Shogi នឹងធ្វើការប្រកួត​នៅ​ថ្ងៃ​ទី​២០​មេសា

អានផងដែរ៖
Computer shogi
Computer program claims first victory over shogi professional





ស្ថានីយ៍​រថ​ភ្លើង​ដែល​មមា​ញឹក​ជាង​គេ​ក្នុង​លោក​ទាំង​៥០

4 04 2013

នៅ​ពេល​ដែល​អ្នក​មក​កាន់​ប្រទេស​ជប៉ុន​ដំបូង អ្វី​ដែល​អ្នក​មិន​អាច​មិន​កោត​ស្ងប់​ស្ងែង​នោះ​​ គឺ​ប្រព័ន្ធ​គមនាគមន៍​នៃ​ផ្លូវ​រថភ្លើង​ដ៏​ខ្វាត់​ខ្វែង និង​អ្នក​ដំនើរ​ដ៏​ច្រើន​កក​កុញ​នៅ​តាម​ស្ថានីយ៍​រថភ្លើង​​នា​ទីក្រុង​ធំៗ។

បើ​តាម​ស្ថិតិ ស្ថានីយ៍​រថ​ភ្លើង​ដែល​មមា​ញឹក​ជាង​គេ​ក្នុង​​លោក​ចំនួន​៥០ មាន​ស្ថានីយ៍​រថ​ភ្លើង​​ចំនួន​តែ​៥​ប៉ុណ្ណោះ​ដែល​ស្ថិត​នៅ​ក្រៅ​ប្រទេស​ជប៉ុន ក្រៅ​ពី​នោះ​៤៥​គឺ​ស្ថិត​នៅ​ក្នុង​ប្រទេស​ជប៉ុន​ទាំង​អស់។

ខាង​ក្រោម​នេះ​ជា​ស្ថានីយ័​ធំ​ៗ​ទាំង​៥​ដែល​មមា​ញឹក​ជាង​គេ
១.ស្ថានីយ៍រថភ្លើងShinjuku (ក្រុងតូក្យូ ប្រទេសជប៉ុន)
ក្នុង​១​ឆ្នាំ​ៗ​មាន​អ្នក​ដំនើរ​ប្រមាណ​ជា​១២៦០​លាន​នាក់​ធ្វើ​ដំនើរ​ឆ្លង​កាត់។ បើ​គិត​ជា​មធ្យម​ក្នុង​មួយ​ថ្ងៃ​ៗ​គឺ​មាន​អ្នក​ដំនើរ​ប្រមាណ​ជា​ជិត​៣​លាន​កន្លះ​ធ្វើ​ដំនើរ។
JR_Shinjuku_Station

ផែនទីមួយផ្នែកនៃស្ថានីយ៍រថភ្លើងShinjuku
map

២.ស្ថានីយ៍រថភ្លើងShibuya (ក្រុងតូក្យូ ប្រទេសជប៉ុន)
ក្នុង១ឆ្នាំៗមានមនុស្សប្រមាណជា១០៩០លាននាក់ធ្វើដំនើរឆ្លងកាត់។
800px-JR_Shibuya_Station

៣.ស្ថានីយ៍រថភ្លើងIkebukuro (ក្រុងតូក្យូ ប្រទេសជប៉ុន)
ក្នុង១ឆ្នាំៗមានមនុស្សប្រមាណជា៩១០លាននាក់ធ្វើដំនើរឆ្លងកាត់។
800px-Ikebukuro_Station

៤.ស្ថានីយ៍រថភ្លើងUmeda (ក្រុងអូសាកា ប្រទេសជប៉ុន)
ក្នុង១ឆ្នាំៗមានមនុស្សប្រមាណជា៨២០លាននាក់ធ្វើដំនើរឆ្លងកាត់។
800px-Hanshin-Dept-Umeda-Store-01

៥.ស្ថានីយ៍រថភ្លើងYokohama (ខេត្តកាណាហ្កាវ៉ា ប្រទេសជប៉ុន)
ក្នុង១ឆ្នាំៗមានមនុស្សប្រមាណជា៧៦០លាននាក់ធ្វើដំនើរឆ្លងកាត់។
100409_1547

ខាងក្រោមនេះគឺជាបញ្ជីឈ្មោះស្ថានីយ៍ទាំង៥០៖
1. Shinjuku (Tokyo, Japan)
2. Shibuya (Tokyo, Japan)
3. Ikebukuro (Tokyo, Japan)
4. Umeda (Osaka, Japan)
5. Yokohama (Kanagawa, Japan)
6. Kita-Senju (Tokyo, Japan)
7. Nagoya (Aichi, Japan)
8. Tokyo (Tokyo, Japan)
9. Shinagawa (Tokyo, Japan)
10. Takadanobaba (Tokyo, Japan)
11. Namba (Osaka, Japan)
12. Shinbashi (Tokyo, Japan)
13. Tennouji (Osaka, Japan)
14. Akihabara (Tokyo, Japan)
15. Kyoto (Kyoto, Japan)
16. Sannomiya (Kobe, Japan)
17. Omiya (Saitama, Japan)
18. Yurakucho-Hibiya (Tokyo, Japan)
19. Nishi-Funabashi (Chiba, Japan)
20. Meguro (Tokyo, Japan)
21. Daimon-Hamamatsucho (Tokyo, Japan)
22. Ueno (Tokyo, Japan)
23. Oshiage (Tokyo, Japan)
24. Paris Nord (Paris, France)
25. Taipei Railway Station (Taipei,Taiwan)
26. Machida (Tokyo, Japan)
27. Gare de Chatelet (Paris, France)
28. Kawasaki (Kanagawa, Japan)
29. Roma Termini Railway Station (Rome, Italy)
30. Tamachi-Mita (Tokyo, Japan)
31. Kyobashi (Osaka, Japan)
32. Funabashi (Chiba, Japan)
33. Ayase (Tokyo, Japan)
34. Hamburg Central Station (Hamburg, Germany)
35. Yoyogi-Uehara (Tokyo, Japan)
36. Kamata (Kamata, Japan)
37. Gotanda (Tokyo, Japan)
38. Kichijoji (Tokyo, Japan)
39. Kaneyama (Aichi, Japan)
40. Musashikosugi (Kanagawa, Japan)
41. Fujisawa (Kanagawa, Japan)
42. Oimachi (Tokyo, Japan)
43. Nakano (Tokyo, Japan)
44. Tachikawa (Tokyo, Japan)
45. Iidabashi (Tokyo, Japan)
46. Kashiwa (Chiba, Japan)
47. Hakata (Fukuoka, Japan)
48. Tsuruhashi (Osaka, Japan)
49. Nishi-Nippori (Tokyo, Japan)
50. Nakameguro (Tokyo, Japan)

Source:
The 51 Busiest Train Stations in the World– All but 6 Located in Japan
More Countries Join the New List of 100 Busiest Train Stations, Japan Still Claims 82 of Them





នៅ​ឆ្នាំ​២០៤០ ចំនួន​ប្រជាជន​ជប៉ុន​នឹង​ថយ​ចុះ​នៅ​គ្រប់​ខេត្ត​ក្រុង​ទាំង​អស់

2 04 2013

jp population

នៅ​ឆ្នាំ​២០៤០​ខាង​មុខ​នេះ ចំនួន​ប្រជាជន​នៅ​គ្រប់​ខេត្ត​ក្រុង​ទាំង​៤៧​នៃ​ប្រទេស​ជប៉ុន​នឹង​ថយ​ចុះ​គ្រប់​កន្លែង​​បើ​ធៀប​ទៅ​នឹង​ចំនួន​ប្រជាជន​នៅ​ឆ្នាំ​២០១០។ ក្នុង​នោះ​ដែរ​ ខេត្ត​ដែល​ថយ​ចុះ​ច្រើន​ជាង​គេ​គឺ​ខេត្ត​Akita​(៣៥.៦%) បន្ទាប់​មក​គឺ​ខេត្ត​Aomori​(៣២.១%) និង​ទី​បី​គឺ​ខេត្ត​Kochi​(២៩.៨%)។ ចំនែក​ខេត្ត​ដែល​ថយ​ចុះ​តិច​ជាង​គេ​វិញ​គឺ​Okinawa​(១.៧%) តូក្យូ​(៦.៥%) និង​ខេត្ត​Shiga​(៧.២%)។

នៅ​ពេល​នោះ​ដែរ​ចំនួន​ប្រជាជន​សរុប​នឹង​ថយ​ចុះ​​ប្រមាណ​ជា​១៦.២%(ដែល​ស្មើ​នឹង​ប្រមាណ​ជា​២០​លាន​នាក់) បើ​ធៀប​នឹង​ឆ្នាំ​២០១០ គឺ​នៅ​សល់​ត្រឹម​តែ​ជាង​១០៧​លាន​នាក់​ប៉ុណ្ណោះ។ ចំនែក​ប្រជាជន​ដែល​មាន​អាយុ​លើស​ពី​៦៥​ឆ្នាំ នឹង​កើន​ដល់​ជាង​៣០%​នៃ​ចំនួន​ប្រជាជន​សរុប។ មាន​ន័យ​ថា​ក្នុង​មនុស្ស​១០​នាក់​នឹង​មាន​៣​នាក់​ជា​មនុស្ស​ចាស់​ដែល​មាន​អាយុ​លើស​ពី​៦៥​ឆ្នាំ។ ខេត្ត​Akita​នឹង​មាន​ប្រជាជន​អាយុ​លើស​ពី​៦៥​ឆ្នាំ​ច្រើន​ជាង​គេ​(៤៣.៨%) ខេត្ត​Aomori​(៤១.៥%) និង​ខេត្ត​Kochi​(៤០.៩%)។





ក្នុង​រយៈ​ពេល​៥០​ឆ្នាំ តូក្យូ​ស្គាល់​ការ​​ចាប់​​ផ្តើម​​រីក​​នៃ​​ផ្កា​សាគឹរ៉ា​ដ៏​លឿន​ជា​លើក​ទី​២

29 03 2013

ជា​ធម្មតា​នៅ​ពេល​ដែល​ចូល​​ដល់​ចុង​ខែ​បី​នេះ ពេល​ដែល​អាកាសធាតុ​ចាប់​​ផ្តើម​កើន​កំដៅ រដូវ​កាល​នៃ​ការ​រីក​របស់​ផ្កា​សាគឹកា​ក៏​បាន​ចូល​មក​ដល់​ដែរ។ ដោយ​ឡែក​នៅ​តូក្យូ​ឆ្នាំ​នេះ​ការ​រីក​នៃ​ផ្កា​សាគឹរ៉ា លឿន​ជាង​​សព្វ​ដង គឺ​ចាប់​រីក​តាំង​ពី​ថ្ងៃ​ទី​១៦​មីនា​មក​ម្ល៉េះ។ ចាប់​តាំង​ពី​មាន​កំនត់​ត្រា​នៃ​ការ​កំនត់​ថ្ងៃ​ចាប់​ផ្តើម​រីក​របស់​ផ្កា​សាគឹរ៉ា​ពី​ឆ្នាំ​១៩៥៣​មក នៅ​តូក្យូ​ការ​ចាប់​ផ្តើម​រីក​នៃ​ផ្កា​សាគឹរ៉ា​ គឺ​ដូច​ទៅ​នឹង​ឆ្នាំ​២០០២​ដែរ ដែល​រីក​លឿន​​ជាង​ឆ្នាំ​ណា​ៗ​ទៀត​ទាំង​អស់។

នៅ​តូក្យូ​គេ​កំនត់​ថ្ងៃ​នៃ​ការ​ចាប់​ផ្តើម​រីក​នៃ​ផ្កា​សាគឹរ៉ា ដោយ​ផ្អែក​ទៅ​លើ ការ​រីក​នៃ​ផ្កា​សាគឹរ៉ា​នៅ​វិហារ​សាសនា​ស៊ិនតូ Yasukuni នា​កណ្តាល​ទីក្រុង​តូក្យូ។

ការ​រីក​នៃ​ផ្កា​សាគឹរ៉ា​គឺ​មាន​រយៈ​ពេល​ត្រឹម​តែ​១​អាទិត្យ​ប៉ុណ្ណោះ។ នៅ​ចន្លោះ​ពេល​នោះ​គេ​នាំ​គ្នា​ជួប​ជុំ​មិត្ត​ភក្តិ បង​ប្អូន ក្រុម​គ្រួសារ នៅ​ក្រោម​ដើម​ផ្កា​សាគឹរ៉ា ដើម្បី​ញ៉ាំ​អាហារ​ ជជែក​គ្នា​លេង និង​ទស្សនា​​ទស្ស​នីយ​ភាព​នៃ​ផ្កា​​សាគឹរ៉ា​ដ៏​ស្រស់​បំព្រង។ ការ​ជួប​ជុំ​គ្នា​នេះ​គេ​ហៅ​ថា Hanami (Flower Viewing)។

កាល​បរិច្ឆេទ​នៃ​ការ​ចាប់​ផ្តើម​រីក​នៃ​ផ្កា​សាគឹរ៉ា​​នៅ​ឆ្នាំ​នេះ​និង​ឆ្នាំ​ទៅ
sakura 1

កាល​បរិច្ឆេទ​នៃ​ការ​ចាប់​ផ្តើម​រីក​នៃ​ផ្កា​សាគឹរ៉ា​​​គិត​ជា​មធ្យម
sakura 2

រូបភាពមួយចំនួន (ពីអាំងទែណែត)
hanami1

hanami2

OLYMPUS DIGITAL CAMERA

sakura 4

អានផងដែរ៖
The Bloom of Cherry Blossoms 2013
When do the cherry blossoms bloom?
Cherry Blossom Forecast 2013
全国お花見900景 2013
お花見特集
Japan’s cherry blossom season starts early