អំពីទន្សាយតូច


– ឈ្មោះ ទន្សាយតូច 😀
– ទីលំនៅបច្ចុប្បន្នៈ ភូមិWordpress ផ្ទះលេខៈSmallrabbit2009 😀
– Email: smallrabbit2009@yahoo.com

– ចំនង់ចំនូលចិត្តៈ អានសៀវភៅនិងមើលខ្សែភាពយន្ត។
– សៀវភៅដែលចូលចិត្តអានបំផុតៈ Harry Potter។
(ចូលចិត្តអានភាគទី៧ជាងគេបំផុតគឺៈ Harry Potter and the Deathly Hallows)
– ខ្សែភាពយន្តដែលចូលចិត្តមើលបំផុតៈ​ រឿងHarry Potter រឿងLove Story និងរឿងTitanic។
– រឿងមួយដែលស្អប់បំផុតគឺការដើរខ្សែលើយកចំនេញលើគេ។
– សំដីរបស់បងស្រីខ្ញុំមួយឃ្លាដែលខ្ញុំចង់និយាយប្រាប់អ្នកទាំងអស់គ្នានោះគឺ
មនុស្សមិនមែនអាក្រក់គ្រប់ដប់នោះទេ។
(No one is perfect and no one is imperfect)

108 responses

15 10 2009
cambomaths

សួស្តី​ កូន​ទន្សាយ​តូច សុខ​សប្បាយ​ជា ទេ? រីករាយ​ដែល​បាន​មក​លេង​ប្លក​របស់​អ្នក!

15 10 2009
cambomaths

ក៏អរគុណ​ច្រើន​ផង​ដែរ​ដែលបាន​ទៅ​លេង​ប្លកខ្ញុំ!

15 10 2009
smallrabbit2009

ខ្ញុំក៏សូមស្វាគមន៍ដែរcambomaths។
តែសុំអភ័យទោសផង ប្លក់ខ្ញុំមិនទាន់រៀបចំស្រួលបួលទេ។

20 10 2009
រជ្ជនី​

សួស្ដី​! រីករាយ​ដែល​បាន​ស្គាល់​!

20 10 2009
smallrabbit2009

សួស្តីរជ្ជនីបងស្រីរបស់រចនា! រីករាយដែលបានស្គាល់!

21 10 2009
phuylai

កូនទន្សាយតូចចូលចិត្តមើលសៀវភៅ​Harry Potterដូចមិត្តខ្ញុំម្នាក់ដែរគឺ​ហ្វីដែល ឯខ្ញុំកំពុងចាប់ផ្តើមអានហើយ។ 😛

21 04 2010
ហ៊ឹម គឹមស្រស់

រីករាយណាស់ដែលបានស្គាល់អ្នក

21 04 2010
វិសាល

ខ្ញុំក៏ចឹងដែរ រីករាយដែលបានស្គាល់​ 🙂

21 10 2009
smallrabbit2009

ខ្ញុំក៏បានទៅដោនឡូដជា Harry Potter ភាគពីរជាភាសាខ្មែរពីប្លករបស់ហ្វីដែល
យកមកអានដែរ។អរគុណច្រើនដែលបានប្រាប់!កាលពីមុនខ្ញុំកម្រជួបអ្នកចូល
ចិត្តអានរឿង Harry Potter នេះណាស់ តែពេលមកដល់ WordPress នេះដូចជា
ឃើញមានអ្នកចូលចិត្ត Harry Potter ច្រើន។ហេ…ហើយពេលនេះមានអ្នកកំពុង
ចាប់ផ្តើមអានម្នាក់ទៀតហើយ!

22 10 2009
សុភាព

កូនទន្សាយ ហើយតូចទៀត, តូចប៉ុនណាទៅ ប៉ុនកូនម្រាមដៃឬ?

22 10 2009
smallrabbit2009

សួស្តីសុភាព!មិនដល់ថ្នាក់នុងទេ!ប៉ុនមនុស្សម្នានឹងគេនឹងឯងដែរនឹងណា!

1 11 2009
lysli

សួស្តី​ កូន​ទន្សាយតូច​ តូច​រឺ​ក៏​ធំជាង​ខ្ញុំ ? :p

1 11 2009
smallrabbit2009

សួស្តី!តើខ្ញុំគូរហៅថា lysli រីក៏លីដា?មួយណាល្អ?
អីគេ….មានអ្នកឆ្ងល់ម្នាក់ទៀតហើយរឿងកូនទន្សាយតូចរីធំ 😀
តែបើតាមមើលរូបរបស់ lysli ខ្ញុំគឺពិតជាធំជាងហើយ ហើយអាយុក៏បងដែរតែបងបន្តិចបន្តួចទេអាចចាត់ទុកថាស្មើគ្នាបាន 🙂

3 11 2009
denith

Hora… Rabbit nih ches nham Carrot te?

3 11 2009
smallrabbit2009

និយាយតាមត្រង់ទៅចុះកាលពីតូចស្អប់ការ៉ុតលេខមួយ តែដល់ឥលូវ……..ក៏នៅតែមិនចូលចិត្តដែរ 🙂
ប្រហែលជាស្អប់ការ៉ុតអីចឹងហើយបានជាគេនាំគ្នាហៅថាកូនទន្សាយ ដើម្បីធ្វើអោយកូនទន្សាយចូលចិត្តការ៉ុតវិញមើលទៅ!តែមិនបានជោគជ័យដដែល 😀

4 11 2009
denith

និយាយទៅ កូនទន្សាយមួយនេះ គួរអោយស្រលាញ់ដល់ហើយ ។ សូមរាប់អានដោយក្តីស្មោះ 😀

4 11 2009
smallrabbit2009

អូហ៍សំដីផ្អែមម្ល៉េះ….លង់ឡូវហើយ….និយាយលេងទេ
ខ្ញុំក៏សូមទទួលនូវការរាប់អានដោយក្តីស្មោះអស់ពីចិត្ត 🙂

4 11 2009
denith

សប្បាយចិត្តដល់ហើយ បានកូនទន្សាយតូចទទួលការរាប់អាន ។ ខ្ញុំទៅអួតប្រាប់អ្នកភូមិខ្ញុំសិន ។​​

5 11 2009
smallrabbit2009

អូ……ដល់ថ្នាក់នឹងផង! ឡើងឈាមហើយខ្ញុំ 😀

6 11 2009
denith

កុំភ័យ! បើឡើងឈាម ចាំខ្ញុំជួយព្យាបាល។

លឺគេថា ទន្សាយឡើងឈាម ស្ងោរស៊ុបឆ្ងាញ់ណាស់ ។ ចង់សាកដែរ ។

6 11 2009
achharia

.
គ្រាន់តែឈៀងចូលមកបានម៉ាភ្លែតទេ ប្រញាប់ហួសទៅផ្ទះ ហនុមាន ។
សុខសប្បាយជាទេ ថ្ងៃនេះ ? យប់ម៉ិញកេងលក់ស្រួលទេ ?

លសហ
.

6 11 2009
smallrabbit2009

@denith: នោះដល់កហើយចង់ស្ងោស៊ុបកូនទន្សាយទៀត
តែថាបើតាមគំនិតខ្ញុំម្ជូរស្លឹកថ្នឹងបែបឆ្ងាញ់ជាង
@achharia: អរគុណហើយដែលឧស្សាហ៍មកឈៀងចូលលេងខ្ញុំ
យប់ម៉ិញគេងលក់ស្រួលណាស់ហើយប៊ិះងើបទៅសាលាខកទៀត! 😀

8 11 2009
លឹម​ ផល្គុន

សួស្តីកូនទន្សាយតូចដ៏ទន់ភ្លន់ និង ឈ្លាសវៃ! តើសុខសប្យាយទេ ?
តើថ្ងៃនេះត្រៀមខ្លួន នឹងធ្វើអ្វីទៀតដើម្បីភូមិ WordPress ?
សុខសប្បាយ ! លាសិនហើយ។

8 11 2009
smallrabbit2009

អរគុណច្រើន! ខ្ញុំប្រុសចឹង អត់ចង់បានទេអាទន់ភ្លន់នឹងហ! ថ្ងៃនេះប្រហែលជាគ្មានអ្វីធ្វើសំរាប់Wordpressទេព្រោះរវល់ពេក!

10 11 2009
Mach Morn

សួស្តី កូនទន្សាយតូច!
ខ្ញុំថា បើប្រើពាក្យថា “មនុស្សមិនល្អគ្រប់ដប់នោះទេ” ប្រហែលជា Logic ជាង 😆
រីករាយដែលបានស្គាល់ 🙂

10 11 2009
smallrabbit2009

😆 ស្រដៀងតែគ្នាដែរនឹង…..តែយ៉ាងណាខ្ញុំសូមរក្សាឃ្លាដើមរបស់បងស្រីខ្ញុំ។
រីករាយដែលបានស្គាល់! 😀

13 11 2009
រតនាតារាមុន្នី

បងកូនទន្សាយតូច តើបងប្តូរឈ្មោះថា ទន្សាយចម្បាំង បានទេ? បើបងចូលចិត្តឈ្មោះនេះមែន
ពិតជាល្អហើយ តើពិរោះដែលទេ?

13 11 2009
smallrabbit2009

កុមារចម្បាំង ទន្សាយចម្បាំង ពីរោះដែរតើ តែឥលូវមិនទាន់ចង់ក្លាយជាទន្សាយចម្បាំងទេ

13 11 2009
2009

សួស្តីកូនទន្សាយ ! មាន Video Clips ច្រើនណាស់តើ !

15 11 2009
ទន្សាយតូច

សួស្តី!

15 11 2009
សុទ្ធា

សួស្តី

15 11 2009
ទន្សាយតូច

សួស្តីបងសុទ្ធា!រីករាយដែលបានស្គាល់!

17 11 2009
17 11 2009
វុឌ្ឍី វុឌ្ឍ

សួស្តីកូនទន្សាយ! ដើរឃើញផ្ទះនេះដើរ តែចេះតែហួសទៅ ហេហេ អាឡូវចូលមកលេងហើយ!

17 11 2009
ទន្សាយតូច

សួស្តីវុឌ្ឍី!រីករាយដែលបានស្គាល់។វុឌ្ឍីឯងដើរចេះតែហួសមិនអីទេបើខ្ញុំវិញ
ទើបយ៉ាប់ដើរចូលផ្ទះវុឌ្ឍីឯងហើយអត់ចូលជំរាបសួរគេទៀត! 😀

17 11 2009
វុឌ្ឍី វុឌ្ឍ

ចាស់ជាងខ្ញុំទៀត ឈ្មោះកូនទន្សាយដ៏គួរអោយ….អោយចាប់បោក ហាហាហាហាហា ថាលេងទេណា 😀

17 11 2009
ទន្សាយតូច

ហាហាតូចតែឈ្មោះទេតែកំលាំងពេញ!​សាកមើមើល!

17 11 2009
សមុទ្រ

កូនទន្សាយតូចប្រុសទេហេស្លាប់ហើយស្មានតា…….។
ដូរដាក់ កូនទន្សាយឈ្មោលតូចទៅបានគេអត់ច្រលំណា ហាហា

17 11 2009
ទន្សាយតូច

ហាហាបោកបានម្នាក់ទៀតដែរ…និយាយលេងទេតាមពិតមិននឹកស្មានថាគេ
ច្រលំពេញភូមិអីចឹងសោះ។ដាក់ថែមឈ្មោលអីចឹងយ៉ាប់បណ្តោយ មិនដូរទេ!

18 11 2009
សេរីបណ្ឌិត

ស្មាន​តែ​ទន្សាយ​តូច​ហ្នឹង​ក្មេង, ។ អាយុ​ប៉ុណ្ណឹង ដុត​ក៏​អត់​ឆ្ងាញ់ អាំង​ក៏​ឆ្ងាញ់…..
ថា​លេង​ទេ 😀

18 11 2009
ទន្សាយតូច

ប៉ុននឹងមានចាស់ឯណាទើបតែ២១តើ!

18 11 2009
កុមារចម្បាំង

ខ្ញុំដឹងតាំងពីដំបូងម៉្លេះថាបងទន្សាយតូចជាប្រុស ម៉្លោះហើយទើបខ្ញុំឲ្យឈ្មោះថា ទន្សាយចម្បាំងវិញទៅណា៎។
ចំនែកខ្ញុំចូលចិត្តមើលរឿង ben10 and Chowder. ផោវើរេនជើ។
មើលរឿងក្មេងៗសឹងគ្រប់ប្រទេស។
ចំនង់ចំនូលចិត្ត ពេលទំនេរ យកគ្រឿងដែក ផ្សាធ្វើមនុស្សយន្ត . គូររូប. ប្រើ internet.សឹងរាល់ថ្ងៃ។

18 11 2009
ទន្សាយតូច

ពិតជាអ្នកកំពួលចូលចិត្តក្មេងមែន!

26 11 2009
achharia

រូបក្លោងលើថ្មីនេះស្អាត ស្លូត ហើយគួរអោយចូលចិត្តផងដែរ
មើលទៅមានអារម្មណ៍វិជ្ជមានណាស់ …។

26 11 2009
ទន្សាយតូច

មែនហើយក្លោងទ្វាថ្មីនេះគឹហនុមានធ្វើអោយ!
អញ្ចឹងកាលមុនមានអារម្មណ៍អវិជ្ជមានឬ? 😀

27 11 2009
achharia

អូ៎ៗ! ហនុមានធ្វើអោយអញ្ចឹងតើ ទើបនៅត្រង់កន្ទុយរាងស្រឡះល្អ
ព្រិលៗមើលមិនចង់ឃើញ! ហើយខាងមុខ មុខតែហនុមានលួចថែម
ស៊ីលិខនអោយខ្លះហើយ !!! 😀
( រូបមុន ? ភ្លេចបាត់ហើយ ! តែបើរូបថ្មីនេះដូរក៏នៅចាំត្រង់ជំហរនិង
កន្ទុយព្រិលៗរបស់ទន្សាយដែរ )

27 11 2009
2 12 2009
ក្មេងតូច

សួស្តី! អូយ៎ធាក់កង់ម៉ោហត់ណាស់ សុំទឹកសន្សើម១កែវបានទេ?? (លឺថាទន្សាយចេះផឹកតែទឹកសន្សើមទេ)
សុំការ៉ុត ១០ ម៉ោ
ធាក់កង់ម៉ោហត់ណាស់ មកលេងផ្ទះទន្សាយ​ បើក air conditioner ឲ្យតិចណា៎ ^_^

2 12 2009
ទន្សាយតូច

ហេ…ធាក់កង់មកសុំអីៗចឹងទៅ…ទិញអំបោសហោះអោយមួយចុះដើម្បីកុំអោយហត់!

2 12 2009
សេរីបណ្ឌិត

ងាប់​ហើយ ! គ្នា​ខំ​ធាក់​កង់​មក​លេង ថា​ឱ្យ​គ្នា​ទៀត…
គ្រាន់​តែ​ទឹក​មួយ​កែវ​ហ្នឹង​ ទៅ​ផឹក​ផ្ទះ​ខ្ញុំ​ក៏​បាន​ដែរ
ឱ្យ​តែ​មួយ​កែវ​ទេ អត់​មាន​រឿង​សុំ​ថែម​អី​ទេ…

8 12 2009
ក្មេងតូច

អត់បានម៉ោសុំអីៗ ទេណា សុំតែទឹកនិងការ៉ុតទេ ^o^

8 12 2009
ទន្សាយតូច

អត់មកសុំអីៗទេ តែមកសុំទឹកនិងការ៉ុត! :lo:
ជ្រុលជាមកហើយយកទឹកមួយកែវនិងការ៉ុតមួយទៅទំពារលេងចុះ!

2 12 2009
ទន្សាយតូច

ងាប់ហើយគ្នាខំប្រញ៉ាប់ទៅ អោយគ្នាតែមួយកែវទេ… សុំថែមទឹកទាំងតែថែមលុយមើលទៅ!

11 12 2009
cambomaths

ចាប់តាំងពីបាន ចូលមកកំសាន្ត នៅភូមិវ៉ឺតប្រេស
មានចិត្តសប្បាយ ក្អាកក្អាយអ្វីម្លេះ បានមកសំណេះ
សំណាលជួបមិត្ត។

មានកូនទន្សាយ តែងមកសប្បាយ ជាមួយនឹងគ្នា
គ្រប់ពេលអផ្សុក គ្រាន់បានជាគ្នា តបតសន្ទា
ដោយក្តីរាប់អាន។

ភុយឡៃផងដែរ ខានជួបមួយខែ សុខសប្បាយទេ
ខេមបូមកវិញ បញ្ចេញសំនេរ រៀបរាប់ហូរហែ
ថានឹកគ្រប់គ្នា។

achharia មិត្តចាស់ ខេមបូនឹកណាស់ សុខទុក្ខយ៉ាងណា
ខានជួបគ្នាយូរ មើលទៅសង្ហា បើមានវាចារ
មកលេងខ្ញុំផង។

15 12 2009
ក្មេងតូច

ដែលម៉ោនេះសុំរិះគន់តិច ៖
កំណាព្យនេះខ្វះចំណាប់ជួន បើតាមខ្ញុំធ្លាប់រៀន ព្យាង្គទី៤,ឃ្លាទី៧នៃវគ្គទី១ គួរតែជួននឹង ព្យាង្គទី៤,ឃ្លាទី៣នៃវគ្គទី​២ (ជួនឆ្លងវគ្គ)
សុំទោសដែលម៉ោរិះគន់ តែសូមកុំឲ្យខុសទៀត ព្រោះជាកូនខ្មែរត្រូវតែសរសេរកំណាព្យខ្មែរឲ្យត្រូវ កុំឲ្យបរទេសមាក់ងាយ

15 12 2009
cambomaths

អរគុណច្រើន ក្មេងតូច តាម​ពិតខ្ញុំនេះ​មិន​ទៅ​ចេះ​អី​ទេ​ខាង​កំនាព្យនេះ…ចេះ​តែសរសេរលេងៗណឹង…. មិនអីទេ​ខ្ញុំនឹងកែ​នូវ​កំហុសនេះពេលសរសេរ​លើក​ក្រោយ…

11 12 2009
cambomaths

នៅមានត….

13 12 2009
ទន្សាយតូច

អូ!​ ខេមបូចេះទាំងគណិត​ហើយអក្សរសាស្រ្តទៀត!

14 12 2009
cambomaths

មិនអួតទេ កាលរៀន​នៅវិទ្យាល័យគឺ ខ្មែរទទួលបាន ៥៥/ ១០០ រាល់ដង…

18 12 2009
ទន្សាយតូច

បើខ្ញុំតាំងពីបឋម ខ្មែរធ្លាក់រហូត

15 12 2009
កុមារទេពចម្បាំង

ក្នុងខែនេះមុននឹងខ្ញុំលាអ្នកទាំងអស់គ្នា ខ្ញុំត្រូវដាក់ ឬក៏បង្ហាញអ្វីដែលខ្ញុំចូលចិត្តដល់អ្នកទាំងអស់គ្នា។
ព្រមជាមួយនូវ អ្វីដែលខ្ញុំជួបប្រទះ ទុកជូនអោយអ្នកទាំងអស់គ្នាមើលលេង។

18 12 2009
ទន្សាយតូច

លឺតែថាទៅមកទៅមកដូចជាមិនយល់សោះ!

26 01 2010
Samady KS

រាល់​ថ្ងៃ​នេះ ទន្សាយ​ឯង រស់​នៅ​ឯ​ណា​ដែរ?

26 01 2010
ទន្សាយតូច

ម៉េចសួរចឹង នៅក្នុងភូមិជាមួយគ្នាតើ!​ 😀

26 01 2010
សេរីបណ្ឌិត

ភ្លេច​មើល​ថ្ងៃ​ខែ​កំណើត….. !!!!!!
បង​ទន្សាយ​ឯង​កើត​ថ្ងៃ ១៤ តុលា ឯ​ខ្ញុំ​វិញ​កើត​ថ្ងៃ ១៧ តុលា….., ខុស​គ្នា​តែ ៣ ថ្ងៃ ទេ……
គិត​បែប​នេះ​ទៅ ! ចូល​គ្នា​ធ្វើ​ខួប​តែ​ម្ដង​ទៅ….
ខិខិខិ !
និយាយ​លេង​ទេ…. !!!!!
😀

26 01 2010
ទន្សាយតូច

ប្រាប់កាលថ្ងៃខួបកំនើតបណ្ឌិតឯងម្តងហើយនឹងទើបតែភ្ញាក់ផ្អើល!
ល្អម្យ៉ាងដែរ។

26 01 2010
សេរីបណ្ឌិត

ការ​ចងចាំ​របស់​ខ្ញុំ​ខ្សោយ….
ទើប​តែ​នឹក​ឃើញ ពេល​បង​ទន្សាយ​អាំង​ប្រាប់​មិញហ្នឹង…..

3 02 2010
ក្មេងស្រែ

សួរស្តី! មុនដំបូងគិតថាអាយុច្រើនជាងតើ ឃើញពូកែមែនទែន! តាទើបតាបានអានទំព័រនេះង៉ៃនេះ ទើបដឹងថា កូនទន្សាយអាយុប្អូន! អរគុណដែលបានបន្ថែមតំណរភ្ជាប់ផ្ទះខ្ញុំ! អរគុណ ។

3 02 2010
ទន្សាយតូច

ដល់លោកតានិយាយចឹងធ្វើអោយខ្ញុំភ្ញាក់ដែរ ពីមុនស្មានតែអាយុតិចជាងខ្ញុំ! 😀

4 02 2010
ក្មេងស្រែ

ស្លាប់ហើយសុទ្ធតាហៅ (តា)! តាមពិតញ៉ុមចាស់ជាងតា ម៉ានខែហ្នឹង៎! lol!

4 02 2010
ទន្សាយតូច

សំរេចសំរួចទៅអាយុប៉ុន្មានចុង?

5 02 2010
ក្មេងស្រែ

បួន ប្រាំខែ ទៀត អាយុ 24ហើយ

7 02 2010
ទន្សាយតូច

ចឹងបងញ៉ុមពីរឆ្នាំ

8 02 2010
ក្មេងស្រែ

បងច្រើនឆ្នាំចឹងផង? ស្មានតាបងម៉ានខែ?

3 02 2010
ក្មេងតូច

តាមពិត ទន្សាយតូចចាស់ជាងញុមឆ្ងាយណាស់ សុំហៅថា ពូទន្សាយបានទេ? ^_^

4 02 2010
ទន្សាយតូច

ចាស់ញ៉ុមហើយហៅពូចឹង! 😀

4 02 2010
ក្មេងតូច

ចាស់ស្រាប់ហើយនឹង ^_^ ចាស់ទៀតទៅ មានទៅទាស់ខុសអី ^o^

4 02 2010
ទន្សាយតូច

ទើបតែម្ភៃស្តើងសោះម៉េចថាចាស់

6 02 2010
ក្មេងតូច

ចុះបើញុមទើបដប់ស្តើងដែរ ^_^ ពូឯងចាស់ជាងញុម ១០ ឆ្នាំណា ^_^

7 02 2010
ទន្សាយតូច

ក្មេងម៉េះ ហៅពូហៅទៅចឹង តែពូហៅក្មេងតូចឯងអាអូនវិញ 😀

9 02 2010
កុមារកាមទេព

ហៅអាអូនមិនសមទេ ហៅថា អាច្រម៉ក់ទៅ!!!

6 03 2010
បញ្ញា

ជំរាបសួរ!!! បងទន្សាយតូច!!! សុខសប្បាយជាទេ???

6 03 2010
វិសាល

មានអីសុខតារហូតនឹង 😀
អរគុណច្រើន!

29 06 2010
vathanakkhmer

អេ!!!!!!!!!ហារីផតថើ តើនាគ
បងទន្សាយ មានច្រើនភាគអត់? នៅផ្ទះញ៉ុមមានពីរភាគហើយ !
កំពុងតារកភាគបន្តមើល!
រីករាយដែរបានស្គាល់!បង!

29 06 2010
វិសាល

មានគ្រប់ភាគតើ តែមានជាsoft បើចង់បានផ្ញើអោយ 😉

10 07 2010
សុវិចិត្រ

ខ្ញុំ​វង្វេង​ផ្លូវ​ទៅ​ផ្ទះ​ហើយ។ តែ​ចេះ​តែដើរៗ​មកស្រាប់​តែ​មក​ដល់​ផ្ទះ​បង​វិសាល​បាត់! ឲ្យ​ខ្ញុំសុំជ្រក​មួយ​ថ្ងៃ​មក ព្រោះ​ឥឡូវ​យប់​ហើយ។ មិន​ហាន​ដើរ​ទៅ​ទៀត​ទេ ខ្លាច​គេ​ចាប់។

17 07 2010
វិសាល

mean ei jrork tov…te muk ning klach te deu jab ke vinh te 😀
(sorry cannot type khmer unicode)

21 07 2010
small rabbit

hello my name’s small rabbit too. Can i play in your blog too?

21 07 2010
វិសាល

you are welcome! 😉 nice to know you!

16 12 2010
Vibol TEAV

Hi small rabbit, how are you?
Would you mind telling me how you learn to create this blog?
I also want to make my blog interesting like yours.
Thanks!!!

16 12 2010
វិសាល

hi m fine. n u?
sure if you want 🙂
here is my email: thay.visal@yahoo.com
let contact each other later 😉

2 03 2011
យីម

សួស្ដី អ្នកចាប៉ុន! ខ្ញុំបានអានប្លុកនេះយ៉ាងជក់ចិត្តប៉ុន្មានថ្ងៃមកហើយ ។ រីករាយពេលបានអានប្លុកនេះ ។ 😀

3 03 2011
វិសាល

បាទសួស្តី! អរគុណ អានម៉ាស្រលាញ់ចុះ អោយតែសប្បាយ។ 😀

25 07 2011
learningfromnow

រីករាយដែលបានស្គាល់កូនទន្សាយតូច 🙂

28 07 2011
វិសាល

អត់ចង់ 😛

28 07 2011
សិក្សាពីពេលនេះ

ឬកធំណាស់!!!!​ខ្ពើមស្គាល់ក៏បានដែរ!!!!!!! :p

28 07 2011
28 07 2011
សិក្សាពីពេលនេះ

អត់ដែលស្គាល់គ្នាទេ…កុំមកញញឹមដាក់..ញញឹមម្នាក់ឯងប្រយ័ត្នគេថា……….

10 08 2011
វិសាល

ហាហា 😛

10 08 2011
លី កល្យាណ

ឃើញខំមិនខាងលើដូចជារអា។
សួស្តី សុំស្គាល់ផងកូនទន្សាយតូច។

10 08 2011
វិសាល

ហេហេ ខាងលើនឹងបាញ់គ្នាលេងតើ :mrgreen:
រីករាយដែលបានស្គាល់បងកល្យាណ 🙂

2 09 2011
khmerzoom

សួស្តី បាទ! សូមជួយណែនាំផង ខ្ញុំជាមនុស្សមិនចេះនិយាយច្រើនទេ ប៉ុន្តែខ្ញុំចូលចិត្តនិយាយច្រើន ។ខ្ញុំជាមនុស្សមិនធាត់ហើយក៏មិនស្គម មិនទាបពេក ហើយក៏មិនខ្ពស់ពេក ។ខ្ញុំជាមនុស្សចូលចិត្តរាប់អានមិត្តភក្តិ ហើយក៏មិនមែនជាមនុស្សចូលចិត្តបង្កើតសត្រូវ ។រីករាយណាស់ដែលបានស្គាល់អ្នកទាំងអស់គ្នាតាមរយះwordpress ។ហា ពេលនេះខ្ញុំកំពុងតែនិយាយស្អីនឹង 🙂 ។ អូរ !!!!! ខ្ញុំដឹងហើយគឺខ្ញុំចង់រាប់អានមិត្តភក្តិ សូមជួយណែនាំផងណា បងៗទាំងអស់គ្នា។

2 09 2011
វិសាល

កំពុងនិយាយរៀបរាប់ខ្លួនឯង សរុបជារួម ជាមនុស្សសមញ្ញដូចគេដូចឯង 😀
រីករាយដែលបានស្គាល់!

2 09 2011
khmerzoom

អូរ!!!!ខ្ញុំភ្លេចប្រាប់ផ្ទះរបស់ខ្ញុំគឺ khmerzoom.wordpress.com បើទំនេរចូលលេងផង ខ្ញុំមានរបស់ទទួលជាទីគាប់ចិត្ត នោះគឺពាក្យ ថា អរគុណ!!!! 🙂

2 09 2011
វិសាល

អរគុណ ខ្ញុំនឹងឧស្សាហ៍ទៅលេងតើ 😉

12 01 2013
mao chantha

សួស្តីអ្នកទាំងអស់គ្នា
តើអ្នកសុខសប្បាយដែលឬទេ?

6 08 2013
vina

កូន​ទន្សាយតូច ស្មានថាពីណាគេ តាមពិតសិស្សពូកែនូវសាលាពាមជីលាង់សោះ

8 08 2013
វិសាល

អីយ៉ាស់ អ្នកណាគេចេះ ម៉េចបានស្គាល់ខ្ញុំ?

បញ្ចេញមតិ