រូបភាពថ្ងៃនេះ(០២)៖ ឆៃថាវ​ស្រុក​នេះ​

7 02 2010

ឆៃ​ថាវ​ជា​ភាសា​ជប៉ុន​ហៅ​ថា​ダイコン=​Daikon​(ដៃកុង)។​ឆៃ​ថាវ​នៅ​ប្រទេស​ជប៉ុ​នមាន​ទំហំ​ធំៗ​ណាស់។​Aokubi-Daikon​ជា​ប្រភេទ​ឆៃ​ថាវ​ដែល​គេ​បរិភោគ​ជា​ប្រចាំ​ជា​មធ្យម​មាន​ប្រវែង​ប្រហែល​ពី​២០​ទៅ​៣៥​សង់​ទី​ម៉ែត្រ ទំហំ​អង្កត់​ផ្ចិត​ប្រហែល​ពី​៥​ទៅ​១០​សង់​ទី​ម៉ែត្រ។​Sakurajima-Daikon​គឺ​ជា​ប្រភេទ​ឆៃ​ថាវ​ដែល​ធំ​ជាង​គេ​នៅ​ជប៉ុន វា​មាន​រាង​ស្រដៀង​នឹង​ផ្លែ​ប៉ិកួៈ​មាន​អង្កត់​ផ្ចិត​ធំ​បំផុត​ប្រហែល​៥០​សង់​ទី​ម៉ែត្រ​ទំងន់​ធ្ងន់​បំផុត​រហូត​ដល់​៤៥​គីឡូក្រាម។


Aokubi-Daikon


Sakurajima-Daikon


សកម្មភាព

Information

28 responses

7 02 2010
វុឌ្ឍី វុឌ្ឍ

wow…45 គីឡូ ធ្ងន់ជាងមនុស្សទៀត!

7 02 2010
phuylai

ប៉ុននឹងមិនធ្ងន់ទេ អត់ទាន់ដល់គីឡូrey mysterioផង!!

7 02 2010
វុឌ្ឍី វុឌ្ឍ

ហើយទៅប្រៀបអីជាមួយពួកអាយក្ខអស់នឹង យាយឡៃនេះ 😀

9 02 2010
ហនុមាន

ចៅចាប់ហួយ មើល TV ច្រើនពេកហើយ ហេស ចេះស្គាល់ Rey Mysterio អីឯណាផង គ្រាន់បើជាងតា អាចឹង ! 😀

9 02 2010
phuylai

ខ្ញុំនឹងហើយគឺWWE Fan!!តិចទៀតគេអោយខ្ញុំឡើងធ្វើChairman​ហើយ មិនដឹងគួរទៅRAWក៏SmackDownទេ! :mrgreen:

9 02 2010
ហនុមាន

SmackDown សាហាវជាង RAW ហើយចៅឯង សាហាវ ឬ ស្លូត ? បើសាហាវ អាចប្រយុទ្ធ ជាមួយចៅ ប្រុសៗ បាន ទៅ SmackDown ទៅ បើមិនសូវសាហាវ អាចគំរាមចៅស្រីៗគ្នាឯង អាចទៅ RAW បាន ។ តាអត់ហ៊ានរ៉េ ព្រោះចង្កអ មិនសូវបាន ! 😀

11 02 2010
phuylai

តាហនុមានអើយ!! នៅណោះមានកំប៉ុងច្រើន​អាចរើសថ្លឹងអេតចាយបានណា ទៅដែរទៅ!!

9 02 2010
ទន្សាយតូច

អីគេឥលូវក្លាយជាកង្ហារម៉ាកWWEផងហើយ
ចង់ធ្វើជាកៅអីមនុស្សប្រុសទៀត… :mrgreen:

9 02 2010
ហនុមាន

អាចឹងបានជាខ្ញុំ អត់ហ៊ានរ៉េ ខំៗ វត់ឯងខឿវភ្នែក ! 😀

11 02 2010
phuylai

តាប៉ិទន្សាយយ៉ាប់ដល់ក ឌឺរហូត!! តិចថា​ចាប់​បោក​បាក់ក!!

11 02 2010
ទន្សាយតូច

បាក់​ក​បាក់​ទៅ​​កុំអោយ​តែ​គេ​រាប់​ដល់​បី​ 😀

11 02 2010
វុឌ្ឍី វុឌ្ឍ

កូនទន្សាយ បាក់ចោល ចាំទិញថ្មីដាក់!

11 02 2010
ទន្សាយតូច

ហាហា…ត្រឹមត្រូវ!
តាំង​ពី​ស្គាល់​គ្នា​មក​ទើប​លឺ​និយាយ​ត្រូវ​លើក​នឹង​ទេ​នៀក!​

11 02 2010
ហនុមាន

ហើយបាត់ជើង​ (ត) ទៅណា ? និយាយលេងចៅចាប់ហួយ !

11 02 2010
វុឌ្ឍី វុឌ្ឍ

ហាហា សើចចុកពោះហ្មង តាហនុមាន និយាយថាភ្លេចជើង ដ

13 02 2010
ទន្សាយតូច

លោក​​​​តា​ហនុមាន​នេះ​ចេះ​តែ​នឹក​ឃើញ​ហ្មង!!!
វុឌ្ឍី​កុំ​សើច​ខ្លាំង​ពេក​ ទៅ​ទិញ​ថ្មី​ទុក​អោយ​ហើយ​ប្រយ័ត្ន​គេ​ទាត់​បាក់់​ 😀

8 02 2010
achharia

មិនដឺងពូជហ្នឹងដាំនៅស្រុកខ្មែរយើងដុះដែរអត់ ។
គួរតែរកវិធីយកពូជវាទៅដាំនៅស្រុកខ្មែរដែរហើយ
ខ្ញុំមិនទាន់ដែលទិញឆាយពៅច្រកថង់ដែលមាន
យីហោ Made in Cambodia នៅឡើយទេ ។
តែពិសេសជាងនេះទៅទៀតគឹរកពូជណាដែល
ដាំទៅចេញផ្លែជា កាមេរ៉ា ទូរស័ព្ទដៃ ឡិបថប់… :mrgreen:
ខ្ញុំឃើញគេគូររូបដើមឈើនៅជពុន មានផ្លែសុទ្ធតែគ្រឿង
ប្រើប្រាសអេឡិកត្រូនិក 😛 ។

8 02 2010
ទន្សាយតូច

មិនដឹងថាដាំដុះអត់ទេ ប្រហែលជាអត់ទេដឹង
បើដាំដុះប្រហែលគេយកទៅដាំយូរហើយ។
ម៉េចមិនទាន់ទិញញ៉ាំចឹង គួរតែសាកមើលបន្តិចទៅបង!

9 02 2010
ហនុមាន

មេចក៏មិនដោះ អោយតែចេះថែររក្សា ដាំបានហើយ ខ្មែរមានដាំទំពាំងបាយជូរ បានតើ !

9 02 2010
ហនុមាន

សុំទោស ចង់និយាយថា ដុះ មិនមែនដោះ រ៉េ ហ្អេស អាម្រាមចង្រៃ ចេះតែនាំឯងឆ្កួត ទាហ្មង ! សុំទោស 😀

9 02 2010
ទន្សាយតូច

ប្រហែលជាពិបាកថែទាំវាពេកទេដឹង ហើយតំលៃក៏ថោក
អត់ថ្លៃដូចទំពាំងបាយជូរផង!

9 02 2010
ហនុមាន

មិនដឹងដែរ កាលខ្ញុំនៅស្រុកខ្មែរ ពួកខ្ញុំសីុឡើងដាច់ពូជអស់ !:D

9 02 2010
ជីវិតអមតៈ

ឯណាអត់ឃើញឆៃថាវធំផងហ្នឹង!
ឃើញឆៃថាវតូចៗប៉ុនកដៃកូនក្មេង… ហាហាហា

9 02 2010
ទន្សាយតូច

ប៉ុននឹងហើយអត់ធំទៀត…???

9 02 2010
កុមារកាមទេព

ធំផស់គេមែន!!! ឆៃថាវបើនៅស្រុកចិនវិញ ជារបស់លេខមួយហើយ។

9 02 2010
ហនុមាន

មែនអីហ្នឹង ? ដូចជានៅ កូរ៉េ ទេដឹង ? មិនសំខាន់រ៉េ អោយតែមានប្រើការបាន ចេះតែ លេងទៅ !

10 02 2010
កុមារកាមទេព

Fan WWE ប្រិយមិត្ត ចូលចិត្តមើលកីឡាកាសដែរហ្នឹង បងចាប់ហួយ។
តាស្វា ឲ្យតែប្រើការបានយ៉ាងម៉េច ក្រែងគេយកទៅញ៉ាំតើ ឲ្យគេយកទៅធ្វើអីវិញ យកទៅលេងម៉េចនឹងកើត!!!?

11 02 2010
ហនុមាន

ចុំ ចៅកាមទេព អត់ដឹង ថាតាពីក្មេង រហ័សរហួនណាស់ មិនអន់ដូចអាលូវរ៉េ ! 😀

បញ្ចេញមតិ